ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចាស់​ទំនើង​កា.ប់​ចាក់​គ្នា​​កន្លែង​រាំធុង​បាស់​របួស​​ពីរ អ្នក​ឈ្នះ​ជាប់​ខ្នោះ

14 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ប៉ូលិស​ស្រុក​ឆ្លូង បាន​ធ្វើការ​ឃាត់ខ្លួន​​​ក្រុម​ចាស់​ទំនើង ​ដែល​​វាយ​កា.ប់​ចាក់​គ្នា​ក្នុង​ពិធី​រាំ​ធុងបាស់ បណ្ដាល​ឱ្យ​​មនុស្ស​ពីរ​នាក់​របួស​ធ្ងន់​ចូល​ដេកពេទ្យ​ និង​ម្នាក់​ទៀត​ត្រូវ​ប៉ូលិស​​ចាប់​វាយ​ខ្នោះ​​ពី​បទ​ប្រើ​​អំពើ​ហិ.ង្សា​រ​ដោយ​​ចេតនា​។ ជនជាប់ចោទ​ជា​ចាស់​ទំនើង​ដែល​ប៉ូលិស​ឃាត់ខ្លួន​ក្រោយ​ពី​បង្ក​​ការ​វាយតប់​គ្នា​ក្នុង​វង់​រាំ​នេះ

ខេត្ត​ក្រចេះ ៖ ប៉ូលិស​ស្រុក​ឆ្លូង បាន​ធ្វើការ​ឃាត់ខ្លួន​​​ក្រុម​ចាស់​ទំនើង ​ដែល​​វាយ​កាប់​ចាក់​គ្នា​ក្នុង​ពិធី​រាំ​ធុងបាស់ បណ្ដាល​ឱ្យ​​មនុស្ស​ពីរ​នាក់​របួស​ធ្ងន់​ចូល​ដេកពេទ្យ​ និង​ម្នាក់​ទៀត​ត្រូវ​ប៉ូលិស​​ចាប់​វាយ​ខ្នោះ​​ពី​បទ​ប្រើ​​អំពើ​ហិង្សា​រ​ដោយ​​ចេតនា​។ ជនជាប់ចោទ​ជា​ចាស់​ទំនើង​ដែល​ប៉ូលិស​ឃាត់ខ្លួន​ក្រោយ​ពី​បង្ក​​ការ​វាយតប់​គ្នា​ក្នុង​វង់​រាំ​នេះ​ឈ្មោះ​ម៉ួ​ង ផ​ន អាយុ​៣០​ឆ្នាំ មុខ​របរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្រែ​ត្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ក្រោយ​ពេល​ដែល​ជនសង្ស័យ​រូប​នេះ​ប្រដាប់​​ដោយ​កូន​ពូថៅ​បាន​ធ្វើ​សកម្មភាព​កាប់​ និង​វាយ​ទៅ​លើ​ជន​​ពីរ​នាក់​ទៀត ក្នុង​វង់​រាំ​ធុង​បាស់​កំសាន្ដ​ភូមិ​បណ្ដាល​​ឱ្យ​រង​របួសធ្ងន់​ដេក​ពេទ្យ​។

ហេតុការណ៍​ឈ្លោះប្រកែក​គ្នា​របស់​ក្រុម​ចាស់​ទំនើង​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៣០ មេ​សា នៅ​ចំណុច​ភូមិ​វាល​កន្សែង ឃុំ​កំពង់​ដំរី ស្រុក​​ឆ្លូង ក្នុង​ពិធី​រាំ​ធុងបាស់​កំសាន្ដ​ភូមិ ហើយ​ជន​​រង​គ្រោះ និង​ជន​ដៃដល់​មានការ​ឈ្លោះ​ប្រកែក​​គ្នា​ពេល​កំពុង​រាំ​ក៏កើត​ជា​ជម្លោះ​វាយ​កាប់​​គ្នា ​បណ្តាល​ឱ្យ​​ជន​រង​គ្រោះ​ពីរ​នាក់​ក្នុង​ចំណោម​៤​នាក់ មានឈ្មោះ​ឃុន ឃី អាយុ​២០​ឆ្នាំ ​បាន​​រង​របួស​ ដោយគេ​កាប់​​នឹង​ពូថៅ​ត្រូវ​​ក្បាល​ និង​ក ឯ​ម្នាក់​ទៀត​ឈ្មោះ​បាវ ការុង អាយុ​៣០​ឆ្នាំ រង​របួស​ចំ​ខ្នង ជន​រង​គ្រោះ​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ត្រៀក ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង​។

លោក​ហុង សុខ​លី អធិការ​ស្រុក​ឆ្លូង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​មន្ដ្រី​ប៉ូលិស​អធិការ​ស្រុក និង​កម្លាំង​ប៉ុ​ស្ដិ៍​រដ្ឋបាល​បាន​ចុះ​ទៅ​ដល់​កន្លែង​​កើតហេតុ​ក៏​​ធ្វើការ​ឃាត់ខ្លួន​បាន​ជន​រូប​នេះ មក​កាន់​អធិការ​​​​ដ្ឋា​ន ដើម្បី​សួរនាំ​ និង​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី រីឯ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​កំពុង​ដេក​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ឆ្លូង ​ក្នុង​អ​ការ​ធ្ងន់ធ្ងរ៕