ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិចនាវា​មួយគ្រឿង​​នៅកុងហ្គោ​ស្លា.ប់ និងបាត់ខ្លួន​​មនុស្ស​​​ប្រមាណ​​100នាក់​

14 ឆ្នាំ មុន

​យោងតាមអាជ្ញា​ធរ​មូលដ្ឋាន​​​ថា នាវា​មួយ​គ្រឿង​​ដែលដឹក​​​លើស​ចំណុះ​​បានលិច​​​កាលពីថ្ងៃទី​​២ ឧសភា ក្នុង​ទន្លេ KASAÏ ជា​ទន្លេ​​ធំ​មួយ​របស់​កុងហ្គោ​ ។ ​​មនុស្សប្រមាណ​​ជា​​​១០០​នាក់ ​ត្រូវ​ស្លា.ប់​​​ ឬ​បាត់ខ្លួន​។​ នាវានេះ​​​ប្រភេទ​​នាវា​ចាប់ត្រី​បាឡែន​មួយ​គ្រឿង​​ដឹក​អ្ន​កដំណើរ​​​ជាង​​​ ១០០នាក់ ​និង​ទំនិញ​​​ផ្សេងៗ​​បានលិចនៅ​ឯ​មូលដ្ឋាន​​កាតូ​កា​ចម្ងាយ​​​​៤៥​ គីឡូម៉ែត្រ ​​​ពីទីក្រុង TSHIKAPA

យោងតាមអាជ្ញា​ធរ​មូលដ្ឋាន​​​ថា នាវា​មួយ​គ្រឿង​​ដែលដឹក​​​លើស​ចំណុះ​​បានលិច​​​កាលពីថ្ងៃទី​​២ ឧសភា ក្នុង​ទន្លេ KASAÏ ជា​ទន្លេ​​ធំ​មួយ​របស់​កុងហ្គោ​ ។ ​​មនុស្សប្រមាណ​​ជា​​​១០០​នាក់ ​ត្រូវ​ស្លាប់​​​ ឬ​បាត់ខ្លួន​។​ នាវានេះ​​​ប្រភេទ​​នាវា​ចាប់ត្រី​បាឡែន​មួយ​គ្រឿង​​ដឹក​អ្ន​កដំណើរ​​​ជាង​​​១០០នាក់ ​និង​ទំនិញ​​​ផ្សេងៗ​​បានលិចនៅ​ឯ​មូលដ្ឋាន​​កាតូ​កា​ចម្ងាយ​​​​៤៥​គីឡូម៉ែត្រ ​​​ពីទីក្រុង TSHIKAPA ជាទីក្រុង​​មួយនៃ​ខេត្ត​ KASAÏ ខាង​លិច នា​វេលាម៉ោង​​​១​រំលង​​អធ្រាត្រ​​​ ។ មនុស្ស​​​ចំនួន​​៣០នាក់​​បាន​ត្រូវ​​​ជួយសង្គ្រោះ​​ក្រោយ​​សោកនាដ​កម្ម​នេះ ក៏ប៉ុន្តែ​​ពុំ​ទាន់​មាន​សាកសព​ណាមួយត្រូវ​បាន​ស្រង់​​​ឡើយ ​សម្រាប់​​ពេលនេះ ។ ​នាវា​នេះ​​មក​ពី​មូលដ្ឋាន​​​ប៊ី​​ប៉ុន​ហ្គោ ទៅ​​កាន់ទីក្រុង TSHIKAPA ចម្ងាយ​​​១៨០​គីឡូ​​ម៉ែត្រ ៕