ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិក្មេង​-ចាស់-​ប្រុស-​ស្រី​ជាង៣០នាក់​​ សង្ស័យ​​​​​ពុល​នំ​បញ្ចុក​ក្នុង​កម្មវិធី​ភ្ជាប់ពាក្យ​​

11 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ជាង៣០នាក់ ​បាន​ពុល​នំ​បញ្ចុក​ក្នុង​ពិធី​ភ្ជាប់ពាក្យ​មួយ​ដែល​បាន​ប្រព្រឹត្ត​ឡើង​​​កាលពីថ្ងៃ​ទី១៤ ​ឧសភា ​​ស្ថិត​​នៅ​ភូមិ​ទ័ព​តា​ឡា​ត់ ​ឃុំជៀប ​ស្រុក​ទឹកផុស ខណៈ​ពួក​គេ​បាន​ចូលរួម​ក្នុង​ពិធី​ភ្ជាប់ពាក្យ​មួយ​របស់​អ្នក​ភូមិ​ជាមួយ​គ្នា​ ។…

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ជាង៣០នាក់ ​បាន​ពុល​នំ​បញ្ចុក​ក្នុង​ពិធី​ភ្ជាប់ពាក្យ​មួយ​ដែល​បាន​ប្រព្រឹត្ត​ឡើង​​​កាលពីថ្ងៃ​ទី១៤ ​ឧសភា ​​ស្ថិត​​នៅ​ភូមិ​ទ័ព​តា​ឡា​ត់ ​ឃុំជៀប ​ស្រុក​ទឹកផុស ខណៈ​ពួក​គេ​បាន​ចូលរួម​ក្នុង​ពិធី​ភ្ជាប់ពាក្យ​មួយ​របស់​អ្នក​ភូមិ​ជាមួយ​គ្នា​ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​បាន​ឲ្យ​ដឹង​ថា ​រហូត​មក​ដល់​ថ្ងៃ​ទី១៦ ខែឧសភា នេះ​ អ្នក​ភូមិ​​នៅ​តែ​បន្ត រង​​ការ​ពុល​ ​និង​ដឹក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ និង​ស្រុក​ទឹកផុស​មាន​ចំនួន​ជាង​៣០​នាក់ ​ក្នុង​នោះ​ (ស្រី២៨នាក់) ​។ ​

តាមប្រភពីជនរងគ្រោះថា ពួក​គាត់​មាន​អាកា​រៈ​ក្អួតចង្អោរ និង​ឈឺក្បាល​ ដែល​តាម​ការ​សន្និដ្ឋាន ​គឺ​បណ្ដាល​មក​ពី​ពិសារ​នំ​បញ្ចុក​ក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់​អ្នក​ភូមិ​ ។

លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​បញ្ហា​កើតឡើង​ក្រុមការងារ​បាន​ចុះ​ស្រាយ​ជ្រាវ​ ហើយ​បាន​សន្និដ្ឋាន​ជាបឋម​ថា ​ពុល​ដោយសារ​នំ​បញ្ចុក មិនមែន​បន្លែ​ជា​ល្បោយ​នំ​បញ្ចុក​នោះ​ទេ ​។ ព្រោះ​តាម​ការ​ពិនិត្យ​ស្រាវជ្រាវ​នំ​បញ្ចុក​មាន សភាព​ជូរ ផ្អូម ដែល​ពួក​គាត់​ពិសារ​ថ្ងៃទី១៤យប់ ហើយ​ថ្ងៃ​១៥ធ្វើ​ទុក្ខ​ខ្លាំង និង​ថ្ងៃ​ទី១៦ ឧសភា ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ទឹកផុស​ ។

ចំពោះ​ចំនួន​ជន​រង​គ្រោះ​មាន​ចំនួន35នាក់ (​ស្រី22នាក់​) ទោះយ៉ាងនេះ​ក្តី​ ពុំ​មាន​នរណា​ធ្ងន់ធ្ងរ​ឡើយ​ ។ ​លោក​ក៏​បាន​បញ្ជាក់​ទៀត​ថា​ នំ​បញ្ចុក​ដែល​ធ្វើ​ដោយ​អ្នក​ភូមិ​មិន​មាន​បញ្ហា​ទេ ​ប៉ុន្តែ​នំ​បញ្ចុក​ដែល​ទិញ​បន្ថែម​ពី​ទីផ្សារ​គ្មាន​ប្រភព​ច្បាស់លាស់ ទើប​នាំ​ឲ្យ​មាន​បញ្ហា​ពុល​បែប​នេះ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ