ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិក Amazon មហាសេដ្ឋី Jeff Bezos បានភ្ជាប់ពាក្យហើយ

11 ខែ មុន

(អាមេរិក)៖ ប្រភពស្និទ្ធនឹងគូស្នេហ៍មួយគូនេះបានប្រាប់ CNN ថា ស្ថាបនិក Amazon លោក Jeff Bezos និង…

(អាមេរិក)៖ ប្រភពស្និទ្ធនឹងគូស្នេហ៍មួយគូនេះបានប្រាប់ CNN ថា ស្ថាបនិក Amazon លោក Jeff Bezos និង អតីតពិធីការិនីទូរទស្សន៍ នាង Lauren Sánchez បានភ្ជាប់ពាក្យបន្ទាប់ពីទាក់ទងគ្នាជាងបួនឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត័មាន CNN នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

CNN រាយការណ៍ថាគូស្នេហ៍ទើបតែភ្ជាប់ពាក្យថ្មីៗនេះ ទោះយ៉ាងណាគេក៏មិនទាន់ដឹងព័ត៌មានលម្អិតថាពួកគេគម្រោងរៀបការនៅពេលណានោះទេ។

កាសែត New York Post ក៏បានរាយការណ៍ពីការភ្ជាប់ពាក្យរបស់មហាសេដ្ឋី Jeff Bezos  និងគូស្នេហ៍ នេះផងដែរ។ បច្ចុប្បន្នអ្នកទាំងពីរកំពុងស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំង ដើម្បីចូលរួមមហោស្រពភាពយន្តទីក្រុង Cannes។

មហាសេដ្ឋី Jeff Bezos សព្វថ្ងៃមានអាយុ៥៩ឆ្នាំ និង Sánchez អាយុ៥៣ឆ្នាំ ដែលជាអតីតអ្នកកាសែត បានចេញមុខជាសាធារណៈជាមួយនឹងទំនាក់ទំនងរបស់ពួកគេនៅឆ្នាំ២០១៩។ ចាប់តាំងពីពួកគេចាប់ផ្តើមទាក់ទងគ្នាមក គូស្នេហ៍មួយគូនេះតែងតែបង្ហាញមុខជាមួយគ្នាក្នុងកម្មវិធីធំៗ។

សូមរំលឹកថា Bezos ធ្លាប់បានរៀបការ ជាមួយ MacKenzie Scott (អតីតភរិយា) អស់រយៈពេល ២៥ ឆ្នាំដោយអ្នក​ទាំង​ពីរ​មាន​កូន​៤​នាក់។ ទោះជាយ៉ាងណា នៅខែកក្កដា ឆ្នាំ ២០១៩ អ្នកទាំង២បានលែងលះ ដោយ អតីតភរិយា MacKenzie Scott ទទួលបាន ភាគហ៊ុន Amazon មានតម្លៃ ៣៨,៣ ពាន់លានដុល្លារ៕