ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លាដៃ​សុំ​ឆ្លងផ្លូវ​! ជនជាតិ​ថៃ​ជាង​១០​នាក់​វា​.​យ​ពលរដ្ឋ​ខ្មែរ​២​នាក់​ផ្អើល​នៅ​ចំណុច​ផ្សារ​យួន

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនជាតិ​ថៃ​ប្រមាណ​ជាង​១០​នាក់ បាន​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​វា​.​យ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ បណ្តាលឱ្យ​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនជាតិ​ថៃ​ប្រមាណ​ជាង​១០​នាក់ បាន​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​វា​.​យ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ បណ្តាលឱ្យ​របួស ហើយ​ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ចំនួន​៦​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្សារ​យួន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​​​ជនជាតិ​ថៃ​១​ក្រុម ដែល​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ ព្រួត​គ្នា​វា​.​យ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​២​នាក់​បណ្តាល​ឱ្យ​រង​របួស គឺ​មូលហេតុ​ពលរដ្ឋ​២​នាក់​បាន​ជិះ​ម៉ូតូ​កង់​បី​ដឹក​ដែក ហើយ​ក៏​លាដៃ​សុំ​ឆ្លងផ្លូវ ស្រាប់តែ​ត្រូវ​ជនជាតិ​ថៃ​មួយ​ក្រុម​ជេរ​ប្រមា​.​ថ និង​ស្ទុះ​មក​វា​.​យ​តែ​ម្តង បន្ទាប់​មក​ពលរដ្ឋ​ខ្មែរ​ក៏​បាន​តបត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មាន​ទាំង​ដំបង និង​ដុំ​ថ្ម​ហោះ​ទៅ​មក​យ៉ាង​ព្រោងព្រាត​តែ​ម្តង បណ្តាល​របួស​ពលរដ្ឋ​ខ្មែរ​២​នាក់​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម​ៗ កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​អន្តរាគមន៍​បង្ក្រាប​ឃាត់ខ្លួន​ជនជាតិ​ថៃ​បាន​ចំនួន​៦​នាក់ និង​រត់គេច​ខ្លួន​អស់​មួយ​ចំនួន ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​តាម​រក​ចាប់ខ្លួន ដាក់​រថយន្ត​បញ្ជូន​ទៅ​អធិការដ្ឋាន​គ​របាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន បាន​បញ្ជាក់​ថា ជា​ការ​ណែនាំ​ពី​លោក​ឧត្ត​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​បង្ក្រាប​ក្រុម​បង្ក​ហិ​.​ង្សា​ប៉ះពាល់​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ប៉ះពាល់​ភូមិ​-​ឃុំ​គ្មាន​សុវត្ថិភាព ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​ដែល​ប្រើ​ហិ​.​ង្សា​វា​.​យ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ