ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងខេត្ត​មក​ផ្លោះ​របង​ចូល​ហាង​កាហ្វេ​មួយ​កន្លែង យក​លុយ​អស់​រាប់​លាន​រៀល

11 ខែ មុន
  • ពោធិ៍សាត់

មុខសញ្ញា​ចោរលួច​ម្នាក់ ត្រូវ​នគរបាល​ក្រុង​ពោធិ៍សាត់ ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​ភ្លាម​ៗ ក្រោយ​ពី​ធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​

ខេត្តពោធិ៍សាត់ ៖ មុខសញ្ញា​ចោរលួច​ម្នាក់ ត្រូវ​នគរបាល​ក្រុង​ពោធិ៍សាត់ ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​ភ្លាម​ៗ ក្រោយ​ពី​ធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​ឈ្មោះ​ថា «​ប៉ា​ខ្ញុំ​» ស្ថិត​ក្នុង​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ កាលពី​វេលា​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣​។

បើ​តាម​សមត្ថកិច្ច​បញ្ជាក់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ ចាន់​រិ​ទ្ធ ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង បាន​មក​ធ្វើ​សកម្មភាព​ឡើង​របង​ចូល​ហាង​កាហ្វេ​ចំណុច​ខាងលើ រួច​លួច​យក​កាបូប​លុយ និង​ទូរស័ព្ទ​ចំនួន​៣​គ្រឿង​របស់​ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន រ៉ា​ឌី​ភេ​ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ម្ចាស់​ហាង​កាហ្វេ​ឈ្មោះ​ថា «​ប៉ា​ខ្ញុំ​»​។

បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ភ្លាម ក៏​បាន​ចាត់​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ រួម​ជាមួយនឹង​វត្ថុ​តាង កាបូប​លុយ​ចំនួន​១ ដែល​មាន​លុយ​ខ្មែរ​ចំនួន​៣​លាន​៥០​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឡើង​របង​ចូល​លួច​កាបូប​លុយ និង​ទូរស័ព្ទ​ក្នុង​ហាង​កាហ្វេ​ខាងលើ​ពិតប្រាកដ​មែន​»​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ