ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​២​ភូមិ ប្រមូលផ្តុំ​គ្នា​លេង​ល្បែ​.​ង​ជា​ច្រើន​វង់​យ៉ាង​គ​គ្រឹ​ង​គគ្រេង​រាល់ថ្ងៃ

10 ខែ មុន
  • ព្រៃវែង

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​លេង​ល្បែ​.​ង​ស៊ីសង​ជា​ច្រើន​វង់ និង​ជា​ច្រើន​កន្លែង នៅ​ភូមិ​មេ​លុប និង​ភូមិ​

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​លេង​ល្បែ​.​ង​ស៊ីសង​ជា​ច្រើន​វង់ និង​ជា​ច្រើន​កន្លែង នៅ​ភូមិ​មេ​លុប និង​ភូមិ​ត្នោត ស្ថិត​ក្នុង​ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង ដោយ​ហាក់​មិន​ខ្លាចញញើត​ចំពោះ​សមត្ថកិច្ច​ឡើយ​។ ដោយ​ពួក​គេ​ប្រមូលផ្តុំ​គ្នា​លេង​ជា​រៀងរាល់ថ្ងៃ ដោយ​ខ្លះ​លេងបៀរ ខ្លះ​ទៀត​លេង​ខ្លា​ឃ្លោក និង​លេង​អាប៉ោង​ជាដើម ហើយ​លេង​នៅ​នឹង​មុខ​ផ្ទះ​ជាប់​ផ្លូវ​តែ​ម្តង​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​ពេញចិត្ត​ចំពោះ​ក្រុម​អ្នកលេង​ល្បែ​.​ង​ទាំងនោះ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រុម​អ្នកលេង​ល្បែ​.​ង​ទាំងនោះ គេ​លេង​រាល់ថ្ងៃ​រហូត​ញៀ​.​ន​ទៅ​ហើយ ឈប់​មិន​បាន​ទេ​។ ពេល​ណា​មាន​សមត្ថកិច្ច​មក​ដេញ​ក៏​ផ្អើល​រត់​ចែក​ជើង​គ្នា​អស់​ទៅ លុះ​ពេល​សមត្ថកិច្ច​ទៅ​វិញ​អស់ គេ​ក៏​ប្រមូលគ្នា​លេង​វិញ​ដដែល​។ ដោយ​អ្នក​ណា​ឈ្នះ​ស្រែក​ហ៊ោសប្បាយ​ទៅ អ្នក​ណា​ចាញ់​អស់​លុយ​ទៅ​ផ្ទះ​វិញ​ក៏​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​កូន រហូត​បោ​.​ក​ចាន បោ​.​ក​ឆ្នាំង ពេល​ខ្លះ​រហូត​ដល់​វា​.​យ​ដំ​គ្នា​ទៀត​ក៏​មាន ប៉ុន្តែ​ស្អែក​ឡើង​នាំ​គ្នា​ស្វះ​ស្វែងរក​លុយរ​ត់ទៅ​លេង​វិញ​ដដែល​។

ចំពោះ​បញ្ហា​ខាងលើ​នេះ ត្រូវ​បាន​លោក ស៊ុំ សា​រិ​ន មេ​ប៉ុស្តិ៍​ឃុំ​រកា ប្រាប់​អោយ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣​នេះ​ថា នៅ​ភូមិ​មេ​លុប និង​ភូមិ​ត្នោត​នោះ ពិតជា​មាន​ពលរដ្ឋ​លួច​លេង​ល្បែ​.​ង​ពិតមែន តែ​កន្លង​មក លោក​ធ្លាប់​បាន​ចុះ​បង្ក្រាប និង​ហៅ​មក​ធ្វើ​កិច្ចសន្យា​ជា​ច្រើន​នាក់​ហើយ ប៉ុន្តែ​បើ​នៅ​តែ​មាន​អ្នក​លួច​លេង​ទៀត​នោះ លោក​នឹង​ចុះ​ទៅ​បង្ក្រាប​ទៀត នៅ​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា​នេះ​។

ពាក់ព័ន្ធ​រឿង​ល្បែ​.​ង​ស៊ីសង​នេះ​ដែរ លោក នេ​ត នឿ​ន មេឃុំ​រកា ទទួលស្គាល់​ថា នៅ​ក្នុងភូមិ​ត្នោត និង​ភូមិ​មេ​លុប​នេះ គឺ​ពិតជា​មាន​ពលរដ្ឋ​ប្រមូលផ្តុំ​គ្នា​លួច​លេង​ល្បែ​.​ង​ស៊ីសង​ពិតមែន ហើយ​កន្លង​មក លោក​ធ្លាប់​ហៅ​ពលរដ្ឋ​ទាំងនោះ​មក​ប៉ុស្តិ៍​ធ្វើ​កិច្ចសន្យា​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​ដែរ តែ​ហាក់​មិន​រៀងចាល​សោះ​។ ចំណែក​លោក​មេ​ប៉ុស្តិ៍​ស្ពឹក​ត្រគៀក​ដែរ រហូត​លោក​ជា​មេឃុំ ធ្លាប់​ស្នើ​សុំ​ទៅ​លោក​អភិបាលស្រុក សុំ​ដក​មេ​ប៉ុស្តិ៍​ចោល​ថែម​ទៀត ប៉ុន្តែ​ត្រូវ​បាន​លោក​អធិការ​ស្នើ​សុំ​អោយ​ទុក​ឱកាស​អោយ​គាត់​កែប្រែ​ម្តង​សិន តែ​មក​ដល់​ពេល​នេះ លោក​មេ​ប៉ុស្តិ៍​នៅ​តែ​ធ្វើ​មិន​បាន​។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២២ ខែមីនា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ស្នងការ​នគរបាល​ខេត្តព្រៃវែង ធ្លាប់​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា នឹង​ធ្វើការ​បង្ក្រាប​អោយ​ខាង​តែ​បាន ចំពោះ​បទល្មើស​គ្រប់​ប្រភេទ​នៅ​ក្នុង​ទឹកដី​ខេត្តព្រៃវែង ក្នុង​នោះ​ក៏​មាន​ល្បែ​.​ង​ស៊ីសង​គ្រប់​ប្រភេទ​ផង​ដែរ​។ ប៉ុន្តែ​មក​ដល់​ពេល​នេះ គេ​មើលឃើញ​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​លោកស្នងការ ហាក់​ មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ព្រោះ​នៅ​ក្នុងភូមិ​មួយ​ចំនួន​នៃ​ឃុំ​រកា ស្រុក​ពារាំង នៅ​តែ​មានការ​ប្រមូលផ្តុំ​គ្នា​លេង​ល្បែ​.​ង​ស៊ីសង​ដដែល នេះ​មក​ពី​លោកស្នងការ ប្តេជ្ញា​ចិត្ត​តែ​ម្នាក់ឯង​ទេ​ដឹង?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ