រាជធានីភ្នំពេញ ៖ គ្រាប់១០៥មីល្លីម៉ែត្រ ចំនួន១៥គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅមាត់ច្រាំងទន្លេសាប ស្ថិតនៅភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ហើយត្រូវបានកម្លាំងបញ្ជាការដ្ឋានភេរវកម្មចុះទៅកាយយកទៅកម្ទេចចោលនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ ឧសភា ។ គ្រាប់១០៥មីល្លីម៉ែត្រ ជាប្រភេទគ្រាប់ចាស់ៗដែលបន្សល់ទុកតាំងពីជំនាន់សង្គ្រាមអំឡុងឆ្នាំ១៩៧០ ទៅឆ្នាំ១៩៧៥។
តាមព័ត៌មានពីឈ្មោះហាប់ លី ភេទប្រុស អាយុ៥០ឆ្នាំ ជាសន្តិសុខឯកជនបានឱ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី២ ឧសភា រូបគាត់បានចុះទៅមាត់ច្រាំងទន្លេសាប ប្រទះឃើញក្បាលគ្រាប់ចំនួន៥គ្រាប់ ដែលកប់ដី ហើយលេចចេញតែក្បាល ។ បន្ទាប់ពីប្រទះឃើញគ្រាប់សន្តិសុខរូបនោះក៏បានរាយការណ៍ទៅអាជ្ញាធរ និងសមត្ថកិច្ច និងរាយការណ៍បន្តទៅអង្គភាពភេរវកម្មចុះទៅជីកកាយ និងរកឃើញបន្ថែមទៀតទាំងអស់ចំនួន១៥គ្រាប់ ៕
ចែករំលែកព័តមាននេះ