ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ជីវភាព បុរស​ម្នាក់​បង្ខំចិត្ត​ចូល​ព្រៃ​ជា​មួយ​សុនខ ស្រាប់តែ​ជាន់​មីន​ផ្ទុះ​យ៉ាង​កក្រើក

11 ខែ មុន
  • បន្ទាយមានជ័យ

ព្រោះតែ​ជីវភាព​គ្រួសារ​ក្រីក្រ បុរស​ម្នាក់​បង្ខំចិត្ត​ចូល​ព្រៃ​រក​បេះ​បន្លែ និង​នាំ​សុនខ (​ឆ្កែ​) រក​ដេញ​សត្វ ប៉ុន្តែ​អកុសល​ក៏​ត្រូវ​ជាន់​មីន​ផ្ទុះ​កក្រើក បណ្ដាល​ឱ្យ​ដាច់​ជើង​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង​។​ហេតុការណ៍​ដ៏​រន្ធត់​នេះ

ខេត្តបន្ទាយមានជ័យ ៖ ព្រោះតែ​ជីវភាព​គ្រួសារ​ក្រីក្រ បុរស​ម្នាក់​បង្ខំចិត្ត​ចូល​ព្រៃ​រក​បេះ​បន្លែ និង​នាំ​សុនខ (​ឆ្កែ​) រក​ដេញ​សត្វ ប៉ុន្តែ​អកុសល​ក៏​ត្រូវ​ជាន់​មីន​ផ្ទុះ​កក្រើក បណ្ដាល​ឱ្យ​ដាច់​ជើង​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង​។​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​ខាង​មុខ​ទំនប់​ក​៥ (​តំបន់​.​ស​) ស្ថិត​ក្នុងភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ លី លាក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​។ ជន​រង​គ្រោះ​រង​របួស​ដាច់​ជើង​ខាងឆ្វេង និង​ជើង​ខាងស្តាំ​ក៏​រង​របួស​ធ្ងន់ធ្ងរ​ផង​ដែរ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ប្រពន្ធ តែ​លែងលះ​គ្នា​យូរ​មក​ហើយ ដោយ​គ្មាន​កូន​នោះ​ទេ​។ បច្ចុប្បន្ន ជន​រង​គ្រោះ​រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ម្តាយ ដែល​មានកូន​ប្រុស​ស្រី​ជា​ច្រើន​រហូត​ដល់​ទៅ​១០​នាក់​ឯណោះ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ចម្រុះ រួម​មាន ៖ យោធា​, នគរបាល​ការពារ​ព្រំដែន​គោក និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សហការ​គ្នា​ដោះ​មីន រួច​ចូល​ទៅ​រំដោះ​ជន​រង​គ្រោះ និង​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សង្គ្រោះ​បឋម​មុន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​មង្គល​បូ​រី​ផង​ដែរ​។

គួរ​បញ្ជាក់​ថា តាម​អ្នកស្រុក​បាន​ប្រាប់​ថា​គ្រួសា​ខាងលើ ពិតជា​ក្រីក្រ​ណាស់ ហើយ​បុរស​ជា​ឪពុក​ស៊ីឈ្នួល​ឃ្វាលគោ​ឲ្យ​គេ ឯ​ស្ត្រី​ជា​ម្តាយ​ដើរ​បេះ​បន្លែ និង​ផ្លែ​ឈើ​តាម​ព្រៃ​លក់ ខណៈ​កូនប្រុស​ម្នាក់ ត្រូវ​ពស់​ចឹក​ស្លា​.​ប់​កាលពី​ឆ្នាំ​មុន​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ