ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប៊ូស ​​អបអរ​​ចំពោះ​ការ​ស្លា.ប់​របស់​​ប៊ីនឡាដេន ​​ថាជា​​ជ័យជំនះ​​​មួយសម្រាប់​​អាមេរិក​

14 ឆ្នាំ មុន

អតីតប្រធានាធិបតី​​​អាមេរិក ​លោកចច ​ដាប់​ប៊ល​យូ ប៊ូស កាលពីយប់ថ្ងៃទី​​​១ មក​ទី​​២ ឧសភា ​​បានសម្តែង​​​ការ​អបអរសាទរ​​​ចំពោះ​​ការ​ប្រកាស​​ពីការស្លា.ប់​​​ របស់អូសាម៉ា ​ប៊ីនឡាដេន ​ដែល​លោក​ចាត់ទុក​ថា ​ជាជ័យ​​ជំនះសម្រាប់​អាមេរិកជិត​​១០​ឆ្នាំ ​បន្ទាប់ពី​​ការ​វាយប្រហារ​​​ភេរវ​កម្ម​​ថ្ងៃទី​​១១ កញ្ញា ឆ្នាំ​​២០០១ ។ ​
ក្នុង​សេចក្តីថ្លែង​ការណ៍​​​​ជាលាយលក្ខណ៍​អក្សរ​​មួយផ្ញើ​​​​ ជូនម៉ាស៊ីនឃោសនា​​​​លោក​ប៊ូស គូស​​​បញ្ជាក់​ថា លោកប្រធានាធិបតី​​​បារ៉ាក់ អូបា​ម៉ា ​បានទូរស័ព្ទ​នា​​​​ពេល​​​យប់​​ប្រាប់​​លោក​​ពី​ព័ត៌​មាន​នេះ ។

អតីតប្រធានាធិបតី​​​អាមេរិក ​លោកចច ​ដាប់​ប៊ល​យូ ប៊ូស កាលពីយប់ថ្ងៃទី​​​១ មក​ទី​​២ ឧសភា ​​បានសម្តែង​​​ការ​អបអរសាទរ​​​ចំពោះ​​ការ​ប្រកាស​​ពីការស្លាប់​​​របស់អូសាម៉ា ​ប៊ីនឡាដេន ​ដែល​លោក​ចាត់ទុក​ថា ​ជាជ័យ​​ជំនះសម្រាប់​អាមេរិកជិត​​១០​ឆ្នាំ ​បន្ទាប់ពី​​ការ​វាយប្រហារ​​​ភេរវ​កម្ម​​ថ្ងៃទី​​១១ កញ្ញា ឆ្នាំ​​២០០១ ។ ​
ក្នុង​សេចក្តីថ្លែង​ការណ៍​​​​ជាលាយលក្ខណ៍​អក្សរ​​មួយផ្ញើ​​​​ជូនម៉ាស៊ីនឃោសនា​​​​លោក​ប៊ូស គូស​​​បញ្ជាក់​ថា លោកប្រធានាធិបតី​​​បារ៉ាក់ អូបា​ម៉ា ​បានទូរស័ព្ទ​នា​​​​ពេល​​​យប់​​ប្រាប់​​លោក​​ពី​ព័ត៌​មាន​នេះ ។ អតីត​ប្រធានាធិបតី​​អាមេរិករូបនេះ​ថ្លែង​ថា ​​នេះជា​ជ័យជំនះ​មួយសម្រាប់​​អាេមរិក ​​សម្រាប់​បណ្តាប្រជាជន​​ដែល​ស្នេហា​​សន្តិភាព​​​ និង​សម្រាប់​​បណ្តា​​អ្នកដែល​​បានបាត់បង់សាច់​ញាតិ ​ដោយសារ​ការវាយប្រហារ​​​​ភេរវកម្ម​​ថ្ងៃ​​ទី​១១ កញ្ញា ​ឆ្នាំ​២០០១ ។​
លោកប៊ូស ​ជា​អ្នក​បញ្ជា​ឱ្យ​មានការ​លុក​លុយ​​ចូលអាហ្វហ្គានីស្ថាន​​​​ ដើម្បី​តាមចាប់​​ប្រមុខ​​​អាល់​កៃ​ដារូបនេះ​​មួយខែ​ក្រោយ​​​ការ​វាយ​ប្រហារ​​​ភេរវ​កម្ម​​ប្រឆាំង​អគារ​​​ភ្លោះនៃ​​មជ្ឈ មណ្ឌល​​ពាណិជ្ជ​កម្ម​​​ពិភពលោក និង​​​មន្ទីរ​ប៉ង់​តា​ហ្គោន ។ ​លោកប៊ូស ​មា​នប្រសាសន៍​​​ថា ការ​​ប្រយុទ្ធ​​​ប្រឆាំង​​​ភេរវ​កម្ម​​នៅបន្ត​​​ ក៏ប៉ុន្តែ​​​យប់នេះ​​​អាមេរិក​​បានបញ្ជូន​​សារ​សំខាន់​​បំផុតមួយគឺ​ ៖ ​យុត្តិធម៌​​​​ត្រូវទទួលបាន ទោះជា​​​ប្រើ​ពេល​យូរ​​ក៏​ដោយ​​។​
នាយករដ្ឋ​មន្ត្រី​​​​អង់គ្លេស​​​​ លោក​​ដាវីដ ​កាមី​រ៉ូន​ បានធ្វើ​​អត្ថាធិប្បាយ​​​មួយកាលពីថ្ងៃទី​​២ ឧសភា ​ថា ការស្លាប់​​​របស់​ប្រមុខ​​​អាល់កៃដា​​​គឺ​ជា​ការ​​​​ធូរ​ចិត្ត​យ៉ាងខ្លាំង​​​មួយសម្រាប់​ប្រជាជនលើ​ពិភពលោក ។ ​​ខ្ញុំ​សូម​​សរសើរ​​​លោកប្រធានាធិប​តី​​បារ៉ាក់ អូបាម៉ា ​​ព្រមទាំង​​​​បណ្តា​អ្នក​​​​ទទួល​ខុស​ត្រូវ​​លើ​ប្រតិបត្តិការ​នេះ ។​
ចំណែក​នាយក​រដ្ឋ​​​មន្ត្រី​​អ៊ីស្រាអែល​​​ លោក​បេន ចាមីន ​ណេ​តាន់​់​ យ៉ាហ៊ូ ​​វិញនិយាយ​ថា ​ការ​​ស្លាប់​របស់​​​ប៊ីនឡាដេន​​​​ជា​ជោគជ័យមួយ​សម្រាប់​​​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​​ក្នុងការ​តស៊ូ​​ប្រឆាំង​​​ភេរ​វ​កម្ម៕