ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួង​លោម​នាង​ឡើង​ផ្ទះ​សំណាក់​ពីរ​ដង​ជាប់​ចោទ​​រំលោ.ភ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវសមត្ថ​កិច្ច​នគរ​បាល​​ខណ្ឌ​៧​មករា​ ចាប់​​បញ្ជូន​ឡើង​​​សាលា​ដំបូង​រាជ​ធានី​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា ​ដោយ​ចោទ​ប្រកាន់​​​ពី​បទ​ថា ​បាន​រំលោ.ភ​សេព​​សន្ថវៈ​នារី​​​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​​ម្នាក់​ចំនួន​២​ដង នៅ​ផ្ទះ​សំណាក់ ។ បុរ​សជាប់​ចោទ​ឈ្មោះ​វ៉ាន់ ពៅ អាយុ​៣០​ឆ្នាំ មុខ​របរ​រត់​ម៉ូតូ​ឌុប

រាជធានីភ្នំពេញ ៖ ​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវសមត្ថ​កិច្ច​នគរ​បាល​​ខណ្ឌ​៧​មករា​ ចាប់​​បញ្ជូន​ឡើង​​​សាលា​ដំបូង​រាជ​ធានី​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា ​ដោយ​ចោទ​ប្រកាន់​​​ពី​បទ​ថា ​បាន​រំលោភ​សេព​​សន្ថវៈ​នារី​​​ខូច​ប្រព័ន្ធ​សរសៃ​ប្រសាទ​​ម្នាក់​ចំនួន​២​ដង នៅ​ផ្ទះ​សំណាក់ ។ បុរ​សជាប់​ចោទ​ឈ្មោះ​វ៉ាន់ ពៅ អាយុ​៣០​ឆ្នាំ មុខ​របរ​រត់​ម៉ូតូ​ឌុប ​​​ទី​លំនៅ​ភូមិ​បាន​កាម ឃុំ​ពោ​​ធិ៍​រំចាក ​ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ ​ចំណែក​​ស្ត្រី​​រង​គ្រោះ​​​មាន​អាយុ​២៥​ឆ្នាំ ទី​លំនៅ​​​ក្នុង​សង្កាត់​​មនោ​រម្យ ​ខណ្ឌ​៧​មករា​ ហើយ​​នាង​ជា​មនុស្ស​ខូច​ប្រព័ន្ធ​សរសៃ​​ប្រសាទ​​ផងដែរ ។

ទាក់​ទិន​នឹង​ការ​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ពី​បទ​រំលោភ​​​សេព​សន្ថវៈ​បញ្ជូន​​​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នេះ ត្រូវ​បាន​សមត្ថ​កិច្ច​នគរ​បាល​ខណ្ឌ​៧​មករា ឱ្យ​ដឹង​ថា គឺ​ធ្វើ​ឡើង​​តាម​បណ្តឹង​​របស់​ជន​រង​គ្រោះ ។ ​នគរ​បាល​ខណ្ឌ​៧​​មករា បាន​​ឱ្យ​ដឹង​ទៀត​ថា ​កាល​ពី​​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៧​ មេសា ឆ្នាំ​២០១១ នារី​រង​គ្រោះ​​បាន​ចេញពី​ផ្ទះ​​ទៅរក​ទិញ​ទឹក​អំពៅ​នៅ​ផ្លូវ​លេខ​១០៧​ កែង​នឹង​ផ្លូវ​១៤០ ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ ។ ពេល​នាង​​ដើរ​ទៅ​ទិញ​ទឹក​អំពៅ​បាន​ជួប​ឈ្មោះ​​វ៉ាន់ ពៅ ពេល​នោះ​ឈ្មោះ វ៉ាន់ ពៅ បាន​បបួល​នាង​ដើរ​លេង ហើយ​នាង​​ក៏​ទៅតាម។ ​បន្ទាប់​ពី​​នាង​ឡើងជិះ​ម៉ូតូ​ទៅ​ជា​មួយ​ហើយ វ៉ាន់ ពៅ បាន​ឌុប​នាង​ទៅ​កាន់​ផ្ទះ​សំណាក់​លេខ​៣៩ ផ្លូវ​លេខ​​៨៦ ប្លុក​បឹង​​កក់ រួច​បង្ខំ​នាង​​រួម​រ័ក​​រហូតបាន​សម្រេច ទើប​ឌុប​នាង​ត្រឡប់​​ទៅ​កាន់​កន្លែង​លក់​ទឹក​អំពៅ​​វិញ ។

ក្នុង​ពាក្យ​បណ្តឹង​បាន​ឱ្យ​ដឹង​​ទៀតថា លុះ​​​នៅ​យប់​ថ្ងៃ​ទី​២៨ មេសា ​ពោល​គឺ​រំលង​បាន​​មួយ​ថ្ងៃ​​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ហាក់​បី​​ដូច​ជា​ញ៉ាម ​និង​ងាយ​ស្រួល​ទាក់​ទង​ផង ក៏​ទៅ​ជួប​នាង​នៅ​កន្លែង​ដដែល ព្រម​ទាំង​បាន​លួង​លោម​ និង​ឌុប​នាង​ទៅ​កាន់​ផ្ទះ​សំណាក់​​ដដែល​ទៀត​ ​ហើយ​​រំលោភ​បាន​ជោគ​ជ័យ ដោយ​​គ្មាន​ឧបសគ្គ​​អ្វីឡើយ ​។ ក្រោយ​ពី​ឡើង​​គ្រែ​បាន​ជោគ​ជ័យ​​ដូច​បំណង​ហើយ ក៏​ឌុប​នាង​ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ ដូច​លើក​មុន ។ នគរ​បាល​ប្រាប់​ទៀត​ថា ​​លុះ​នៅ​យប់​ថ្ងៃ​ទី​២៩ ​មេសា ជន​ល្មោភ​តណ្ហា​​​ឈ្មោះ​វ៉ាន់ ​ពៅ ដោយ​​ដេក​មិន​លក់​បក់​មិន​ត្រជាក់​ ឬ​​ក៏អាច​ថា​គុក​អន្ទង​ព្រលឹង​​ឱ្យ​គាត់​​ទៅ​ឈរ​រង់​ចាំ​នាង​នៅ​​​ក្រោម​ផ្ទះ ដើម្បី​ឌុប​ទៅ​កាន់​ផ្ទះ​សំណាក់​ទៀត ​ដើម្បី​បំពេញ​កាម​តណ្ហា ។ ការរង់​ចាំ​យា៉ង​អន្ទះ​សា​​នោះ​ពេល​​ឃើញ​នាង​អើត​តាម​ប​ង្អួច​​​មក​ក្រោម ​វ៉ាន់ ពៅ​ ក៏​បក់​ដៃ​ហៅ តែ​​ត្រូវ​​នាង​រា​ដៃ​មក​វិញ បង្ហាញ​ពី​ការ​ភ័យ​​ខ្លាច​មិន​ហ៊ាន​ចុះ​មក​ដី​ទេ ។

​ដោយ​ការ​ខក​ខាន​នាំ​នាង​ឡើង​ឋាន​សួគ៌​នៅ​ផ្ទះ​សំណាក់ ​នា​ថ្ងៃទី​២៩​ មេសា មិន​បាន​សម្រេច ​ទើប​នៅ​​យប់​ថ្ងៃ​ទី​៣០ ​មេ​សា បុរស​អ្នក​រត់​ម៉ូតូ​ឌុប​​រូប​នេះ​បាន​ព្យា​យាម​ទៅរក​នាង​ម្តង​ទៀត។ ​ដោយ​ឃើញ​ដូច្នេះ ​ក្រុម​គ្រួសារ​និង​បងប្អូន​ជន​រង​គ្រោះ​​ដែល​តាម​ដាន​កន្លង​មក​បាន​ចាប់​ខ្លួន​នាំ​ទៅ​កាន់​​​ប៉ុស្តិ៍​​នគរ​បាល​រដ្ឋ​បាល​មនោរម្យ ដើម្បី​​ដាក់​ពាក្យ​បណ្តឹង​​ចោទ​​ប្រកាន់​​ពី​បទ​រំលោភ​​សេព​សន្ថវៈ ទើប​​រឿង​​នេះ​ត្រូវ​បាន​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​ខណ្ឌ​៧​មករា ​រៀប​ចំ​​ឯក​សារ​​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ។

​តំណាង​អយ្យ​ការ​​ក៏​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​​ជា​ផ្លូវ​ការ​ផង​ដែរ ពី​បទ​រំលោភ​​សេព​សន្ថវៈ​​ ព្រម​ទាំង​បាន​ចាត់​​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​អង្កេត​​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគារ​ជា​បណ្តោះ​អាសន្ន។ នៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ​ជន​ដែល​ត្រូវ​ចោទ​បាន​​សារ​​ភាពថា​ ខ្លួន​ពិត​​​ជា​​រួម​រ័ក​ជា​មួយ​​នាង​បាន​​​២​ដង​មែន ។ វ៉ាន់ ពៅ ​អះ​អាង​ថា ​ការ​​រួម​រ័ក​មិន​មែន​ជា​ការ​រំលោភ​ទេ គឺ​ស្មោះ​ស្ម័គ្រ​​ស្រឡាញ់​គ្នា​​ និង​មាន​បំណង​យក​ធ្វើ​ជា​ប្តី​ប្រពន្ធ​ទៀត​​ផង ។ ក្នុង​ពាក្យ​​​បណ្តឹង​​​បាន​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ចថា នាង​មាន​ជំងឺ​សរសៃ​ប្រសាទ​ ដូច្នេះ​ការ​លួង​លោម​ និង​ការ​អូស​ទាញ​នាង​មាន​ភាព​ផុយ​ស្រួយ​​ទើប​ធ្លាក់​ចូល​អន្ទាក់​ព្រាន​បែប​នេះ៕