ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនល្មោ​ភកាម​​​ម្នាក់​ចាប់​រំលោ.ភស្ត្រី​​ចំណាស់​​​​៥៨ឆ្នាំ​

14 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ​ជនល្មោភ​កាម​​​​ម្នាក់​បាន​​​ចាប់​ស្ត្រី​​មាន​វ័យ​រហូត​ដល់​​៥៨ឆ្នាំ ​ស្មើ​នឹង​​ជីដូន​ខ្លួន​ទៅ​ហើយ​នោះ ​​រំលោ.ភ​​សេព​សន្ថវៈ​​រហូត​បាន​សម្រច​​​ ហើយ​ត្រូវ​បានប្តឹង​សមត្ថ​កិច្ច​​នគរបាល​​​ឱ្យ​ចាប់ខ្លួន ។ ​អំពើ​​ដ៏​គម្រក់​​នេះ​​​បាន​កើត​ឡើង​​នៅ​វេលាម៉ោង​​​​​៤​និង​​​៤០នាទី​​​​រសៀល​ថ្ងៃទី​​​២ ​ឧសភា ឆ្នាំ​​​​២០១១ ​​ត្រង់​ចំណុច​របង​មជ្ឈ​មណ្ឌល​បណ្តុះបណ្តាល​

ខេត្តបន្ទាយមានជ័យ​ ៖ ​ជនល្មោភ​កាម​​​​ម្នាក់​បាន​​​ចាប់​ស្ត្រី​​មាន​វ័យ​រហូត​ដល់​​៥៨ឆ្នាំ ​ស្មើ​នឹង​​ជីដូន​ខ្លួន​ទៅ​ហើយ​នោះ ​​រំលោភ​​សេព​សន្ថវៈ​​រហូត​បាន​សម្រច​​​ ហើយ​ត្រូវ​បានប្តឹង​សមត្ថ​កិច្ច​​នគរបាល​​​ឱ្យ​ចាប់ខ្លួន ។ ​អំពើ​​ដ៏​គម្រក់​​នេះ​​​បាន​កើត​ឡើង​​នៅ​វេលាម៉ោង​​​​​៤​និង​​​៤០នាទី​​​​រសៀល​ថ្ងៃទី​​​២ ​ឧសភា ឆ្នាំ​​​​២០១១ ​​ត្រង់​ចំណុច​របង​មជ្ឈ​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ​ក្រុង​សិរី​សោភ័ណ ​​។​

តាមព័ត៌​​មាន​​ពី​លោក​​អធិការ​​នគរបាល​ក្រុង​​សិរី​សោភ័ណ​​​​​បាន​ឱ្យ​​ដឹង​ថា ​ជនជាប់ចោទឈ្មោះ​ខៀវ​ ចន្ថា ​ហៅ​ខៀវ ​សារិទ្ធ ​ភេទប្រុស អាយុ​​​​​២៩ឆ្នាំ ​ជាជាង​សំណង់​ រស់នៅ​សង្កាត់ទឹក​ថ្លា ​​ក្រុង​សិរី​សោភ័ណ​​ រីឯស្ត្រី​​​ចំណាស់​​រងគ្រោះឈ្មោះ​ ហ.យ.ត អាយុ​​៥៨​ឆ្នាំ ​នៅភូមិ​​​ជាមួយ​ជនល្មើស​។

​ប្រភព​បន្ត​​ថា ​​ការ​ចាប់ឃាត់ខ្លួន​​​ជនជាប់​ចោទ​​​​នេះគឺធ្វើឡើង​តាម​​បណ្តឹង​​ស្ត្រី​រងគ្រោះ​​ដែល​បាន​ប្តឹង​សមត្ថកិច្ច​​ដោយ​ចោទប្រកាន់​ថា ឈ្មោះ​ខៀវ ​​ចន្ថា ហៅ​​ខៀវ ​សារិទ្ធ ​​បាន​​​ស្រវឹង​​ស្រា ​ពេល​ដើរ​​​​​មក​​​ឃើញ​​គាត់អង្គុយ​​​លើ​ចិញ្ចើម​ថ្នល់ ក៏​ចាប់ខ្ទប់​​មាត់​លី​គាត់​ទៅ​កន្លែង​​ខ្ទម​មួយ​​ចម្ងាយ​​​២០ម៉ែត្រ​​ដែលគ្មាន​​មនុស្ស​​នៅ ហើយ​ជននេះ​បាន​ធ្វើ​​សកម្ម​ភាព​​រំលោភសេព​សន្ថវៈ​​រហូត​បាន​សម្រេច​​​​រួច​រត់គេច​​ខ្លួនបាត់​។​

​លោកអធិការ​នគរ​បាល​​ក្រុង​​បាន​បញ្ជាក់​​​ថា ​ក្រោយ​ពីឃាត់ខ្លួន​​ និងសាកសួរ​​ចម្លើយ​​ជន​ជាប់​ចោទ​​សារ​ភាព​ថា ​ខ្លួន​ពិតជា​​បាន​ប្រព្រឹត្ត​​ដូចការ​​ចោទប្រកាន់​​​នោះ​មែន ព្រោះ​តែ​​ពេលនោះ​រូបគេ​​ស្រវឹង​ស្រា​​ខ្លាំង​ពេក ​ទើប​ហ៊ាន​​ប្រព្រឹត្ត​នូវ​​អំពើ​មិនគប្បី​​​បែបនេះ​ ។ ​ផ្អែក​តាម​​ចម្លើយ​​​​​សារ​ភាព​​របស់ជន​ល្មើស​​​​ និង​បណ្តឹង​​ស្ត្រី​រងគ្រោះ​​​​ផង​ បច្ចុប្បន្ន​​​ជនជាប់ចោទ​​ត្រូវ​បាន​​បញ្ជូន​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ដើម្បី​​ចាត់​ការ​តាម​នីតិវិធី ៕​