ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង១១, ២០នាទីព្រឹកថ្ងៃទី០៥ ខែ មិនា ឆ្នាំ ២០២៦ មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន១៨៣១នាក់ ក្នុងនោះមានស្រី១០០៤នាក់មាន៤៦សញ្ជាតិ មាននាវិកចំនួន ៨៩១នាក់ក្នុងនោះមានស្រី២០១នាក់មាន៤៦សញ្ជាតិ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ។
មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថាគោលបំណងនៃការចូលចតនាវាទេសចរណ៍ខាងលើ ដើម្បីមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃពេញដើម្បីឈ្វេងយល់ពីវប្បធម៌និងប្រពៃណីនិងការអភិវឌ្ឍន៍នៃព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងឱកាសនៃការចូលចតនាវាខាងលើនេះមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារកំពង់ផែស្វយ័តក្រុង/ខេត្តព្រះសីហនុ បានជួយសម្រួលក្នុងការធ្វើបែបបទលើប៉ាស្ព័របន្ថែមដើម្បីសម្រួលដល់ការធ្វើដំណើរបន្តរបស់ភ្ញៀវ ។
ជាមួយគ្នានេះភ្ញៀវទេសចរណ៍ក៍បានធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋានកំសាន្តតាមតំបន់ឆ្នេរ, និងតាមទីអារាមនានានៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ ។
លក្ខណ:បច្ចេកទេសនាវា មានបណ្តោយ២៥៨,៦០ម៉ែត្រនិងទទឹងមានប្រវែង៣២,០០ម៉ែត្រជំរៅទឹក៨.២០ម៉ែត្រ ធ្វើដំណើរមកពីប្រទេស.. BRUNEនិងបន្តដំណើរទៅប្រទេសថៃ ។
ភ្ញៀវទេសចរណ៍ដែលមានចំនួនច្រើនជាងគេ( USA) មានចំនួន១0៧៥ក្នុងនោះមានស្រី៥៩២នាក់ នាក់, CANADA២២៣នាក់ក្នុងនោះមានស្រី១១៩នាក់ ។
នាវាខាងលើធ្វើដំណើរទៅប្រទេសថៃនៅវេលាម៉ោង១៩,00នាទីនៅថ្ងៃដដែល៕








ចែករំលែកព័តមាននេះ