ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ើប​ដឹងរឿងហើយ ! ករណី​ចាប់​ស្ត្រី​អ្នកលក់​ក្រឡាន​​​​ដាក់ចូលឡានឡិច​ស៊ី​ស

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជាអ្នកលក់​ក្រឡាន​ម្នាក់ដែលកំពុងផ្អើល​និងមានការចែកចាយដំណឹង​នៅ​លើ​បណ្តាញសង្គម​ថា ត្រូវ​គេចាប់នាង​​ដាក់ក្នុងរថយន្ត​នៅ​ចំណុច​មុខ​សាលាឃុំ​បន្ទាយ​នាង ស្ថិត​ក្នុងភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ត្រូវបាន​សមត្ថកិច្ធធ្វើការ​ស្រាវជ្រាវ និង​បាន​ជួបជាមួយ​ម្តាយ​បង្កើ​ត​របស់​នាង កាលពីថ្ងៃទី២១…

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជាអ្នកលក់​ក្រឡាន​ម្នាក់ដែលកំពុងផ្អើល​និងមានការចែកចាយដំណឹង​នៅ​លើ​បណ្តាញសង្គម​ថា ត្រូវ​គេចាប់នាង​​ដាក់ក្នុងរថយន្ត​នៅ​ចំណុច​មុខ​សាលាឃុំ​បន្ទាយ​នាង ស្ថិត​ក្នុងភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ត្រូវបាន​សមត្ថកិច្ធធ្វើការ​ស្រាវជ្រាវ និង​បាន​ជួបជាមួយ​ម្តាយ​បង្កើ​ត​របស់​នាង កាលពីថ្ងៃទី២១ ឧសភា ២០២៣ ហើយពេលនេះ ​​ត្រូវ​បាន​មន្ត្រី​នគរបាល​បញ្ជាក់​ថា «បុរស​ដែល​ចាប់​នាង​នោះគឺ​មាន​​រឿង​​ទំនាក់ទំនង​ស្នេហា »

មន្ត្រី​នគរបាល​ស្រុក​មង្គល​បូ​រី​ក្រោយពី​ទទួល​​ដំណឹង​​ កាល​​ពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០២៣ ​​មាន​
អាក់​ខោន​ហ្វេ​ស​បុក​ឈ្មោះ Maly Kubota បាន​បង្ហោះ​រូបភាព​ស្ត្រី​ម្នាក់​​ដែល​មានមុខរ​បរជា​អ្នកលក់​ក្រឡាន​​​នៅ​តាម​បណ្តា​យ​ផ្លូវជាតិ​៦ មុខ​សាលាឃុំ​បន្ទាយ​នាង ស្ថិត​ភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ដែល​មាន​ជន​ក្រុម​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​មួយ​គ្រឿង និង​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង បាន​ចាប់​ស្ត្រី​រូប​នោះ​ដាក់​ក្នុង​រថយន្ត ហើយ​បើក​ចេញ​ទៅ​ទិស​ខាង​ប៉ោយ​ប៉ែ​ត សុំ​ឱ្យ​សមត្ថ​កិច្ច​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ​ចាប់ខ្លួន ។

មន្ត្រី​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ទៀត​ថា ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានអោយ​កម្លាំង​ជំនាញ និង​ស្រុក​ចុះ​ស្រាវជ្រាវ និង​ជួប​ជាមួយ​ស្ត្រី​ឈ្មោះ ឆប គឹ​ម​ឡាន ត្រូវជា​ម្តាយ​បាន​ប្រាប់​ថា រយៈពេល​កន្លង​មក កូនស្រី​ដែល​ត្រូវ​គេ​ចាប់​យក​ទៅ​នោះ គឺ​មានការ​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ក្រុង​ប៉ោយ​ប៉ែ​ត ។ ម្តាយ​បន្ត​ថា ប៉ុន្តែ​កូនស្រី​គាត់​សុំ​ដកខ្លួន​វិញ ដោយ​ដឹង​ថា ខាង​ប្រុស​មាន​ប្រពន្ធ​និង​កូន​ហើយ ហើយ​នាង​បាន​សម្រេចចិត្ត​យកប្តី​មានកូន​ម្នាក់ រស់នៅ​ជាមួយ​គ្នា​ដែរ ។

ស្ត្រី​ជា​ម្តាយ​បញ្ជាក់​ថា រយៈពេល​ថ្មី​នេះ ស្រាប់តែ​បុរស​ម្នាក់​ដែល​ធ្លាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​កូនស្រី​បាន​សុំ​ជួប​គ្នា​វិញ ហើយ​មក​ជួប​ម្តង​ទៅ​២​ដង ហើយដោយ​គេ​និយាយ​ថា គេ​បាន​លែងលះ​គ្រួសារ​គេ​ហើយ​សុំ​ជួប​គ្នា​វិញ តែ​កូនស្រី​បាន​បដិសេធ​ថា នាង​មាន​ប្តី​និង​កូន​ម្នាក់​ហើយ​មិន​អាច​
ទៅ​រួច​ទេ ហើយ​ត្រូវ​បាន​បុរស​នោះ និង​បក្សពួក ជិះ​រថយន្ត​២​គ្រឿង (​ឡិច​ស៊ី​ស និង​ហា​យ​ឡិន​ឌ័​រ​) ចាប់​​នាង​ដាក់​រថយន្ត​បើក​ចេញ​ទៅ​ទិស​ខាង​ប៉ោយ​ប៉ែ​ត​បាត់ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​សាលាឃុំ​បន្ទាយ​នាង​ស្ថិត​ភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី​។

ក្រោយ​ចាប់​យក​ទៅ ក៏​ត្រូវ​បាន​ប្តី និង​សាច់ញាតិ​បង្ហោះ​តាម​បណ្តាញ​សង្គម​ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរា​គមន៍​ស្រាវជ្រាវ​រក​កូនស្រី​និង​ជន​នោះ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ព័ត៌មាន​បន្ថែម​កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ