ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីគុក​បាន៣ខែ​វាយគេបែកក្បាល​ចាប់ចូល​គុក​សាជាថ្មី

14 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ដែល​ទើប​ចេញ​ពីពន្ធនាគារបានប្រមាណបីខែ​​ ត្រូវ​សមត្ថ​កិច្ចប៉ូលិសស្រុកព្រៃនប់ចាប់ឃាត់ខ្លូនបញ្ជូន​ទៅ​កាន់​តុលាការសាជាថ្មី បន្ទាប់ពីបុរស​រូបនេះ​បង្ក​អំពើហិ.ង្សា​ដោយប្រើដំបងវាយទៅ​លើ​បុរស​ម្នាក់ទៀតបណ្តាលឱ្យរងរបួស ។ ហេតុ​ការណ៍​នេះបានកើតមានឡើងកាលពីថ្ងៃទី១ ឧសភា វេលាម៉ោង៧យប់នៅ​ភូមិ​

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ដែល​ទើប​ចេញ​ពីពន្ធនាគារបានប្រមាណបីខែ​​ ត្រូវ​សមត្ថ​កិច្ចប៉ូលិសស្រុកព្រៃនប់ចាប់ឃាត់ខ្លូនបញ្ជូន​ទៅ​កាន់​តុលាការសាជាថ្មី បន្ទាប់ពីបុរស​រូបនេះ​បង្ក​អំពើហិង្សា​ដោយប្រើដំបងវាយទៅ​លើ​បុរស​ម្នាក់ទៀតបណ្តាលឱ្យរងរបួស ។ ហេតុ​ការណ៍​នេះបានកើតមានឡើងកាលពីថ្ងៃទី១ ឧសភា វេលាម៉ោង៧យប់នៅ​ភូមិ​ព្រៃ​នប់​១ ឃុំព្រៃនប់ ស្រុកព្រៃនប់  ។

តាមមន្ត្រីប៉ូលិសស្រុកបានឱ្យដឹងថា ​បុរស​រូបនេះឈ្មោះងិន សំអន អាយុ២៧ឆ្នាំ​ មាន​ទីលំ​នៅ​ក្នុង​ភូមិ​-ឃុំ​ខាងលើ បានប្រើដំបងប៉ុន.​ក​ដៃប្រវែងជាង​២ម៉ែត្រ វាយទៅលើឈ្មោះ​តេង ឈឿន ហៅម៉ាប់ ភេទប្រុស អាយុ៥១ឆ្នាំ​មាន​ទីលំនៅក្នុងភូមិ-ឃុំជាមួយគ្នាបណ្តាល​ឱ្យ​រង​របួសក្បាលដេរជាច្រើនថ្នេរ ។ មុនកើតហេតុទាំងជនរងគ្រោះទាំងជន​ដៃដល់បានទៅមើល​គេលេងបាល់ទះ លុះបានមួយ​សន្ទុះ​ស្រាប់តែ​ឈ្លោះ​ប្រកែកគ្នារឿងលុយ ក្នុងខណៈនោះដោយ​ជន​ដៃដល់​ស្រវឹង​ស្រាផង​ក៏ទៅជាការ​​ប្រវាយ​ប្រតប់​គ្នា​ហើយជន​ដៃដល់​បានទាញ​ដំបង​ដែល​នៅក្បែរទ្រើងននោងមកវាយជនរង​គ្រោះ​ចំក្បាលបណ្តាលឱ្យបែក​ហូរឈាម ។

មន្ត្រីប៉ូលិសបានប្រាប់ទៀតថា បន្ទាប់​ពី​កើតហេតុបានបន្តិចគ្រួសារជនរងគ្រោះបានប្តឹង ហើយធ្វើការឃាត់ខ្លួនដៃដល់ភ្លាមៗ​នាំ​យកមក​អធិ​ការដ្ឋានដើម្បីសាកសួរ លុះយក​មកដល់មិន​ទាន់​ទាំងបានសាកសួរផង ជន​ដៃដល់​រូប​នេះ ក៏មានបំណងរត់គេចចេញពីក្នុង​អធិ​ការដ្ឋាន តែត្រូវដេញតាមចាប់បាន​វិញ​ ។ ជន​សង្ស័យត្រូវបាន​បញ្ជូន​ទៅកាន់តុលា​ការ​ខេត្ត​ដើម្បីចាត់កាតាមច្បាប់ ៕