ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​ប៊ីនឡាដេនត្រូវ​​​ទម្លាក់​​ក្នុងទឹក​​សមុទ្រ​

14 ឆ្នាំ មុន

ទីភ្នាក់ងារ​​ព័ត៌​​មាន​អាមេរិក​​រាយការណ៍​ថា ​សាកសព​​មេដឹកនាំ​​​​ភេរវ​កម្ម​​អាល់កៃ​ដា​​ អូសា​ម៉ា ប៊ីន​ឡាដេន ​ត្រូវ​បាន​​​យកទៅ​​ទម្លាក់​​ក្នុងទឹក​​សមុទ្រ ​​ក្រោយពីត្រូវ​​​បា.ញ់សម្លា.ប់​​ដោយ​កង​​កុំម៉ង់​ដូ​​ពិសេស​​របស់អាមេរិក​​នៅប្រទេស​ប៉ាគី​ស្ថាន ។​ បណ្តាញទូរទស្សន៍​​ខ្សែ​កាប​​នានា​​​មាន​ដូច​​ជា​ទូរទស្សន៍ CNN ទូរទស្សន៍ MSNBC និង​​ទូរទស្សន៍​ FOX រាយការណ៍​​ថា

ទីភ្នាក់ងារ​​ព័ត៌​​មាន​អាមេរិក​​រាយការណ៍​ថា ​សាកសព​​មេដឹកនាំ​​​​ភេរវ​កម្ម​​អាល់កៃ​ដា​​ អូសា​ម៉ា ប៊ីន​ឡាដេន ​ត្រូវ​បាន​​​យកទៅ​​ទម្លាក់​​ក្នុងទឹក​​សមុទ្រ ​​ក្រោយពីត្រូវ​​​បាញ់សម្លាប់​​ដោយ​កង​​កុំម៉ង់​ដូ​​ពិសេស​​របស់អាមេរិក​​នៅប្រទេស​ប៉ាគី​ស្ថាន ។​ បណ្តាញទូរទស្សន៍​​ខ្សែ​កាប​​នានា​​​មាន​ដូច​​ជា​ទូរទស្សន៍ CNN ទូរទស្សន៍ MSNBC និង​​ទូរទស្សន៍​ FOX រាយការណ៍​​ថា មន្ត្រី​​ជាន់ខ្ពស់​​​អាមេរិក​​មួយរូប​អះអាង​បញ្ជាក់​​ថា សព​របស់​​អូ​សាម៉ា ប៊ីនឡាដេន ​ត្រូវ​យក​ទៅ​​ទម្លាក់​ក្នុង​សមុទ្រ ប៉ុន្តែ​​មិន​​បានផ្តល់​ព័ត៌​មាន​​​​លម្អិត​​ទៀត​ឡើយ ។​

​ទូរទស្សន៍ ABC និយាយ​ថា ​ការ​ទម្លាក់​​​សព​​​អូសា​ម៉ា​​ ប៊ីនឡាដេន ​ទៅ​ក្នុង​សមុទ្រ​​​​នឹង​ធា​នា​​​មិន​ឱ្យ​​​​មាន​​កន្លែង​​​សម្រាប់​​ធ្វើ​​ធម្ម​យាត្រា​​របស់​អ្នក​គាំទ្រ​​​​លោក ។​ តាមប្រភពព័ត៌​មាន​​ថា អូសាម៉ា ប៊ីនឡាដេន ​​ត្រូវ​​បាញ់ចំ​ក្បាល និង​​ចំទ្រូង​ជា​ច្រើនគ្រាប់ ។

អាជ្ញាធរ​​​អាមេរិក​​អះអាង​ថា ​ខ្លួន​បាន​​គោរព​​តាម​ប្រពៃណី​​អ៊ិស្លាម​ក្នុង​ការ​​រៀបចំ​សព​ប៊ីនឡា​ដេន​ ​។ ការ​ទម្លាក់​​សាកសព​​ប៊ីនឡាដេន​​​ទៅក្នុង​​សមុទ្រ​​ត្រង់​​កន្លែង​​សម្ងាត់មួយ ដើម្បី​​ចៀស​វាង​​ ប្រសិនបើ​​​ជា​​យក​​សព​នេះ​ទៅបញ្ចុះ​ក្នុង​ផ្នូរ​មួយ​ ផ្នូរ​នោះ​អាច​ក្លាយ​​​ជា​កន្លែង​គោរព​​បូជា​ធ្វើ​​ធម្ម​យាត្រា​​របស់​ពួក​អ្នកគាំទ្រ​​​មេដឹកនាំ​​​អាល់​កៃ​ដា​រូប​នេះ ។ ​​អ្នក​ទទួលខុស​ត្រូវ​​អាមេរិក​​មួយ​រូប​និយាយ​​​ថា សាក​សព​​របស់ប៊ីនឡាដេន ​​ត្រូវ​រៀប​ចំ​​​តាមប្រពៃណី​​អ៊ិស្លាម​​​ដោយគេ​​​​លាង​សំអាត​​ ស្លៀក​ពាក់​ឱ្យត្រឹម​ត្រូវ​​មុនពេល​​យកទៅទម្លាក់​ក្នុង​​​សមុទ្រ ៕​​