ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាក់​ចាប់​បាន​សត្វ​ទា​.​រស់ ជិត​៣​ពាន់​ក្បាល នាំ​ចូល​ខុសច្បាប់​ពី​វៀតណាម

11 ខែ មុន

ខេត្តតាកែវ ៖ កម្លាំង​ចម្រុះ ចុះ​ស្ទាក់​ចាប់​បាន​សត្វ​ទា​.​រស់ ជិត​៣​ពាន់​ក្បាល ដែល​រថយន្ត​១​គ្រឿង លួច​ដឹកនាំ​ចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម កាលពី​វេ​ល​ម៉ោង​២០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៣…

ខេត្តតាកែវ ៖ កម្លាំង​ចម្រុះ ចុះ​ស្ទាក់​ចាប់​បាន​សត្វ​ទា​.​រស់ ជិត​៣​ពាន់​ក្បាល ដែល​រថយន្ត​១​គ្រឿង លួច​ដឹកនាំ​ចូល​ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម កាលពី​វេ​ល​ម៉ោង​២០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៣ នៅ​លើ​ផ្លូវជាតិ​លេខ​២ ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែក​រកា ស្រុក​កណ្ដាលស្ទឹង ។

ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តកណ្ដាល បាន​ស្ទាក់​ចាប់​បាន​រថយន្ត​មួយ​គ្រឿង ម៉ាក HYUNDIA ពណ៌​ក្រហម ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ចំណុះ ៥​តោន ពាក់​ស្លាក់​ស្លាក​លេខ​កំពង់ចាម 3A-7172 ដឹក​សត្វ​ទា​រស់​ចំនួន ២,៧២៥​ក្បាល ដោយ​បាន​ធ្វើការ​នាំ​ចូល​មក​ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង ស្រុក​បុរី​ជលសារ ខេត្តតាកែវ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់ ។

រថយន្ត និង​សត្វ​ទា​ទាំងនោះ ត្រូវ​បាន​ក្រុមការងារ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

សកម្មភាព​នេះ ដែល​គេ​​នាំ​គ្នា​និយាយ​រិះគន់​ថា រថយន្តដែល​លួច​ដឹក​ចូល​មក​ពី​ប្រទេស​វៀតណាម ជា​ញឹកញាប់ តាម​ស្រុក​បូ​រី​ជលសារ​ដោយ​ខុសច្បាប់ រួច​ដឹក​បន្ត​យក​ទៅ​លក់​ចែកចាយ​នៅ​ភ្នំពេញ ក៏​ដូច​តាម​បណ្តា​ខេត្ត​នានា ប្រសិនបើ​ឈ្មួញ​មិន​មានការ​ត្រូវរ៉ូវ​គ្នា​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេ​នោះ គឺ​ឈ្មួញ​មិន​អាច​នាំ​សត្វ​ទា​.​រស់​ចូល​មក​ពី​ស្រុក​យួន ចែកចាយ​ក្នុងស្រុក​យើង​បាន​ឡើយ ។

លោក ថៃ លី ប្រធាន​ពេទ្យ​ខេត្តតាកែវ នៅ​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ឧសភា​នេះ កោះសន្តិភាព​បាន​ទាក់ទង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ដើម្បី​សុំ​ការ​បំភ្លឺ ប៉ុន្តែហៅ​ចូល​ហើយ លោក​ប្រធាន បាន​ចុច​បិទវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ