ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សេដ្ឋី​រុស្ស៊ី​ត្រៀម​ចំណាយ​80​លាន​ផោន ទិញ​កីឡា​ករ​ល្បី​ៗពង្រឹង​​ក្លឹប Chelesa

14 ឆ្នាំ មុន

លោក​រ៉ូ​ម៉ាន់​ អាប្រា​ម៉ូ​វិច មហា​សេដ្ឋី​​ជន​ជាតិ​រុស្ស៊ី ​និង​ជា​ម្ចាស់​ក្លឹប Chelsea ត្រៀម​ចំណាយ​​ប្រាក់​៨០​លាន​ផោន​ ​សម្រាប់​ពង្រឹង​​ក្លឹប​នៅ​រដូវ​កាល​ក្រោយ ដើម្បី​ធ្វើ​ឱ្យ​ក្លឹប​ Chelsea លេង​បាន​ល្អ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ឬ​ហៅ​ថា «ក្លឹប​​មាន​ប្រជា​ប្រិយ​ភាព» ។​ ​ក្លឹប Chelsea នៅ​មិន​ទាន់​មាន​ការ​រួញ​រា​ផ្លូវ​ចិត្ត​​ក្រោយ​ពី​ចំណាយ​ប្រាក់​ប្រហែល​​៧២​លាន​ផោន

លោក​រ៉ូ​ម៉ាន់​ អាប្រា​ម៉ូ​វិច មហា​សេដ្ឋី​​ជន​ជាតិ​រុស្ស៊ី ​និង​ជា​ម្ចាស់​ក្លឹប Chelsea ត្រៀម​ចំណាយ​​ប្រាក់​៨០​លាន​ផោន​ ​សម្រាប់​ពង្រឹង​​ក្លឹប​នៅ​រដូវ​កាល​ក្រោយ ដើម្បី​ធ្វើ​ឱ្យ​ក្លឹប​ Chelsea លេង​បាន​ល្អ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ឬ​ហៅ​ថា «ក្លឹប​​មាន​ប្រជា​ប្រិយ​ភាព» ។​

​ក្លឹប Chelsea នៅ​មិន​ទាន់​មាន​ការ​រួញ​រា​ផ្លូវ​ចិត្ត​​ក្រោយ​ពី​ចំណាយ​ប្រាក់​ប្រហែល​​៧២​លាន​ផោន ទិញ​កីឡា​ករ​ហ្វើ​ណាន់​ដូ ទ័រ​រ៉េស ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតអេស្ប៉ាញ​ និង​កីឡា​ករ​​ដេវីដ ល្វី ខ្សែ​កា​រពារ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​សម្រាប់​​ពង្រឹង​ក្លឹប​ក្នុង​អំឡុង​ខែ​មករា​កន្លង​មក ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ក៏​មាន​គម្រោង​ទិញ​កីឡា​ករ​ល្បីៗ​​ជា​ច្រើន​នាក់​​ក្នុង​អំឡុង​​រដូវកាល​ឆ្នាំ​២០១១-២០១២ខាង​មុខ​ដែរ។

​លោក​អាប្រា​ម៉ូ​វិច ត្រូវ​ការ​​កីឡា​ករ​ឆ្នើម​ៗ​សម្រាប់​​លើក​ស្ទួយ​ក្លឹប រួម​ទាំង​ខ្សែ​បម្រើ​​ និង​ខ្សែ​ការ​ពារ​ប្រយុទ្ធ​ ដោយ​បច្ចុ​ប្បន្ន​​បាន​បញ្ជា​ឱ្យ​​លោក​រ៉ុន ​ហ្គួ​ឡាយ នាយក​​ក្លឹប​បង្ហាញ​ឈ្មោះ​កីឡា​ករ​ដែល​ពេញ​ចិត្ត​សម្រាប់​ធ្វើ​ការ​ពិចារណា​។ តាម​ប្រភព​ពី​មនុស្ស​ជំនិត​​នឹង​មហា​សេដ្ឋី​​រុស្ស៊ី​​​រូប​នេះ​បាន​​ឱ្យ​ដឹង​ថា ​«​លោក​អាប្រា​ម៉ូវិច ចង់​ឃើញ​ក្លឹប​​ Chelsea លេង​បាន​ល្អ​ដូច​ពាក្យ​ដែល​​គេ​​ហៅ​ថា លេង​បាល់​ដ៏​មាន​ប្រជា​ប្រិយ​ភាព ។ ​​លោក​ចង់​ឃើញ​ក្លឹប​​ប្រកួត​ឈ្នះ​ក្លឹប​ជា​គូ​ប្រជែង​របស់​ខ្លួន​ក្នុង​លទ្ធ​ផល​៣​ទៅ ៤​គ្រាប់ ​ច្រើន​ជាង​លទ្ធ​ផល​ឈ្នះ ១-០» ។

​សម្រាប់​គោល​ដៅ​របស់​ក្លឹប Chelsea មាន​កា​រ​រំពឹង​ទុក​ថា នឹង​ចាប់​ផ្តើម​ពី​ខ្សែ​បម្រើ​​ដូច​ជា​កីឡា​ករ​​ហ្វា​ប្រេ​ហ្គាស់​របស់​Arsenal កីឡា​ករ​វេ​ស្លី ស្នៃ​ឌ័រ ​​របស់​កឹ្លប Inter Milan កីឡាករ​ថូ​ម៉ាស់ មុល​ល័រ របស់​ក្លឹប Bayern Munich កីឡា​ករ​លូ​កា ម៉ូឌ្រីស របស់​​ក្លឹប Spurs និង​កីឡា​​ក​រ​ម៉ារូ​យ៉ាន ហ្វេ​ល​ឡា​យ​នី និង​ជេក​ រ៉ុត​វេល​ របស់​ក្លឹប Everton ជាដើម ៕