ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​បាល់ទាត់​កម្ពុជា លោក ប៉ែន ផាត រហស្សនាម​ពស់​កេងកង ល្បី​​ខ្លាំង​ ក្នុង​ទសវត្សរ៍​ទី​៦០-៧០

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ប៉ែន ផាត (​ពេល​លោក​អាយុ​១៥​ឆ្នាំ​) គឺជា​អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ ដ៏​ល្បី​ល្បាញ​មួយ​រូប នា​អំឡុង​ទសវត្សរ៍ ឆ្នាំ​១៩៦០-​ឆ្នាំ​១៩៧០…

រាជធានី​ភ្នំពេញ ៖ លោក ប៉ែន ផាត (​ពេល​លោក​អាយុ​១៥​ឆ្នាំ​) គឺជា​អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ ដ៏​ល្បី​ល្បាញ​មួយ​រូប នា​អំឡុង​ទសវត្សរ៍ ឆ្នាំ​១៩៦០-​ឆ្នាំ​១៩៧០ ដែល​គេ​ប្រសិទ្ធ​នាម​ឱ្យ​ថា ជា​វីរបុរស​បាល់ទាត់​កម្ពុជា និង​ហៅ​រហស្សនាម​កីឡាករ​រូប​នេះ​ថា​ពស់​កេងកង​។

បច្ចុប្បន្ន លោក ប៉ែន ផាត អាយុ​៧៥​ឆ្នាំ ទទួល​បាន​សញ្ជាតិ​​បារាំង មាន​ដើម​កំណើត​ក្នុង​ខេត្តកំពង់ចាម​ បាន​ទៅ​រស់នៅ​ប្រទេស​ថៃ កាលពី​អំឡុង​​ឆ្នាំ​១៩៧២ ក្នុងអំឡុង​ពេល​មាន​សង្គ្រាម ​។

លោក​ជា​កីឡាករ​ខ្មែរ​តែ​ម្នាក់​គត់​ ដែល​បាន​លេង​បាល់​ជាមួយ​​ស្តេច​បាល់​ទាត់​របស់​ប្រេ​ស៊ី​ល លោក Pele ក្នុងអំឡុង​ពេល​លោក​លេង​ឲ្យ​ក្លិប​មួយ​របស់​ថៃ ។

លោក ប៉ែន ផាត ចង់​ប្រើប្រាស់​ជីវិត​ចុង​ក្រោយ​ជាមួយ​ក្រុមបាល់ទាត់​នៅ​កម្ពុជា​។ លោក ចង់​យក​បទ​ពិសោធ​ន៍បង្វឹក​របស់​ខ្លួន​ មក​ចែករំលែក​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ពួក​គេ​បាន​យល់ បានដឹង​ពី​វិធីសាស្ត្រ​ ក្នុង​ការ​អភិវឌ្ឍន៍​សមត្ថភាព ពោល​គឺ លោក ចង់​ក្លាយជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ កីឡាបាល់ទាត់​ នៅ​កម្ពុជា​ ។

លោក​ធ្លាប់​បណ្តុះបណ្តាល​យុវជន​ថ្នាល​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​បារាំង និង​អាច​បន្ត​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ស្រុក​បារាំង​ជា​បន្ត​ទៀត នៅ​ក្លឹ​ប​មួយ​ដែល​លោក​ធ្លាប់​បង្ហាត់ ហើយ​ នៅ​ក្លឹ​ប​មួយ​នៅ​ថៃ ​ក៏​បាន​ទាក់ទង​រូប​លោក​ឱ្យទៅ​បន្ត​បង្ហាត់​ទៀត​ដែរ​ ។

ប្រវត្តិ​ត្រួស​ៗ​ ​របស់​កីឡាករ ប៉ែន ផាត មាន​ដូច​ខាងក្រោម​នេះ ៖

កីឡាករ​ឆ្នើម​ទាំង១១រូប របស់អាស៊ី​ ឆ្នាំ១៩៧២ លោក ប៉ែន ផាត នៅ​ជ្រុង​ខាងស្តាំ ខាងលើ​ នៃ​រូបភាព

ក្នុង​ឆ្នាំ​1972 ការ​ប្រកួត​រវាង​ក្រុម Bangkok XI និង Santos Brasil ។ លោក ប៉ែន ផាត បាន​ជួប​លោក ប៉េ​ឡេ​។ នៅ​ពេល​ចប់​ការ​ប្រកួត​លោក Pelé បាន​ប្រាប់​កាសែត​ថៃ​ថា កីឡាករ ក្នុង​ក្រុម Bangkok ពាក់អាវ​លេខ 7 (​ប៉ែន ផាត​) គឺជា​កីឡាករ​ល្អ​បំផុត​សម្រាប់​គាត់ ​ក្នុង​ក្រុម​គូប្រកួត​។ លោក Pelé បាន​ប្រៀបធៀប PEN Phath ទៅ​លោក Garrincha ដែល​ជា​មិត្ត​រួម​ក្រុម​របស់​គាត់ និង​ជា​វីរបុរស​ប្រេ​ស៊ី​ល​។

លោក ប៉ែន ផាត ប្រកួត​ជាមួយ Newcastle FC ក្នុង​ឆ្នាំ ១៩៧២ (​នៅ​ទីក្រុង​បាងកក​)​។ លោក​បាន​ស៊ុត​បាល់​ហ្វ្រី​ឃី​កប​ញ្ជូ​ល​ទី​ក្រុម Newcastle ក្នុង​ពាន់រង្វាន់ Asian Tour ។

ក្រុម​ជម្រើសជាតិ​កម្ពុជា ឆ្នាំ​1968 ខ្មែរ​ឈ្នះសិង្ហបុរី ៣ ទល់​នឹង ១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ។

ក្រុម​ជម្រើសជាតិ​កម្ពុជា ឆ្នាំ​1968 ខ្មែរស្មើពិន្ទុនឹងអូស្រ្តាលី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ។

ក្រុម​ជម្រើសជាតិ​កម្ពុជា​ឆ្នាំ 1967 ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Dynamo kyiv ដែល​ជាក្រុមជើងឯក របស់ប្រទេសអ៊ុយ​ក្រែ​ន​។

ក្រុម​ជម្រើសជាតិ​កម្ពុជា​ឆ្នាំ​១៩៦៨ ឈ្នះលើ​ឥណ្ឌូ​ណេ​ស៊ី ២​ទល់​០​។

ក្រុម​ជម្រើសជាតិ​កម្ពុជា​ ឆ្នាំ1968 ខ្មែរចាញ់ 1 ទល់ 0 ទល់​នឹងកូរ៉េ​ខាងជើង ដែល​ជា​ការ​ប្រកួត​វគ្គ 1/4 ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ 1966 ។

ក្រុមជម្រើស​ជាតិកម្ពុជា​ឆ្នាំ 1967 ចាញ់ 3 ទល់​នឹង 1 ទល់​នឹង​ក្រុម Red Star of Belgrade ដែល​ជា​ជើងឯក​ស៊ែ​ប៊ី​ក្នុង​ការ​ប្រកួត​មិត្តភាព​។ គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិខ្មែរ​នៅ​ពេល​នោះ គឺជា​កីឡាករ​អន្តរជាតិ​ហុង​គ្រី​ដែលអនុញ្ញាត​ឱ្យ​កម្ពុជា​បានជួប​ក្រុម​ជើងឯក​អឺរ៉ុប​ខាងកើត​។

ឆ្នាំ១៩៧២ លោក ប៉ែន ផាត និង​អ្នកចាំទី​ស្វី​ស​ក្នុងការ​ប្រកួត​មិត្តភាព​នៅ​ទីក្រុង​បាងកក​។

លោក ប៉ែន ផាត ក្នុង​ក្រុម Rajpracha FC ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​លោក​អូស​បាល់​ឆ្លងកាត់​ខ្សែការពារ ២​នាក់​និង​ស៊ុត​បញ្ចូល​ទី​។ ទទួល​ជ័យជម្នះ​ជើងឯក​របស់​ប្រទេស​ថៃ​ឆ្នាំ​1972​។

ក្រុម​ជម្រើសជាតិ​កម្ពុជា​ឆ្នាំ 1962 ខ្មែរចាញ់ក្រុមរុស្សី 3 ទល់នឹង 0 ក្នុង​ការ​ប្រកួត​មិត្តភាព​។

ក្រុម​ជម្រើសជាតិ​កម្ពុជា​ ឆ្នាំ1970 ឈ្នះវៀតណាម 3 ទល់នឹង 0 ​។

ឆ្នាំ 1974 លោក ប៉ែន ផាត សញ្ជាតិ​កម្ពុជា នៅ​ប្រទេស​អា​ឡឺ​ម៉​ង់ ជាមួយ​ក្រុម​របស់​លោក ក្លិប Rajpracha FC ដែល​ជា​ម្ចាស់​ជើងឯក​របស់​ថៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ