ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ជាង​១,៥​លាន​ដុល្លារ​ផ្តល់​ជូន​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​វៀតណាម​ជោគជ័យ​ស៊ី​ហ្គេ​ម​ឆ្នាំ​នេះ

11 ខែ មុន

វៀតណាម ៖ យោង​តាម​បទ​ប្បញ្ញត្តិ​ស្តី​ពី​ប្រាក់​រង្វាន់​សម្រាប់​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​របស់​វៀតណាម

វៀតណាម ៖ យោង​តាម​បទ​ប្បញ្ញត្តិ​ស្តី​ពី​ប្រាក់​រង្វាន់​សម្រាប់​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​របស់​វៀតណាម ទឹកប្រាក់​ជាង ៣៥​ពាន់​លាន​ដុ​ង ដែល​ស្មើនឹង​ជាង ១,៥​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​ត្រូវ​ប្រគល់​ជូន​គ្រូបង្វឹក និង​អត្ត​ព​លិ​ក ដែល​ឈ្នះ​មេដាយ​ណាមួយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា ដែល​ទើបតែ​បញ្ចប់ សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នក​ទាំងនោះ​។

ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​អស់​រយៈពេល​១១​ថ្ងៃ​កន្លង​មក ក្រុម​អត្ត​ព​លិ​ក​វៀតណាម​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ជាទី​បំផុត នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ នៅ​កម្ពុជា ដោយ​បញ្ចប់​នៅ​កំពូល​តារាង​ចំនួន​មេដាយ​សរុប ក្រោយ​ឈ្នះ​មេដាយ​សរុប​ចំនួន ៣៥៥​គ្រឿង មាស ១៣៦​គ្រឿង ប្រាក់ ១០៥​គ្រឿង និង​សំរឹទ្ធ ១១៨​គ្រឿង និង​បាន​បង្កើត​កំណត់​ត្រា​ហ្គេ​ម​ចំនួន​១៤​កំណត់​ត្រា​។

យោង​តាម​ក្រិ​ត្យ​លេខ 152/2018/ND-CP នៃ​រដ្ឋាភិបាល​វៀតណាម ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្តី​ពី​ប្រាក់​រង្វាន់​សម្រាប់​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​កីឡា អាជ្ញាធរ​ត្រូវ​ផ្តល់​ប្រាក់​រង្វាន់​ដល់​អត្ត​ព​លិ​ក​ឈ្នះ​មេដាយមាស ៤៥​លាន​ដុ​ង ស្មើ​ប្រមាណ ២​ពាន់​ដុល្លារ​ក្នុង​មា្ន​ក់ និង ២៥​លាន​ដុ​ង ស្មើ​ជាង ១​ពាន់​ដុល្លារ​សម្រាប់​អ្នក​ឈ្នះ​មេដាយ​ប្រាក់ ចំណែក​មេដាយ​សំរឹទ្ធ​ទទួល​បាន ២០​លាន​ដុ​ង ស្មើនឹង ៨៦០​ដុល្លារ​។ លើស​ពី​នេះ អត្ត​ព​លិ​ក​ដែល​បំបែក​កំណត់​ត្រា​ស៊ី​ហ្គេ​ម នឹង​បាន​ប្រាក់​រង្វាន់​បន្ថែម ២០​លាន​ដុ​ង​ទៀត​។

ក្រឹត្យ​នេះ ក៏​បាន​កំណត់​ថា គ្រូបង្វឹក​ដែល​បណ្តុះបណ្តាល​អត្ត​ព​លិ​កដោយ​ផ្ទាល់ ដើម្បី​ឈ្នះ​មេដាយ​ណាមួយ នឹង​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​រង្វាន់​ស្មើនឹង​អត្ត​ព​លិ​ក​។ ចំណែក​គ្រូបង្វឹក​ដែល​បង្វឹក​ក្រុម​ដោយ​ផ្ទាល់ ដើម្បី​ចូលរួម​ប្រកួត​កីឡា​អន្តរជាតិ​មាន​សិទ្ធិ​ទទួល​ប្រាក់​រង្វាន់​ទូទៅ​ស្មើនឹង​កម្រិត​ប្រាក់​រង្វាន់​សម្រាប់​អត្ត​ព​លិ​ក​ដែល​ឈ្នះ​។

ក្រុម​អត្ត​ព​លិ​ក​វិញ្ញាសា​មុជទឹក សម្រេច​បាន​ល្អ​បំផុត​នៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដោយ​ឈ្នះ​មេដាយមាស ១៤​គ្រឿង ប្រាក់ ១១​គ្រឿង និង​សំរឹទ្ធ ៥​គ្រឿង ដូច្នេះ​ប្រាក់​រង្វាន់​សរុប​សម្រាប់​ពួក​គេ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ចំនួន​ជាង ៧៣,០០០​ដុល្លារ ហើយ​ក្រុម​គ្រូបង្វឹក​ទទួល​បាន​សរុប​ជាង ៥១.០០០​ដុល្លារ​។ ក្រុមបាល់ទាត់​នារី ដែល​ដណ្តើម​បាន​មេដាយមាស នឹង​ទទួល​បាន​ប្រាក់​រង្វាន់​សរុប​ជាង ៣៨,០០០​ដុល្លារ ហើយ​ក្រុម​គ្រូបង្វឹក​នឹង​ទទួល​បាន​ជិត ១​ម៉ឺន​ដុល្លារ​។ ក្រុមបាល់ទាត់​បុរស​អាយុ​ក្រោម​២២​ឆ្នាំ ដែល​ឈ្នះ​មេដាយ​សំរឹទ្ធ ដូច្នេះ​ប្រាក់​រង្វាន់​សរុប​ជាង ១៧,០០០​ដុល្លារ ហើយ​ក្រុម​គ្រូបង្វឹក​ទទួល​បាន​ជាង ៤​ពាន់​ដុល្លារ​៕ (​ប្រភព​ពី ៖ VietNamNet)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ