រាជធានីភ្នំពេញ ៖ បន្ទាប់ពីដំណើរប្រមាណជា២សប្តាហ៍មកព្រឹត្តិការណ៍ស៊ីហ្គេមនឹងបញ្ចប់ នៅថ្ងៃទី១៧ ខែឧសភានេះ ។ នៅមុនថ្ងៃបញ្ចប់ កម្ពុជាបានបន្តគ្រប់គ្រងចំណាត់ថ្នាក់ល្អក្នុងតារាមេដាយ គឺឈរនៅលេខរៀងទី៤ បន្ទាប់ពីវៀតណាម ថៃ ឥណ្ឌូនេស៊ី នៅក្នុងចំណោមប្រទេសចំនួន១១ ។
គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា កម្ពុជាទទួលបានមេដាយមាសចំនួន ៧១ ប្រាក់ចំនួន៦៨ និងសំរិទ្ធ១១៣គ្រឿង ។ អ្វីដែលគេបានកត់សម្គាល់នៅក្នុងការទទួលបានមេដាយមាសនោះ គឺកីឡាករកម្ពុជាបានធ្វើល្អផុតគេនៅវិញ្ញាសាពីរគឺគុនខ្មែរ និងល្បុក្កតោ ។
អត្តពលិកកម្ពុជា ដែលទទួលបានមេដាយមាសវិញ្ញាសាគុនខ្មែរ មានកីឡាករព្រំ សំណាង វិញ្ញាសាផ្នែកបុរសទម្ងន់៨១គីឡូក្រាម កីឡាករ ឃុន បូរ៉ា វិញ្ញសា ទម្ងន់៦៣,៥គីឡូក្រាម កីឡាករទូច ចាន់វត្តី វិញ្ញាសាទម្ងន់៥៤គីឡូក្រាម កីឡាករ ឈុត វ៉ាន់ថង វិញ្ញាសាទម្ងន់៦០គីឡូក្រាម កីឡាករ ឃួន ឡាំងកូស៊ីន វិញ្ញាសាគុនខ្មែរទម្ងន់៥៧គីឡូក្រាម ។
ចំណែកវិញ្ញាសាល្បុក្កតោ កីឡាករដែលទទួលបានមេដាយមាស មានដូចជា កីឡាករ ចុន ចិត្ត វិញ្ញាសាទម្ងន់៦០កីឡូក្រាម កីឡាករ ឌឹប ង៉ែត វិញ្ញសាទម្ងន់៥៥គីឡូក្រាម កីឡាការិនី ស៊ិន សៀវសៀន វិញ្ញាសាគុនល្បុក្កតោនារី និងកីឡាករ អៃ សំអុន ជាដើម ។ ព្រឹត្តិការណ៍ស៊ីហ្គេមនឹងបញ្ចប់នៅត្រឹមថ្ងៃស្អែកនេះ ប៉ុន្តែយើងសូមរំលឹកត្រួសៗ នូវឈ្មោះកីឡាកម្ពុជា ដែលបាននាំមេដាយមាសជូនកម្ពុជា ។ យើងសូមអរគុណ និងកោតសរសើរចំពោះកីឡាករកម្ពុជាទាំងអស់ដែលបានចូលរួមលើកមមុខមាត់ប្រទេសជាតិ នៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ។
អត្តពលិកកម្ពុជា ដែលទទួលបានមេដាសមាសលើប្រភេទកីឡាផ្សេងទៀតមាន ដូចជា កីឡាករ ត្រា ចាន់នី ទទួលបានមេដាសមាសក្នុងវិញ្ញាសា PUBG Mobile កីឡាករ ទូច រ៉ាចាន់ ទទួលបានមេដាមាសក្នុងវិញ្ញាសា Boxing បុរសទម្ងន់៥៧គីឡាក្រាម កីឡាករ ធួន ណារ៉ាក់ ទទួលបានមេដាយមាសប្រភេទកីឡាអាតនីស វិញ្ញាសាបុរស កីឡាការិនី ថិប កាសាន់ទ្រីនីកូល ទទួលបានមេដាយមាសវិញ្ញាសាតេក្វាន់ដូ នារីទម្ងន់៦៧គីឡូក្រាម កីឡាការិនី ជា កញ្ញា ទទួលបានមេដាសកីឡាចំបាប់ នារីទម្ងន់៧២គីឡូក្រាម កីឡាករ ម៉ូ សារី ទទួលបានមេដាយមាសលើវិញ្ញាសាចំបាប់បុរស ទម្ងន់៩៧គីឡូក្រាម កីឡាការិនី ស៊ន សៀវម៉ី ទទួលមេដាយមាស តេក្វាន់ដូ នារីទម្ងន់៧៣គីឡូក្រាម កីឡាករ រ៉ាចាប៉ូវ អាបដូឡា ទទួលបានមេដាយមាស ប្រភេទកីឡាប្រដាល់សកលបុរស ទម្ងន់៩២គីឡូក្រាម កីឡាករ ស៊ូ បាលី ទទួលបានមេដាយមាសវិញ្ញាសាចំបាប់បុរសទម្ងន់១៣០គីឡូក្រាម កីឡាករ ម៉ែន សុផានិត និងកីឡាករ សួន ឆាយ ទទួលបានមេដាយមាសលើវិញ្ញាសាស្នូលឃ័របុរសដៃគូ កីឡាការិនី កាំង មុយនីន ទទួលមេដាយមាសហែលទឹកពាក់ជើងទា កីឡាករ ឈុន ប៊ុនថន ទទួលមេដាយមាសវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ កីឡាករ ម៉ាប ធារ៉ា កីឡាករ ភូម ពិសិដ្ឋ កីឡាករ ខាម ឃ្លាង កីឡាករ ហ៊ីម កែមរឿង កីឡាករ ឡាវ ចិត្រា កីឡាការិនី ប៉ាល់ ឆរស្មី ទទួលបានមេដាយមាសប្រភេទកីឡាវ៉ូវីណាម ។
កីឡាការិនី ពៅ សុខា និងសឿ ច័ន្ទលក្ខិណា ទទួលបានមេដាយមាស ប្រភេទកីឡាវ៉ូវីណាម ប្រភេទគុនដាវនារីពីរនាក់ កីឡាការិនី ស្រួង ភាវី ឈ្នះមេដាយមាសស្នូកឃ័រ កីឡាករ ស៊ឹម សុខដេវីត ឈ្នះមេដាយមាស វិញ្ញាសា Artictic Tunggai កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាស វិញ្ញាសារជឹជិតស៊ូ កីឡាករ លី បូរ៉ាម៊ី បានមេដាយមាសវិញ្ញាសារ វ៉ូវីណាម ។ក្រៅពីនេះកីឡាករ កីឡាករិនីកម្ពុជាជាច្រើនទៀតទទួលបានមេដាយមាសនៅក្នុងវិញ្ញសាប្រកួតកីឡាជាក្រុម ។
ព្រឹត្តិការណ៍កីឡាតំបន់ស៊ីហ្គេមដែលកម្ពុជារៀបចំនៅឆ្នាំ២០២៣នេះជាមោទនភាពធំមួយក្នុងប្រវត្តិសាស្ត្រ ។ កម្ពុជាបានខកខានរៀបចំបព្រឹត្តិការណ៍កីឡាជាលក្ខណៈជាតិបែបនេះប្រមាណ៦៤ឆ្នាំ ។ ឆ្នាំ១៩៦៦ ក្នុងសម័យសង្គមរាស្ត្រនិយម កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកីឡា GANEFO (Games of the New Emerging Forces) ដ៏អស្ចារ្យមួយ ៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ