ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ីនឡាដេន ​លាក់ខ្លួនក្នុងផ្ទះមួយតម្លៃ​​១លានដុល្លារ​

14 ឆ្នាំ មុន

អូសាម៉ា ប៊ីនឡាដេន ​​រស់នៅក្នុង​ភូមិគ្រឹះ​មួយ​មានកម្ពស់​​​៣ជាន់ មានរបង​​បេតុង​​កម្ពស់​​៦​ម៉ែត្រ ​​មាន​​​រាយលួយ​បន្លា និង​​​​មាន​បំពាក់​​​កាមេរ៉ា​ត្រួត​ពិនិត្យ​​ផង ។ ចាប់តាំង​ពី​យ៉ាង​តិច​ខែ​សីហា ឆ្នាំ​​២០១០មក ដែលប្រមុខ​​​អាល់កៃដា​​រូបនេះរស់​នៅ​ក្នុង​​​សង្កាត់មួយ​នៃទីក្រុង ABBOTTABAD ជាទីក្រុង​​មួយចាត់ទុក​​ថា ជា​កន្លែង​​​មានសន្តិសុខ​​​ប្រាកដ​ប្រជា​​នាភាគ​ពាយ័ព្យ​​​ប៉ាគីស្ថាន​

អូសាម៉ា ប៊ីនឡាដេន ​​រស់នៅក្នុង​ភូមិគ្រឹះ​មួយ​មានកម្ពស់​​​៣ជាន់ មានរបង​​បេតុង​​កម្ពស់​​៦​ម៉ែត្រ ​​មាន​​​រាយលួយ​បន្លា និង​​​​មាន​បំពាក់​​​កាមេរ៉ា​ត្រួត​ពិនិត្យ​​ផង ។ ចាប់តាំង​ពី​យ៉ាង​តិច​ខែ​សីហា ឆ្នាំ​​២០១០មក ដែលប្រមុខ​​​អាល់កៃដា​​រូបនេះរស់​នៅ​ក្នុង​​​សង្កាត់មួយ​នៃទីក្រុង ABBOTTABAD ជាទីក្រុង​​មួយចាត់ទុក​​ថា ជា​កន្លែង​​​មានសន្តិសុខ​​​ប្រាកដ​ប្រជា​​នាភាគ​ពាយ័ព្យ​​​ប៉ាគីស្ថាន​។​

​ភូមិ​គ្រឹះ​ដែលប៊ីនឡាដេន​​​រស់នៅ​ស្ថិតក្នុង​​​ចំការ​​​ដំឡូង​បារាំង និង​ចំការ​​ផ្កា​ឈូក​រ័ត្ននៅ​​​ក្បែរ​​ជ្រល​ងភ្នំ​​​មួយ​​លើ​​ចង្កេះ​​កូន​ភ្នំ ។ ​​និវេសន​ដ្ឋាន​នេះ ដែលពួក​​ភ្នាក់ងារ​​​ស៊ើបការណ៍​​​អាមេរិក​​​រក​ឃើញ​​​កាលពីខែ​សីហា ឆ្នាំ​២០១០ ​​សាង​សង់​លើ​ផ្ទៃ​ដី​ធំ​មួយ​ គឺ​​​៨ដង​​​ធំជាង​ផ្ទៃដី​​​នៃគេហដ្ឋាន​​​ដទៃៗ​​ទៀត​​នៃ​​សង្កាត់នោះ​ ហើយ​មាន​​ការ​រៀបចំ​​វិធានការ​​សន្តិសុខ​​​វិសាមញ្ញ​​ ជា​មួយ​​របង​​​បេ​តុង​​កម្ពស់​​​៦ម៉ែត្រ​ និង​មានរាយ​​​លួស​បន្លា​​​​​ ។ ភូមិ​គ្រឹះ​​​នេះ​​គេ​ប៉ាន់ប្រមាណ​ថា ​​មានតម្លៃ​​​​១លាន​ដុល្លារ ។​

ទីក្រុង ABBOTTABAD មាន​ប្រជាជន​​ជាង​​១០០.០០០​នាក់​ ជាទីក្រុង​​​ស្ងប់ស្ងាត់​​​មួយ។ ទីក្រុង​នេះ​ព័ទ្ធ​ជុំវិញ​​ដោយកូនភ្នំ​ទាំង​ឡាយ​ មាន​ពណ៌​ខៀវ​​​ស្រងាត់ ​ហើយ​ជា​​កន្លែង​​​ចូលចិត្ត​​​រស់​នៅ​​របស់​​បណ្តា​អ្នក​​ចូល​និវត្តន៍ ។ យោង​តាម​​​ AFP ថា ប្រជាជន​​ទីក្រុង​នេះ​​​ពុំ​បានដឹង​ថា ប៊ីន​ឡាដេន​​អាច​មក​​​លាក់ខ្លួន​នៅទីនោះ​​ឡើយ ៕​