ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិថៃមួយក្រុមបង្កអុ.កឡុ.កដល់អ្នកធ្វើដំណើរពលរដ្ឋខ្មែរ

11 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​មួយ​ក្រុម​មក​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​អុកឡុក​ដល់​អ្នក​ធ្វើ​ដំណើរ​ពលរដ្ឋ​ខ្មែរ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​មួយ​ក្រុម​មក​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​អុកឡុក​ដល់​អ្នក​ធ្វើ​ដំណើរ​ពលរដ្ឋ​ខ្មែរ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ប្រភព​ពលរដ្ឋ​ថា ៖ ក្រុម​ជនជាតិ​ថៃ​ដែល​មក​ស្នាក់​នៅ​បម្រើ​ការងារ​តាម​អន​ឡាញ​នោះ មាន​ប្រដា​.​ប់​ដោយ​កាំ​បិ​.​ត និង​ដំបង​ដេញ​វា​.​យ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​ម៉ូតូ​ឬ​កង់​បី​ជាដើម ។

ប្រភព​បន្ត​ថា ៖ ក្រុម​ជនជាតិ​ថៃ​ទាំងនោះ​មក​វា​.​យ​លើ​ក្រុម​កម្មករ​ដឹក​ដែក​ដែល​គាត់​ដឹក​ឆ្លងកាត់ បណ្ដាល​ឲ្យ​រង​របួស​០២​នាក់ ដោយ​មុន​កើតហេតុ ក្រុម​ជនជាតិ​ថៃ​ដើរ​ឆ្លងផ្លូវ តែ​ដោយសារ​កម្មករ​ដឹក​ដែកគាត់​លើកដៃ​រេ​ មិន​ឲ្យ​ឆ្លងផ្លូវ​ខ្លាច​ប៉ះ ក៏​ធ្វើ​ឲ្យ​ជនជាតិ​ថៃ​ផ្ទុះ​កំ​ហឹ​.​ង​វា​.​យ​ត​.​ប់​តែ​ម្តង ធ្វើ​ឲ្យ​មានការ​កកស្ទះ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង និង​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ទប់ស្កាត់​នូវ​អំពើ​ហិ​.​ង្សា​នេះ​ផង​ដែរ ។

តែ​ទោះ​យ៉ាងណា​ក្រុម​ជនជាតិ​ថៃ​ដែល​ពលរដ្ឋ​ថា បាន​បង្ក​ហិ​.​ង្សា​នោះ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មក​សួរនាំ ។

អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន បាន​ប្រាប់​ថា ៖ កម្លាំង​របស់​លោក​បាន​ឃាត់ខ្លួន​ទាំង​០២​ក្រុម បាន​០២​ទៅ​០៣​នាក់ ដើម្បី​យក​ទៅ​សួរនាំ​នៅ​កន្លែង​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង ហើយ​ក៏​មិន​ទាន់​ដឹង​អ្នក​ណា​ត្រូវ​អ្នក​ណា​ខុស​នោះ​ដែរ ព្រោះ​នៅ​កន្លែង​កើតហេតុ​មាន​មនុស្ស​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ