ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យួន​ប្តី​ប្រពន្ធ​និង​ប្អូន​ត្រូវ​បញ្ជូន​ទៅ​តុលាការ​បន្ទាប់​ពី​ឆែក​ឆេរ​ ៥កន្លែង​ទៀត​រក​ឃើញ​សារធាតុ​គ្រឿង​ញៀន​ជិត​៤០គីឡូ​ក្រាម

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​ ៖ ជន​ជាតិ​យួន​៣​នាក់​ គឺ​ប្តី​ប្រពន្ធ​ និង​ប្អូន​​ នៅ​​ថ្ងៃ​ទី​៣ ឧសភា​នេះត្រូវ​សមត្ថ​កិច្ច​​នាំ​ខ្លួន​ទៅ​កាន់​សា​លា​ដំបូង​រាជ​ធានី​​​ដើម្បី​សាក​សួរ​​ និង​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ចំពោះ​ពួក​គេ​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​គ្រឿង​ញៀន​យ៉ាង​ធំមួយ​​នៅ​ក្នុង​រាជ​ធានី​។ ជាមួយ​នឹង​ការ​នាំ​ខ្លួននេះ​​​សមត្ថ​កិច្ច​ក៏​បាន​ប្រមូល​វត្ថុ​តាង​ រួម​មាន​ឧប​ករណ៍​សម្រាប់​ផលិត​

រាជធានី​ភ្នំពេញ​​ ៖ ជន​ជាតិ​យួន​៣​នាក់​ គឺ​ប្តី​ប្រពន្ធ​ និង​ប្អូន​​ នៅ​​ថ្ងៃ​ទី​៣ ឧសភា​នេះត្រូវ​សមត្ថ​កិច្ច​​នាំ​ខ្លួន​ទៅ​កាន់​សា​លា​ដំបូង​រាជ​ធានី​​​ដើម្បី​សាក​សួរ​​ និង​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ចំពោះ​ពួក​គេ​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​គ្រឿង​ញៀន​យ៉ាង​ធំមួយ​​នៅ​ក្នុង​រាជ​ធានី​។ ជាមួយ​នឹង​ការ​នាំ​ខ្លួននេះ​​​សមត្ថ​កិច្ច​ក៏​បាន​ប្រមូល​វត្ថុ​តាង​ រួម​មាន​ឧប​ករណ៍​សម្រាប់​ផលិត​ និង​សារ​ធាតុ​ផ្សំ​ជា​ច្រើន​មុខ​ដើម្បី​ដាក់​ជូន​តុលា​ការ​​ជា​បន្ទុក​ធ្វើ​ការ​ចោទ​ប្រកាន់​។

ជន​ជាតិ​យួន​ទាំង​៣​នាក់​នោះមាន​ ១-ឈ្មោះ​យូ​ សៀងហ៊ុំ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​, ២-ឈ្មោះ​ហ្វៀង​ ធី​ង៉ុក ភេទ​ស្រី អាយុ​២៩​ឆ្នាំ​(២​នាក់​នេះ​ជា​ប្តី​ប្រពន្ធ​) និង​ជា​ម្ចាស់​ទី​តាំង​ផលិត​គ្រឿង​ញៀន​, ៣-ឈ្មោះ​យូ​ តៃ​ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ត្រូវ​ជា​ប្អូន​ និង​ជា​កម្មករ​ជួយ​ផលិត​គ្រឿង​ញៀន​​ពួក​គេ​ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​១៥០​E2 ​វិថី​ព្រះ​មុនី​រ៉េត​កែង​នឹង​ផ្លូវ​លេខ៣៨៨​ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌ​ចំការ​មន​។ គួរ​បញ្ជាក់​ថា កាល​ពី​ព្រលប់​ថ្ងៃ​ទី​២៩ មេសា លោក​ឧត្តម​សេនីយ៍​បែន រ័ត្ន ស្នង​ការ​រង និង​ជា​ប្រធាន​ការិយា​ល័យ​កណ្តាល​នគរ​បាល​ប្រឆាំង​បទ​ល្មើស​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ និង​លោក​វរ​សេនីយ៍​​ទៀង ច័ន្ទ​សារ ប្រធាន​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​បាន​បើក​ប្រតិ​បត្តិ​ការ​​បង្ក្រាប​ទី​តាំង​​លួច​ផលិត​គ្រឿង​ញៀន​មួយ​កន្លែង​នៅ​ផ្ទះ​លេខ​​១៥០​E2 ដោយ​​ឃាត់​ខ្លួន​ជន​ជាតិ​វៀត​ណាម​បី​នាក់​ប្តី​ប្រពន្ធ​ និងប្អូន ព្រម​ទាំង​ដក​ហូត​បាន​ឧប​ករណ៍​ផលិត​ សារធាតុ​ផ្សំ​ ទូរ​ស័ព្ទ​ ប្រាក់​ដុល្លារ និង​សំភារ​ជា​ច្រើន​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​។

ការ​បង្ក្រាប​ទី​តាំង​លួច​លាក់​ផលិត​គ្រឿង​ញៀន​មួយ​កន្លែង​នេះ ​ត្រូវ​បាន​លោក​ឧត្តម​​សេនីយ៍​ស្នង​ការ​រង​អះ​អាង​ថា ​លោក​បាន​ប្រើ​ប្រាស់​កម្លាំង​ជំនាញ​ស៊ើប​អង្កេត​ និង​តាម​ដាន​សកម្ម​ភាព​ក្រុម​ផលិត​មួយ​ក្រុម​នេះ​យូរ​ហើយ​ ប៉ុន្តែ​ការ​ស៊ើប​អង្កេត​កន្លង​មក​យើង​រក​មិន​ទាន់​ឃើញ​ទី​តាំង​ផលិត​ឱ្យ​បាន​ច្បាស់​លាស់​ ហើយ​យើង​បាន​ប្រឹង​ប្រែង​អស់​ពី​សមត្ថ​ភាព ព្រម​ទាំង​បាន​ចំណាយ​លុយអស់​ជា​ច្រើន​ទើប​បង្ក្រាប​ទី​តាំង​នោះបាន​​។ លោក​បែន រ័ត្ន បាន​ប្រាប់​កោះ​សន្តិភាព​នៅ​ក្នុង​កិច្ច​ប្រតិ​បត្តិ​ការ​​នោះ​ទៀត​ថា ការ​បង្ក្រាប​គ្រឿង​ញៀន​​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ហើយ​បើ​យើង​មាន​ការ​ធ្វេស​ប្រហែស​យើង​មិន​អាច​ធ្វើ​ទៅ​បាន​ជោគ​ជ័យឡើយ​ បើ​យើង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​អាច​នឹង​មាន​គ្រោះ​ថ្នាក់​ទៀត​ផង​។ ការ​បង្ក្រាប​ករណី​គ្រឿង​ញៀន​នីមួយៗ យើង​មាន​ការ​សិក្សា និង​ស្រាវ​ជ្រាវ​សើុប​អង្កេត​ច្បាស់​លាស់​ណាស់​ទើប​អាច​ធ្វើ​ទៅ​បាន​ បូក​រួម​ទាំង​ចំណាយ​ថវិកា​​ផង​ដែរ​។

លោក​ស្នង​ការ​រង​ចាត់​ទុក​ថា ករណី​​ជន​ជាតិ​វៀត​ណាម​៣​នាក់​នេះ​ក៏​ជា​រូបភាព​ផលិត​ទ្រង់​ទ្រាយ​ធំ​មួយ​ដែរ ព្រោះ​វា​មាន​ឧប​ករណ៍​គ្រប់​គ្រាន់​សម្រាប់​​ផលិត​ មិន​តែ​ប៉ុណ្ណោះ​​គេ​ផលិត​គ្រឿង​ញៀន​ប្លែក​ៗ​ដែល​មិន​ធ្លាប់​ឃើញ​ដូច​ជា​បំពង់​ប្រើ​ប្រាស់​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​នោះ​ស្រាប់​ មិន​ចាំ​បាច់​ប្រើ​ដប​ទឹក​បរិ​សុទ្ធ​ទេ ហើយ​ឧប​ករណ៍​​ផលិត​​ក៏​ប្លែក​ដែរ​មាន​ដូច​​ជា​ម៉ាស៊ីន​ទឹក​ក្រឡុក​ គេ​យកមក​​ប្រើ​សម្រាប់​ក្រឡុក​សារធាតុ​ផ្សំ​ គេ​បាន​កែ​ច្នៃ​ឧប​ករណ៍​​ចំហុយ​ថ្នាំ​ឱ្យ​ឆាប់​ស្ងួត​។ល។ ក្រោយ​ពី​ឃាត់​ខ្លួន​ជន​សង្ស័យ​លួច​ផលិត​គ្រឿង​ញៀន​​ទាំង​៣​នាក់​នោះហើយ​ សមត្ថ​កិច្ច​បាន​បន្ត​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​ឈាន​ទៅ​ឆែក​ឆេរ​ទី​តាំង​៥​កន្លែង​ទៀត​រក​ឃើញ​សារធាតុ​​ផ្សំ​គ្រឿង​ញៀន​ប្រមាណ​ជិត​៤០​គីឡូ​ក្រាម​។

លោក​វរ​សេនីយ៍​ ទៀង ច័ន្ទ​សារ ប្រធាន​ការិ​យា​ល័យ​ប្រឆាំង​​គ្រឿង​ឱ្យ​ដឹង​ថា ថ្ងៃ​នេះ​(៣ ឧសភា) យើង​​បញ្ជូន​ជន​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង​ដែល​រឹប​អូស​បាន​ជាក់​ស្តែង​នៅ​កន្លែង​កើត​ហេតុ​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់​ ៕