ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះ​ឆ្នោត​នៅ​ថៃ​ថ្ងៃនេះ! តាម​ការស្ទង់​មតិ​ បក្ស​​ប្រឆាំង​នឹង​​ឈ្នះ

11 ខែ មុន

ប្រទេស​ថៃ ៖ ប្រជាជន​ថ្ងៃ​នា​ថ្ងៃ​ទី​១៤​ឧសភា បាន​នាំ​គ្នា​ចេញ​ទៅ​បោះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​សភា​

ប្រទេស​ថៃ ៖ ប្រជាជន​ថ្ងៃ​នា​ថ្ងៃ​ទី​១៤​ឧសភា បាន​នាំ​គ្នា​ចេញ​ទៅ​បោះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​សភា​លើក​ដំបូង ចាប់តាំងពី​បាតុកម្ម​ស្និទ្ធ​ប្រជាធិបតេយ្យ​ឆ្នាំ​២០២០​មក ដោយ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ តាម​ការ​ស្ទាបស្ទង់​មតិ​នានា​ថា​ពួក​ប្រឆាំង​នឹង​ជា​អ្នក​ឈ្នះ​។

ការិយាល័យ​បោះ​ឆ្នោត​ប្រមាណ​ជា ៩៥.០០០​កន្លែង ត្រូវ​បាន​បើក​ចាប់ពី​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុងស្រុក​ទៅ ក្នុង​ទូ​ទាំង​ប្រទេស​សម្រាប់​អ្នកបោះឆ្នោត​៥២​លាន​នាក់​។ ពួក​អ្នកវិភាគ​យល់​ថា​អត្រា​អ្នកចូលរួម​បោះ​ឆ្នោត អាច​មាន​ខ្ពស់​។ គណបក្សប្រឆាំង​សំខាន់​ភឿ​ថៃ​ដឹកនាំ​ដោយ​កូនស្រី អតីត​នាយក​រដ្ឋមន្ត្រី​លោក​ថា​ក់ស៊ី​ន​ស៊ី​ណា​វ៉ា​ត្រា ក្នុង​ការ​បោះ​ឆ្នោត​នេះ​ស​ង្ឍឹ​ម​បិទ​ទំព័រ​នៃ​ការ​កាន់​អំណាច​ស្ទើរតែ​១​ទស​វត្ស​មក​ហើយ របស់​កងទ័ព​និង​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ចប់​អាណត្តិ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​អាយុ​៦៩​ឆ្នាំ​។

ទោះបី​យ៉ាងណា ​ប្រព័ន្ធ​បោះ​ឆ្នោត​ដ៏​ស្មុ​គ្រ​ស្មាញ អាច​ឲ្យ​បេក្ខជន​ស្និទ្ធ​យោធា​មាន​អំណោយផល​ច្រើន ដែល​អាច​នៅ​បន្ត​កាន់​អំណាច​។ សេនា​រិ​យោ​មួយ​ដែល​អាច​ឲ្យ​ពួក​យោធា​រក្សា​អំណាច ក៏​គ្រោង​ដែរ ក្នុង​ប្រទេស​ដែល​តែង​មាន​អន្តរាគមន៍​របស់​កងទ័ព​និង​តុលាការ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​។

ក្នុង​ការ​បោះ​ឆ្នោត​នេះ​គណបក្ស​ភឿ​ថៃ​ត្រូវការ​ដណ្ដើម​យក​កៅអី​យ៉ាងតិច​ឲ្យ​បាន​៣៧៦ ក្នុង​ចំណោម​កៅអី​ទាំង​៥០០​របស់​សភា ទើប​អាច​ទប់​នឹង​កៅអី​ព្រឹទ្ធ​សមាជិក​២៥០ ដែល​កងទ័ព​ជា​អ្នក​ជ្រើសរើស​។ ខាង​ផ្នែក​ក្រុម​ស្និទ្ធ​យោធា ត្រូវ​ស្វែងរក​ឲ្យ​ទទួល​បាន​កៅអី​សភា​យ៉ាងតិច​១២៦ ដើម្បី​ធានា​ដល់​សំឡេង​ភាគច្រើន​ដែល​អាច​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​ដោយ​សភា​ទាំង​២​។

បេ​ក្ខ​នារី​នៃ​គណបក្ស​ភឿ​ថៃ​លោកស្រី​ប៉ា​អ៊ី​តុង​តាន​ស៊ី​​ណា​វ៉ា​ត្រា មុន​ពេល​ការ​បោះ​ឆ្នោត​ថ្លែង​នា​ថ្ងៃ​ទី​១២​ ឧសភា​ថា ថ្ងៃ​ទី​១៤​ ឧសភា​ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​នឹង​ឃើញ​ប្រទេស​ថៃ​ឆ្លង​ពី​អំណាច​យោធា​មក​អំណាច​ប្រជាធិបតេយ្យ​វិញ​។ លោកស្រី​តាម​ការ​ស្ទាបស្ទង់​មតិ​ថា ជា​អ្នក​អាច​ទទួល​បាន​ជ័យជម្នះ​ក្រោម​ទង់​គណបក្ស​ភឿ​ថៃ​។

ការ​បោះ​ឆ្នោតជាតិ​នា​ថ្ងៃ​ទី​១៤​ឧសភា ជា​ការ​ការ​បោះ​ឆ្នោត​ធំ​ដែល​រៀបចំ​ធ្វើ​ចាប់តាំងពី​បាតុកម្ម​ធំ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ឆ្នាំ​២០២០ ដែល​ទាមទារ​ឲ្យ​កាត់​បន្ថយឥទ្ធិពល​របស់​ព្រះមហាក្សត្រ ជា​បញ្ហា​រសើប​បំផុត​នៅ​ថៃ ដែល​ព្រះមហាក្សត្រ​ត្រូវ​បាន​ចាត់​ទុក​ស្ទើរតែ​ជា​អាទិទេព​។ បាតុកម្ម​តវ៉ា​ទាំងនោះ​បាន​ចុះ​ខ្សោយ​វិញ ក្រោម​ឥទ្ធិពល​នៃ​ការ​ឆ្លង​រាល​ដា​នៃ​កូ​វី​ដ ហើយ​ការ​គាបសង្កត់​បង្ក្រាប​របស់​អាជ្ញាធរ​នាំ​ឲ្យ​លេច​ចេញ​ចលនានយោបាយ​មួយទៀត​ដែល​ខ្លាំង​គូរ​សម គឺ​គណបក្ស​ដើរទៅ​មុខ​(MOVE FOR WARD)​ជា​កម្លាំង​ប្រឆាំង​ថៃ​ធំ​មួយទៀត​តំណាង​ឲ្យ​កម្លាំង​យុវវ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ