ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសេស​ណាស់​! ពោតបង្កាត់ពូជ​​​ថ្មី​ អាច​បរិភោគ​ឆៅ និង​ល្អ​សម្រាប់​សុខភាព

10 ខែ មុន

វៀតណាម ៖ អ្នក​វិទ្យាសាស្ត្រ​វៀតណាម​មួយ​ក្រុម បាន​បង្កាត់​ពូជ​ពោត​ផ្អែម​ពិសេស ដែល​អាច​បរិភោគ​

វៀតណាម ៖ អ្នក​វិទ្យាសាស្ត្រ​វៀតណាម​មួយ​ក្រុម បាន​បង្កាត់​ពូជ​ពោត​ផ្អែម​ពិសេស ដែល​អាច​បរិភោគ​ឆៅ​បាន​ដោយ​ពុំ​ចាំបាច់​ចម្អិន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ​។

លោក Nguyen Van Ha មក​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​រុក្ខជាតិ​នៃ​សកល​វិទ្យាល័យ​កសិកម្ម​ជាតិ​វៀតណាម​បានឱ្យ​ដឹង​ថា ពូជ​ពោត​ផ្អែម​ថ្មី ដែល​មានឈ្មោះ​ថា SSW18 មាន​បរិមាណ​ទឹក​ខ្ពស់ និង​ម្សៅ​ទាប​។ ពេល​បរិភោគ​ឆៅ រសជាតិ​វាស្រ​ដៀង​នឹង​ពោត​ទុំ​ដែរ​។ បើ​ប្រៀបធៀប​ទៅ​នឹង​ពោត​ធម្មតា ដែល​មាន​កម្រិត​ផ្អែម​ប្រហែល 12-15 Brix ដឺ​ក្រេ​នោះ ពូជ​ពោត​ថ្មី​នេះ មាន​កម្រិត​ផ្អែម​នៅ 18 Brix ដឺ​ក្រេ​។

លោក​បាន​បន្ត​ថា បើ​ទោះបីជា​មាន​ជាតិ​ស្ករ​ខ្ពស់​ក៏​ដោយ ឥទ្ធិពល​របស់​វា​ខុស​ពី​ជាតិ​ស្ករ​គ្លុយកូស ឬ Sucrose ដែល​មាន​ន័យ​ថា អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​អ្នកមាន​របប​អាហារ ក៏​អាច​ទទួលទាន​ពូជ​ពោត​ថ្មី​នេះ​បាន​ដោយ​ធម្មតា​។ លោក​ពន្យល់​ថា ពូជ​ថ្មី​នេះ ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ការ​បង្កាត់​ពូជ និង​គ្មាន​ការ​ប្រែប្រួល​ហ្សែ​ន​ឡើយ ដោយសារ​តែ​បរិមាណ​ម្សៅ​ទាប​របស់​វា ពោត​ពូជ​ថ្មី​នេះ អាច​បរិភោគ​បាន​ដោយ​ពុំ​ចាំបាច់​ចម្អិន និង​គ្មាន​រសជាតិ​ឆៅ​។

បន្ថែម​លើស​ពី​នេះ លោក Nguyen Van Ha បាន​លើក​ឡើង​ថា លក្ខណៈ​មួយ​ចំនួន​របស់​ពូជ​ពោត​ថ្មី​នេះ កំពុង​ស្ថិត​ក្នុង​ដំណើរការ​ពិសោធន៍​នៅឡើយ ដូច្នេះ​វា​មិន​ទាន់​អាច​មាន​លក់​ជា​ពាណិជ្ជកម្ម ឬ​នៅ​លើ​ទីផ្សារ​នៅឡើយ​ទេ​។ ក្រុម​ស្រាវជ្រាវ​របស់​គាត់​បាន​ធ្វើការ​លើ​ដំណាំ​នេះ ក្នុង​រយៈពេល ៧-៨​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​ការ​ដាំពោត​ដែល​អាច​បរិភោគ​បាន​ដោយ​ផ្ទាល់ បាន​ក្លាយជា​ការ​ពេញ​និយម​នៅ​ទូ​ទាំង​ពិភពលោក​។ លោក​បន្ត​ថា «​ក្រៅពី​ភាព​ងាយស្រួល កង្វះ​ដំណើរការ​ចម្អិន​អាច​រក្សា​សារធាតុចិញ្ចឹម​មួយ​ចំនួន​នៅ​ក្នុង​ពោត ដូច​ជា​វីតាមីន ឬ​អាស៊ីត​អា​មី​ណូ​ជាដើម​»​។

ពូជ​ពោត​ថ្មី​នេះ កំពុង​ត្រូវ​បាន​ដាំ​សាកល្បង​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា​ហាណូយ​, សា​ប៉ា ហា​យ៉ាង និង​វិញ​ភុ​ក នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​។ វា​លូតលាស់​បាន​ល្អ​នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ត្រជាក់​ដូច​ជា សា​ប៉ា​។ វា​ត្រូវការ​ពេល ៧០-៨០​ថ្ងៃ​នៃ​ការ​លូតលាស់​មុន​ពេល​ពោត​អាច​ប្រមូល​ផល​បាន​។

ពូជ​ពោត​ថ្មី​នេះ អាច​ផលិត​ពោត​បាន​ប្រហែល ១០-១២​តោន​ក្នុង​មួយ​ហិ​កតា​។ ឥឡូវនេះ អ្នក​វិទ្យាសាស្ត្រ​វៀតណាម កំពុង​វាយតម្លៃ​ការ​អនុវត្ត​ពូជ​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេង​គ្នា ដើម្បី​ជ្រើសរើស​កន្លែង​ល្អ​បំផុត​សម្រាប់​ដាំ​វា​។ ពួក​គេ​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ដើម្បី​ធ្វើ​ឱ្យ​ពោត​មាន​រសជាតិ​កាន់តែ​ឆ្ងាញ់ និង​ជួយ​ឱ្យ​វា​មាន​ភាព​ធន់​នឹង​សត្វល្អិត និង​ជំងឺ​៕ (​រូបភាព ៖ VnExpress និង Vietnam Posts)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ