ប្រមុខ WAGNER ប្រកាសពីទាហានខ្លួន២ម៉ឺននាក់ស្លា.ប់នៅបាក់មូត
សង្គ្រាមអ៊ុយក្រែន ៖ ប្រមុខកងទាហានស៊ីឈ្នួលរុស្ស៊ីWAGNER លោកអេវហ្គេនីព្រីហ្គោហ្ស៊ីន តាមតេឡេ
សង្គ្រាមអ៊ុយក្រែន ៖ ប្រមុខកងទាហានស៊ីឈ្នួលរុស្ស៊ីWAGNER លោកអេវហ្គេនីព្រីហ្គោហ្ស៊ីន តាមតេឡេ
សង្គ្រាមអ៊ុយក្រែន ៖ ប្រមុខកងទាហានស៊ីឈ្នួលរុស្ស៊ីWAGNER លោកអេវហ្គេនីព្រីហ្គោហ្ស៊ីន តាមតេឡេក្រាមអះអាងថា ទាហានរបស់លោកដល់ទៅ២០.០០០នាក់ បានស្លា.ប់ក្នុងការប្រយុទ្ធ ដើម្បីដណ្ដើមយកទីក្រុងអ៊ុយក្រែនបាក់មូត។ នេះជាសេចក្ដីរាយការណ៍កាលពីថ្ងៃទី២៤ឧសភា របស់កាសែតអង់គ្លេសTHE GUARDIAN។
ក្នុងសារតេឡេក្រាមដដែលនោះ លោកអេវ ហ្គេនីព្រីហ្គោហ្ស៊ីនបានព្រមានថា រុស្ស៊ីអាចប្រឈមមុខនឹងការវិវត្តន៍មួយទៀត ប្រសិនបើបណ្ដាមេដឹកនាំមិនកែលម្អការគ្រប់គ្រងសង្គ្រាមនៅអ៊ុយក្រែនទេនោះ។ ម្យ៉ាងវិញទៀតលោកគូសបញ្ជាក់ថា ២០%នៃអ្នកទោសរុស្ស៊ី៥០.០០០នាក់ដែលលោកជ្រើសរើស ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន បានត្រូវស្លា.ប់រយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលជិតស្មើនឹងចំនួនយុទ្ធជនវិជ្ជាជីវៈដែលស្លា.ប់ក្នុងការប្រយុទ្ធ។
លោកក៏ចោទប្រកាន់ផងដែរដល់កងទ័ពរៀបរយរុស្ស៊ីថា មានការរើសអើងសង្គមក្នុងជម្លោះនេះ ដោយបណ្ដាកូនអ្នកក្រត្រូវបានបញ្ជូនទៅខ្សែរណសិរ្ស ចំណែកកូនពួកអ្នកមានដើរគ្រវីគូទដាក់ព្រះអាទិត្យ។ ប្រមុខWAGNER ព្រមានទៀតថា គម្លាតនោះអាចបញ្ចប់ដូចកាលពីឆ្នាំ១៩១៧ជាមួយបដិវត្តន៍ ដោយដំបូងកងទាហានងើបបះបោរបន្ទាប់មកសាច់ញាតិពួកគេដែលងើបបះបោរដែរ។
មានច្រើនសិបពាន់នាក់ហើយសាច់ញាតិរបស់បណ្ដាអ្នកដែលស្លា.ប់ ហើយប្រហែលនឹងមានច្រើនរយពាន់ ដែលយើងមិនអាចចៀសវាងរឿងនោះបាន។
តូលេខនៃការបាត់បង់ប្រកាសដោយលោកព្រីហ្គោហ្ស៊ីនពិតជាច្រើន ខណៈក្រុងមូស្គូតែងលាក់បាំងចំនួនទាហានស្លា.ប់និងរបួស។ ទោះបីយ៉ាងណាប្រមុខWAGNER លើកឡើងថា ការបាត់បង់របស់អ៊ុយក្រែនពិតជាមានខ្ពស់ជាងយើងឆ្ងាយ។ ទាហានលោកស្លា.ប់មានទាបជាងដល់៣ដង នៃទាហានអ៊ុយក្រែនដែលស្លា.ប់។ ជំនួនអ្នករបួសវិញទាហានយើងមាន២ដងទាបជាងកងទាហានអ៊ុយក្រែន។ កាលពីខែកញ្ញាឆ្នាំ២០២២ កងទ័ពរុស្ស៊ីបានចេញផ្សាយពីការបាត់ បង់ទាហានត្រឹម៥៩០០នាក់ប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ