ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​​ជនជាតិវៀតណាម​​​​ដើរ​លក់​គ្រឿងញៀ.ន​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ជនជាតិវៀតណាម​ម្នាក់​ត្រូវ​​​កម្លាំងប៉ូលិស​​​ប៉ុស្តិ៍​ឫស្សី​​កែវ ចាប់​ខ្លួនកាល​ពី​​វេលាម៉ោង​​​១២​និង​​១៥នាទី​​​​ថ្ងៃត្រង់​​ទី​​​២ ​ឧសភា ​នៅពេលដើរទៅ​​លក់គ្រឿងញៀ.ន​​ប្រភេទ​ម៉ា​ទឹក​កក​​នៅក្នុង​​ភូមិ​​សាមគ្គី ​សង្កាត់ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ ។ ​នៅពេល​ចាប់ខ្លួន សមត្ថកិច្ច​​​​ដក​ហូត​បាន​ថ្នាំ​​ម៉ាកទឹកកក​ចំនួន​១៩​កញ្ចប់​ ​ទូរស័ព្ទ​​​​​១គ្រឿង

រាជធានីភ្នំពេញ ៖ ​ជនជាតិវៀតណាម​ម្នាក់​ត្រូវ​​​កម្លាំងប៉ូលិស​​​ប៉ុស្តិ៍​ឫស្សី​​កែវ ចាប់​ខ្លួនកាល​ពី​​វេលាម៉ោង​​​១២​និង​​១៥នាទី​​​​ថ្ងៃត្រង់​​ទី​​​២ ​ឧសភា ​នៅពេលដើរទៅ​​លក់គ្រឿងញៀន​​ប្រភេទ​ម៉ា​ទឹក​កក​​នៅក្នុង​​ភូមិ​​សាមគ្គី ​សង្កាត់ឫស្សីកែវ ខណ្ឌ​ឫស្សី​កែវ ។ ​នៅពេល​ចាប់ខ្លួន សមត្ថកិច្ច​​​​ដក​ហូត​បាន​ថ្នាំ​​ម៉ាកទឹកកក​ចំនួន​១៩​កញ្ចប់​ ​ទូរស័ព្ទ​​​​​១គ្រឿង ប្រាក់​​​​​១៦​​ម៉ឺន​រៀល ​​​​៩​ដុល្លារ​​​ និងប្រាក់​​​​ WON ចំនួន​​១.០០០ ។​

ជនជាតិវៀតណាម​​ដែលត្រូវ​​​ចាប់ខ្លួន​ត្រូវ​សមត្ថកិច្ច​​​ឱ្យ​ដឹង​ថា ឈ្មោះ​​​ង្វៀង ​យ៉ាង​​ធីង ហៅសុខា ​ភេទប្រុស អាយុ​​៣១​ឆ្នាំ ​មានទីលំនៅ​​​ផ្ទះគ្មាន​លេខ ភូមិ​ឃ្លាំង​សាំង សង្កាត់​​ឫស្សី​កែវ ​។ តាម​មន្ត្រី​​​ប៉ូលិស​ខណ្ឌឫស្សីកែវ​​ឱ្យ​ដឹង​ថា ​​នៅ​​មុន​ពេល​កើតហេតុ ​កម្លាំង​សមត្ថកិច្ច​​ប៉ុស្តិ៍​ឫស្សីកែវ ​បានជិះ​​ល្បាត​នៅក្នុងមូលដ្ឋាន​​ប្រទះឃើញ​​ជន​សង្ស័យ​​ ហើយធ្វើការ​​ត្រួតពិនិត្យ​​ឆែកឆេរ​​រក​ឃើញ​​ថ្នាំញៀន​​ចំនួន​​១៩​កញ្ចប់ ហើយឃាត់ខ្លួន​​បញ្ជូនទៅ​កាន់អធិការ​ដ្ឋានតែម្តង​៕​