ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរហារយ​ច្រើន​ណាស់​ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​ខ្លាចពលរដ្ឋ​ស្នើ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ ជួយ​កំចាត់​ចោរហារយ​ដើរ​លួច​តាម​មូលដ្ឋាន

11 ខែ មុន
  • តាកែវ

ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តតាកែវ​ទាំងមូល បាន​លើក​ឡើង​ថា ក្រុម​ចោរហារយ​រាប់​មិន​អស់​នាំ​គ្នា​ធ្វើ​សកម្មភាព​ដើរ​លួច​មាន់ ទា គាស់​បង្អួច លួច​ស្ទូច ទូរស័ព្ទ និង​នៅ​ពេល​យប់​លួច

ខេត្តតាកែវ ៖ ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តតាកែវ​ទាំងមូល បាន​លើក​ឡើង​ថា ក្រុម​ចោរហារយ​រាប់​មិន​អស់​នាំ​គ្នា​ធ្វើ​សកម្មភាព​ដើរ​លួច​មាន់ ទា គាស់​បង្អួច លួច​ស្ទូច ទូរស័ព្ទ និង​នៅ​ពេល​យប់​លួច​ម៉ូតូ លួច​លុយ ព្រមទាំង​ចូល​លួច​តាម​វត្ត​អារាម​ទៀត​ផង ពុំ​លួស​មួយ​ពេល​ណា​ឡើយ ហើយ​អាជ្ញាធរ​គ្មាន​កំណត់​មុខសញ្ញា​ចោរ​បាន​នោះ​ទេ​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣​នេះ ចោរហារយ​បាន​ចូល​លួច​សម្ភារៈ​ជា​ច្រើន​នៅ​វត្ត​ស្លា​រម ស្ថិត​នៅ​ក្នុង​ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ ហើយ​ក្រុម​ចោរ​ក៏​បាន​បន្សល់​ទុក​ស្បែកជើង​អោយ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ថែម​ទៀត​ផង​។

យោង​តាម​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ពលរដ្ឋ​បាន​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា នៅ​ភូមិ​ថ្លុក​ដូន​ទុំ ឃុំ​បាន​កាម មាន​ចោរ​ចូល​លួច​កាបូប​លុយ​ដល់​ក្នុងផ្ទះ លួច​មាន់​ដល់​ក្នុងផ្ទះ ហើយ​យក​លុយ និង​យក​មាន់​ទៅ​ដោយ​សុវត្ថិភាព ក៏​សមត្ថកិច្ច​កំណត់​មុខសញ្ញា​មិន​បាន​ដូច​គ្នា​ដែរ​។

ជុំវិញ​ករណី​ខាងលើ លោក ឡេ​ង ប៊ុ​ន​ឡុ​ង អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស បានអោយ​ដឹង​ថា លោក​មិន​ទាន់​បាន​ទទួល​ព័​ត៌​នេះ​នៅឡើយ​ទេ ព្រោះ​ប៉ុស្តិ៍​រដ្ឋបាល​មិន​រាយការណ៍​ជូន​លោក​។ តែ​យ៉ាងណា លោក​នឹង​ហៅ​មេ​ប៉ុស្តិ៍​មក​សាកសួរ និង​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​ក្រុម​ចោរ​ដែល​ធ្វើ​សកម្មភាព​ខាងលើ​នេះ​។

ពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្តតាកែវ​ទាំងមូល មេត្តា​ចាត់វិធានការ​ក្រុម​ចោរហារយ​ទាំងនេះ​អោយ​អស់​ផង ព្រោះ​មន្ត្រី​សមត្ថកិច្ច​មាន​ច្រើន​នាក់ណាស់​​ក្នុង​ខេត្ត មិន​គួរ​បំបែក​ក្រុម​ចោរ​មួយ​ក្តាប់​តូច​នេះ មិន​បាន​នោះ​ទេ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ