ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយ​គំនុំ​វាយ​គូ​បដិ​បក្ស​ស្លា.ប់​ទម្លាក់​ចូល​រណ្តៅ​ដី​ចាប់​ខ្លួន​២​នាក់​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​គូ​បដិ​បក្ស​ម្នាក់​ ព្រម​ទាំង​ចាប់​ច្របាច់​ក​ជ្រមុជ​ចូល​ទៅ​ក្នុង​ទឹក​រណ្តៅ​ដី​​​ដែល​មាន​ជំរៅ​០,៥០​ម៉ែត្រ​រហូត​ដល់​ឈ្លក់​ទឹក​ស្លា.ប់​នៅ​ចំណុច​អូលីវ​ ភូមិ​កំពង់​ចន្លុះ ឃុំ​ពាម​ជី​លាំង ស្រុក​ត្បូង​ឃ្មុំ​ កាល​ពី​វេលា​ម៉ោង​១២ និង​៥០​នាទី​រសៀល ថ្ងៃទី​២៩ មេសា កន្លង​ទៅ​នេះ​។ ទោះ​បី​ជា​បែប​ណា​ក្តី ជន​សង្ស័យ

ខេត្ត​កំពង់​ចាម​ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់​បាន​ព្រួត​គ្នា​វាយ​ទៅ​លើ​គូ​បដិ​បក្ស​ម្នាក់​ ព្រម​ទាំង​ចាប់​ច្របាច់​ក​ជ្រមុជ​ចូល​ទៅ​ក្នុង​ទឹក​រណ្តៅ​ដី​​​ដែល​មាន​ជំរៅ​០,៥០​ម៉ែត្រ​រហូត​ដល់​ឈ្លក់​ទឹក​ស្លាប់​នៅ​ចំណុច​អូលីវ​ ភូមិ​កំពង់​ចន្លុះ ឃុំ​ពាម​ជី​លាំង ស្រុក​ត្បូង​ឃ្មុំ​ កាល​ពី​វេលា​ម៉ោង​១២ និង​៥០​នាទី​រសៀល ថ្ងៃទី​២៩ មេសា កន្លង​ទៅ​នេះ​។ ទោះ​បី​ជា​បែប​ណា​ក្តី ជន​សង្ស័យ​២​នាក់​ត្រូវ​បាន​​ចាប់​ខ្លួន​បន្ត​បន្ទាប់​នៅ​ថ្ងៃ​ទី​៣០ មេសា និង​១ ឧសភា​ បន្ទាប់​ពី​កម្លាំង​​ជំនាញ​នគរ​បាល​ស្រុក​ចុះ​ស្រាវ​ជ្រាវ។ ជន​សង្ស័យ​ទាំង​២​នាក់នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​ត្បូង​ឃ្មុំ​ ចំណែក​បក្ស​ពួក​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់​។

លោក​វរ​សេនីយ៍​ត្រី​ ហ៊ាង ហ៊ត់ អធិការ​នគរ​បាល​ស្រុក​ត្បូង​ឃ្មុំ​​ប្រាប់​ថា ជន​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ​ឆៃ វ៉ាត​ខេមរៈ ភេ​ទ​ប្រុស អាយុ​១៧​ឆ្នាំ រស់​នៅ​ភូមិ​ទី​២ ឃុំ​កំពង់​ទ្រាស​ ស្រុក​ក្រូច​ឆ្មារ​ និង​ម្នាក់​ទៀត​ឈ្មោះ​យូ សុះសុក្រី ហៅ​ហ្ស៊ុកតូច ជា​ខ្មែរ​អ៊ិស្លាម​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ រស់​នៅ​ភូមិ​ទី​៤​ដែរ​។ លោក​អធិការ​ប្រាប់​បន្ត​ថា ប្រជា​ពល​រដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់​តាម​ចំណុច​នោះ​ប្រទះ​ឃើញ​សាក​សព​​យុវ​ជន​ម្នាក់​នៅ​ក្នុង​រណ្តៅ​ដែល​គេ​ដឹក​យក​អាចម៍​ដី​មាន​​បណ្តោយ​ប្រវែង​៣៨​ម៉ែត្រ​ ទទឹង​ប្រវែង​១៨​ម៉ែត្រ មាន​ជំរៅ​៣​ម៉ែត្រ​ មាន​ទឹក​ជំរៅ​០,៥០​ម៉ែត្រ​។ ភ្លាមៗ​នោះ​បាន​រាយ​ការណ៍​ប្រាប់​ដល់​ប៉ូលិស​​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ពាម​ជី​លាំង​ឱ្យ​ទៅ​​ត្រួត​ពិនិត្យ​មើល។ ដំណឹង​នេះ​បាន​លេច​ឮ​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​រង​គ្រោះទើប​​ស្គាល់​អត្ត​សញ្ញាណ​ថា ជា​ខ្មែរ​អ៊ិស្លាម​ឈ្មោះ​ម៉ាន់​ ឯល អាយុ​១៧​ឆ្នាំ រស់​នៅ​ភូមិ​វិហារ​ក្រោម ឃុំ​បឹង​ព្រួល ស្រុក​ត្បូង​ឃ្មុំ​។

លោក​ហ៊ាង ហ៊ត់​ បាន​ឱ្យ​កំលាំង​ក្រោម​​ឱវាទ​ទាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ស្រុក និង​ប៉ូលិស​ប៉ុស្តិ៍​សហ​ការ​គ្នា​​ស្រាវ​ជ្រាវទើប​នៅ​​ព្រឹក​ថ្ងៃ​ទី​៣០ មេសា បាន​ឃាត់​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ខេមរៈ​ ក្នុង​ពេល​​កំពុង​ទៅ​រៀន​នៅ​វិទ្យា​ល័យ​ពាម​ជី​លាំង​។ ពេល​​សួរ​នាំ​ទើប​ឈាន​ទៅ​ចាប់​​​បក្ស​ពួក​ម្នាក់​ទៀត​ឈ្មោះ​ ហ្ស៊ុក​តូច នៅ​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ដល់​លំនៅ​ឋាន។
ឈ្មោះ​ឆៃ​វ៉ាត ខេមរៈ​ ​ឆ្លើយ​ថា នៅ​រសៀល​ថ្ងៃ​ទី​២៩ មេសា រូប​គេ​​ឃើញ​ឈ្មោះ​ឯល កំពុង​តែ​អង្គុយ​​នៅ​លើ​ម៉ូតូ​​មុខវិទ្យា​ល័យ​ពាម​ជី​លាំង​​ក៏​ដើរ​ទៅ​និយាយ​លេង​ជាមួយ​​ប្រហែល​១០​នាទី​ ។ បន្ទាប់​មក​​ឈ្មោះ​ឯល​ហៅ​រូប​គេ​ ឱ្យ​ទៅ​ជួប​​មួយ​ភ្លែត​ឆ្ងាយ​ពីមុខ​សាលា​មិន​ដឹង​​ជា​នៅ​ទី​ណា​ទេ​។ ​រូប​គេ​បាន​យល់​ព្រម​ទៅ ​ហើយ​ជា​អ្នក​ឌុប ដោយ​​ឈ្មោះ​ឯល នៅ​អង្គុយ​ពី​ខាង​ក្រោយ​មាន​ស្ពាយ​កាតាប​សៀវ​ភៅ​។ ក្នុង​ខណៈ​ពេល​ជិះ​ទៅ​ដល់​ត្រង់​កន្លែង​​រណ្តៅ​ដី​នៅ​ភូមិ​កំពង់​ចន្លុះ​​ឃើញ​ឈ្មោះ​ហ្ស៊ុកតូច និងម្នាក់​ទៀត​ជិះ​ម៉ូតូ​ពណ៌​ខ្មៅ សេ៊រី​២០០៩​ តាម​ពី​ខាង​ក្រោយ​ហៅ​រូប​គេឱ្យឈប់​។ ឈ្មោះ​ហ្ស៊ុក បាន​កេះ​រូប​គេ​ឱ្យ​ចុះ​ពី​លើ​​ម៉ូតូ​ ហើយ​ដើរ​ចេញ​ទៅ​ទិស​​ខាង​ជើង​​ប្រហែល​​៥​ម៉ែត្រ​ រួច​សួរ​រូប​គេ​ថា​«​ឯង​ធ្លាប់​មាន​ទំនាស់​ជាមួយ​​ឈ្មោះ​ឯល​ដែរ​ឬ​ទេ​? »។ មិន​តែ​ប៉ុណ្ណោះ​ឈ្មោះ​ហ្ស៊ុក បាន​គំរាម​ថា «បើ​ឯង​យក​រឿង​នេះ​ទៅ​ប្រាប់​គេ​អញ នឹង​សម្លាប់​​ម៉ែ​ឯង​ និង​ឯង​ ព្រម​ទាំង​ដុត​ផ្ទះ​ចោល​»។ តាម​ការ​សារភាព​ដដែល​ថា បន្ទាប់​មក​ពួក​គេ​បាន​រួម​គ្នា​សម្លាប់​ឈ្មោះ​ឯល​។ លោក​វរ​​សេនីយ៍​ត្រី​ហ៊ាង ហ៊ត់ អធិការ​នគរ​បាល​ស្រុក​ត្បូង​ឃ្មុំ​បញ្ជាក់​ថា យោង​តាម​ពាក្យ​បណ្តឹង​របស់​បុរស​ឈ្មោះ​សេន ម៉ាន អាយុ​៤៤​ឆ្នាំ ត្រូវ​ជា​ឪពុក​របស់​អ្នក​រង​គ្រោះ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥.០០០​ដុល្លារ និង​ឱ្យ​ផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់​ ៕