ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ចាប់​ជនសង្ស័យ​០២​នាក់ ករណី​ឆក់​ទូរ​សព្ទ​ដៃ​ជនជាតិ​ថៃ

10 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ល្បាត​តាម​ផ្លូវ លេខ​២៨៨ កែង​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចំនួន ២​គ្រឿង មាន​គ្នា​ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​បាន​សម្រេច ពី​បុរស​រង​គ្រោះ​ចំនួន​៤​នាក់ (​ជា​ជនជាតិ​ថៃ​) ដែល​កំពុង​ដើរ​តាម​ផ្លូវ ។

ភ្លាម​នោះ កម្លាំង​ជំនាញ​ការិយាល័យ ធ្វើការ​ប្រដេញ និង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង ២​នាក់ នៅ​ចំណុច​ផ្លូវលំ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។
ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន ៖
ទី​១ ៖ ឈ្មោះ ប្រុស ឧត្តម អាយុ​២៩​ឆ្នាំ មុខរបរ​បើកឡាន ទីកន្លែង​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​មិន​ចាំ​លេខ ក្នុង​សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​អ្នក​បិទ​គូទ​) ។
ទី​២ ៖ ឈ្មោះ ឡេ​ង ដា​រ័​ត្ន អាយុ​២៩​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ ទីកន្លែង​ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (​ដៃដល់​) ។

កម្លាំង​ជំនាញ ដកហូត​បាន ៖ ម៉ូតូ​ហុងដា​ស្តុ​ប​ពី ពណ៌​ស (​របស់​ជនសង្ស័យ​), ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស (​របស់​ជនសង្ស័យ​) និង​ទូរ​សព្ទ​ដៃ​ម៉ាក សាំ​ស៊ុ​ង Note20 ultra ពណ៌​មាស (​ជា​របស់​ជន​រង​គ្រោះ​) ។ ទូរ​សព្ទ​ខាងលើ​កម្លាំង​ជំនាញ​ការិយាល័យ​បាន​ប្រគល់​អោយទៅ​បុរស​រង​គ្រោះជា​ជនជាតិ​ថៃ វិញ​ផង​ដែរ ។

ក្រោយ​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ