គណបក្សអភិរក្សនិយមកាណាដាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Stephen Harper ទទួលជ័យជំនះក្នុងការបោះឆ្នោតសហព័ន្ធលើកទី៤១ របស់ប្រទេសដែលរៀបចំឡើងកាលពីថ្ងៃទី២ ឧសភា កន្លងមកនេះ ហើយនឹងបង្កើតរដ្ឋាភិបាលចម្រុះមួយជាលើកដំបូងសម្រាប់គណបក្សអភិរក្សនិយមនេះចាប់តាំងពីឆ្នាំ១៩៩៨មក។
តាមការព្យាករណ៍ដំបូងថា ក្នុងការបោះឆ្នោតនេះគណបក្សអភិរក្សនិយមនឹងទទួលបាន១៦៦អាសនៈ ក្នុងចំណោម៣០៨អាសនៈ ចំណែកគណបក្សប្រជាធិបតេយ្យដែលទើបបង្កើតថ្មីទទួលបានជាង១០០អាសនៈ ហើយអាចក្លាយជាគណបក្សប្រឆាំងជាផ្លូវការ។
នៅក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក Harper បានព្រមានថា រូបលោករំពឹងថា គណបក្សប្រឆាំងនឹងអាចបង្កើតគណបក្សចម្រុះដើម្បីបន្លំឱ្យលោកចុះចេញពីតំណែង ។ ក្នុងការបោះឆ្នោតនោះដែរ ក្រុមបំបែកខ្លួនកេបិច ទទួលបានអាសនៈតិចបំផុតគឺទទួលបានតែ៣អាសនៈប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ