ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនុំ​ចាស់​ក្លាយ​ជា​ហិ.ង្សា​បង​ថ្លៃ​កា.ប់​មួយ​ប៉័ង​តោ​របួស​ដេរ​១៣​ថ្នេរ

14 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ គំនុំ​ចាស់​បាន​ក្លាយ​ជា​អំពើ​ហិ.ង្សា​ ព្រោះ​តែ​បង​ថ្លៃ​បាន​យក​កាំបិត​​ប៉័ង​តោ​កា.ប់​ប្អូន​ថ្លៃ​របស់​​ខ្លួន​​ឱ្យ​រង​របួស​កំភួន​ដៃ​ដេរ​ចំនួន​១៣​ថ្នេរ ។ អំពើ​សង​សឹក​គ្នា​រវាង​​​បង​ថ្លៃ​ ​និង​ប្អូន​ថ្លៃ​នេះ​ បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨​មេសា ​ឆ្នាំ​២០១១ ​នៅ​​ភូមិ​កំពង់​ស្វាយ ស​ង្កាត់​​កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ គំនុំ​ចាស់​បាន​ក្លាយ​ជា​អំពើ​ហិង្សា​ ព្រោះ​តែ​បង​ថ្លៃ​បាន​យក​កាំបិត​​ប៉័ង​តោ​កាប់​ប្អូន​ថ្លៃ​របស់​​ខ្លួន​​ឱ្យ​រង​របួស​កំភួន​ដៃ​ដេរ​ចំនួន​១៣​ថ្នេរ ។ អំពើ​សង​សឹក​គ្នា​រវាង​​​បង​ថ្លៃ​ ​និង​ប្អូន​ថ្លៃ​នេះ​ បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៨​មេសា ​ឆ្នាំ​២០១១ ​នៅ​​ភូមិ​កំពង់​ស្វាយ ស​ង្កាត់​​កំពង់​ស្វាយ ក្រុង​សិរី​សោភ័ណ ។

​មន្ត្រី​នគរបាល​ក្រុង​សិរី​សោភ័ណ ​បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​​បណ្តឹង​ពី​ជន​រងគ្រោះ​ជា​ប្អូន​ថ្លៃ​ឈ្មោះ​​ចេង ជាប់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ផ្ទះ​ជា​មួយ​បង​ថ្លៃ​ឈ្មោះ​​ដៀប សុគន្ធា ហៅ​ទិត ​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅភូមិ​កើត​ហេតុ​​ខាង​លើ ​កម្លាំង​នគរ​បាល​ក្រុង​​ក៏​បាន​ចុះ​ទៅ​ចាប់​ឃាត់​ខ្លួន​ជន​ល្មើស​ជា​បង​ថ្លៃ​មក​អធិ​ការ​ដ្ឋាន​​នៅ​​ម៉ោង​៦ព្រឹក​ ថ្ងៃ​ទី​២៩ មេសា ឆ្នាំ​២០១១ ។ មន្ត្រី​នគរបាល​ក្រុង​​បន្ត​ថា ជន​ដៃ​ដល់​ជា​បង​ថ្លៃ ​បាន​យក​កាំបិត​ប៉័ង​តោ​កាប់​ជន​រង​គ្រោះ​ជា​ប្អូន​ថ្លៃ​ត្រូវ​​១​កាំបិត​​ត្រង់​កំភួន​ដៃ​ឆ្វេង​ដេរ​ចំនួន​១៣​ថ្នេរ ។ ​បើ​តាម​ការ​សាក​សួរ​​ចម្លើយ​ជន​ដៃ​ដល់​បាន​សារ​ភាព​ថា ​ទង្វើ​ដែល​គេ​បាន​ធ្វើ​នេះ​​ក៏​ព្រោះ​តែ​​ខឹង​នឹង​ប្អូន​ថ្លៃ​របស់​គេ​ដែល​បាន​ប្តឹង​សមត្ថ​កិច្ច​​ឱ្យ​ចាប់ខ្លួន​​ដាក់​ពន្ធ​នាគារ​អស់​មួយ​រយៈ​ពី​បទ​បង្ក​របួស​ស្នាម ទើប​​ពេល​ខ្លួន​ចេញពី​ពន្ធ​នាគារ​​ក៏​សង​សឹក​តែ​ម្តង ។

មន្ត្រី​​នគរបាល​ដដែល​​បាន​បន្ត​​ទៀតថា ភាព​​ខ្វះ​ការ​ពិចារណា​ក្នុង​ការ​សង​សឹក​វា​មិន​មែន​ជា​ជម្រើស​​រប​ស់​មនុស្ស​គ្រប់​រូបនោះ​ទេ ទី​បំផុត​ច្បាប់​នៅតែ​ផ្តន្ទា​ទោស​ដដែល​ចំពោះ​អ្នក​ប្រព្រឹត្ត​​ខុស​ច្បាប់​។ ជាក់​ស្តែង​ដូច​ជា​ឈ្មោះ​ដៀប សុគន្ធា ហៅទិត ធ្លាប់​ជាប់​ពន្ធ​នាគារ​ម្តង​ហើយ​តែ​មិន​ រាង​ចាល​នៅ​តែ​ប្រព្រឹត្ត​បទ​ល្មើស​ដដែល​​ និង​ត្រូវ​បាន​​កសាង​សំណុំ​​​រឿង​បញ្ជូន​​ទៅ​តុលា​ការ​ចាត់​ការ​តាម​ច្បាប់ ៕