ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ធ្លាប់​ប្រកួត​៣​ដង តែ​ស្រី​ស្អាត ភឹ​ម ស្រី​ណូ កំពុង​​​ប្រជែង​ប្រកួត Miss Grand Cambodia 2023 ជាមួយ​ភាព​ជឿជាក់

11 ខែ មុន
  • ភ្នំពេញ

ស្រី​ស្អាត ភឹ​ម ស្រី​ណូ មក​ឆ្នាំ​នេះ​ខុស​ពី​ឆ្នាំ​រាល់ដង ដែល​នាង​ចូល​ប្រកួត​មក​ឆ្នាំ​នេះ នាង​មាន​ទំនុកចិត្ត​ខ្ពស់​ជាង​ឆ្នាំ​មុន ហើយ​អ្នក​ទាំងអស់​គ្នា​ក៏​ដឹង​ថា ឆ្នាំ​នេះ ស្រី​ស្អាត ស្រី​ណូ នឹង​បន្ត​ការ​អភិវឌ្ឍន៍​សមត្ថភាព​គួរ​អោយ​កត់សម្គាល់​ផង​ដែរ​។ នាង​នឹង

រាជធានី​ភ្នំពេញ ៖ ស្រី​ស្អាត ភឹ​ម ស្រី​ណូ មក​ឆ្នាំ​នេះ​ខុស​ពី​ឆ្នាំ​រាល់ដង ដែល​នាង​ចូល​ប្រកួត​មក​ឆ្នាំ​នេះ នាង​មាន​ទំនុកចិត្ត​ខ្ពស់​ជាង​ឆ្នាំ​មុន ហើយ​អ្នក​ទាំងអស់​គ្នា​ក៏​ដឹង​ថា ឆ្នាំ​នេះ ស្រី​ស្អាត ស្រី​ណូ នឹង​បន្ត​ការ​អភិវឌ្ឍន៍​សមត្ថភាព​គួរ​អោយ​កត់សម្គាល់​ផង​ដែរ​។ នាង​នឹង​ប្រយុទ្ធ​រហូត​ដល់​ដំណាក់កាល​ចុង​ក្រោយ មិន​អាច​និយាយ​បាន​ទេ​ថា «​កុំ​ប្រហែស​ប្រយ័ត្ន ស្រី​នោ ឆក់​មកុដ​បាត់​» គួរតែ​និយាយ​ថា «​តើ​អ្នកមាន​សមត្ថភាព​គ្រប់គ្រាន់​នឹង​ដណ្ដើម​មកុដ​ពី​ស្រី​នោ បាន​ដែរ​ឬទេ?​»​។

ព្រោះតែ​មាន​ដាន​ធ្លាប់​ប្រកួត​លើ​ឆាក​មិនមែន​ម្តង ហើយ​មិន​ធ្លាប់​ទទួល​មកុដ​នោះ បាន​ដៅ​ចិត្ត​អោយ​កញ្ញា ភឹ​ម ស្រី​ណូ មិន​អស់ចិត្ត​នោះ​ឡើយ ខណៈ​មិន​ទាន់​បាន​បំបែក​ខ្លួន​អោយ​មហាជន​បាន​ស្គាល់ និង​ល្បីល្បាញ​។ នាង​កំពុង​មានការ​ព្យាយាម​ជា​ថ្មី មក​ជាមួយ​ម​ហិ​ច្ឆិ​តា​ថ្មី ទំនុកចិត្ត​ថ្មី​ទៀត​ផង។

ស្រី​ណូ បាន​ធ្វើ​អោយ​គេ​ភ្ញាក់ផ្អើល ព្រោះតែ​នាង​បាន​ត្រៀមខ្លួន​ទាំង​កញ្ចប់ មិន​ថា​ការ​ហ្វឹកហាត់ ការ​ប្រែប្រួល​សម្រស់​វិញ គឺថា​ស្រស់​សោភា​ជាង​មុន​។ បើ​និយាយ​ពី​ការ​លេងខ្លួន​តុបតែង​រាង​កាយ​វិញ ក៏​មើលទៅ​ទាក់ទាញ​ភ្នែក​មហាជន​មិនធម្មតា​ឡើយ​។ នេះ​ជា​ការ​វិល​មក​ជា​ថ្មី លើ​កម្មវិធី​ដដែល ដោយ​យក​បាន​បទ​ពិសោធន៍​ថ្មី​ៗ និង​យល់​ថា អ្វី​ក៏​ដោយ មុន​ជោគជ័យ​ត្រូវការ​ឆ្លងកាត់​ឧបសគ្គ​ទំ​រាំ​រក​ឃើញ​ពន្លឺជីវិត​ឃើញ​។

គ្រប់​បេ​ក្ខ​នារី គឺ​មក​ជាមួយ​ការ​ប្រកួតប្រជែង​ដ៏​ពូកែ ហើយ​រង់ចាំ​មើល​ថា តើ​ស្រី​ស្អាត ភឹ​ម ស្រី​ណូ មក​ជាមួយនឹង​ខេត្ត​ឬ​ក្រុង​មួយ​ណា? និង​ចង់​ឃើញ​មុខ​អ្នកគាំទ្រ​ស្រី​ណូ​ម្នាក់ គឺ​កញ្ញា ភឹ​ម ស្រី​នោ អាយុ​២៤ ជា​កូន​ខ្មែរ​កាត់​ថៃ ដែល​មាន​ឱ​ពុក​ជា​ជនជាតិ​ថៃ និង​ម្តាយ​ជា​ជនជាតិ​ខ្មែរ មាន​ទីកន្លែង​នៅ​កំណើត​ខេត្តកំពង់ចាម ហើយ​បច្ចុប្បន្ន​គាត់​បាន​ប្តូរ​មក​រស់នៅ​ភ្នំពេញ​វិញ​ហើយ​។ អាច​និយាយ​បាន​ថា ២​ភាសា​នោះ គឺ​ភាសា​ខ្មែរ និង​ថៃ​បាន​យ៉ាង​ស្ទាត់ជំនាញ​ហើយ​ឥឡូវ​កំពុង​តែ​រៀន​ភាសា​អង់គ្លេស​បន្ថែម​មួយ​ភាសា​ទៀត សម្រាប់​ទុក​ប្រឡង​នៅ​ឆ្នាំ​នេះ​។

ចំពោះ​បទ​ពិសោធន៍​វិញ គាត់​ធ្លាប់​ចូល​ប្រកួត Miss Grand Cambodia ក្នុង​ឆ្នាំ​២០១៨ ហើយ​ទទួល​បាន Top15 ហើយ​គាត់​បាន​បន្ត​ចូល​ប្រឡង Miss Grand Cambodia ម្តងទៀត​នៅ​ឆ្នាំ​២០២១ ពេល​នោះ​ដែរ គាត់​ទទួល​បាន Top10 ដែល​តំណាង​ខេត្តកោះកុង​។ នាង​ក៏​បាន​ដាក់​ពាក្យ​ចូលរួម​ប្រឡង Miss Grand Cambodia ម្តងទៀត​នៅ​ឆ្នាំ​២០២៣ ដោយ​នាង​និយាយ​ថា នេះ​ជា​ឆ្នាំ​ចុង​ក្រោយ និង​យល់​ថា អាយុ​ច្រើន​ហើយ ណាមួយ​គាត់​ចង់​ទុក​ឱកាស​អោយ​ប្អូន​ៗ​ជំនាន់​ក្រោយ​ដែល​មានចិត្ត​ស្រឡាញ់ និង​ចង់​ប្រឡង​បវរកញ្ញា​ដូច​ជា​នាង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ