ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់​ម្តាយ​កូន​ត្រូវចោរ​​​វាយ​​បែកក្បាល​​​ប្លន់​យក​ម៉ូតូ C125 ស៊េរី​​២០០៨

14 ឆ្នាំ មុន

​ខេត្តកំពង់ចាម​ ៖ ​២នាក់​ម្តាយ និង​​​​កូន​បាន​រង​គ្រោះ​​​រយះ​ក្បាល​ហូរ​ឈាម​​ ព្រោះតែ​​​ក្រុម​ចោរ​ប្លន់​​​​​៣នាក់​​វាយនឹង​​អាវុធ​​​​​ខ្លីម៉ាក K59 ដើម្បី​ប្លន់​​​​យកម៉ូតូ​ម៉ាក C125 ស៊េរី​​​​២០០៨ ឡើង​​តែម​​២០១០​។ ​​​ហេតុ​​ការណ៍​នេះ​បាន​កើត​ឡើង​​នៅ​វេលា​​ម៉ោង​​​១១​យប់ ថ្ងៃទី​​​៣០ មេសា ​​២០១១ ​ស្ថិតនៅ​​​ខាងមុខផ្ទះ​របស់​អ្នក​​​រង​គ្រោះ​តែ​ម្តង ក្នុង​​ភូមិថ្មី ​ឃុំ​ក្រឡា ​​

​ខេត្តកំពង់ចាម​ ៖ ​២នាក់​ម្តាយ និង​​​​កូន​បាន​រង​គ្រោះ​​​រយះ​ក្បាល​ហូរ​ឈាម​​ ព្រោះតែ​​​ក្រុម​ចោរ​ប្លន់​​​​​៣នាក់​​វាយនឹង​​អាវុធ​​​​​ខ្លីម៉ាក K59 ដើម្បី​ប្លន់​​​​យកម៉ូតូ​ម៉ាក C125 ស៊េរី​​​​២០០៨ ឡើង​​តែម​​២០១០​។ ​​​ហេតុ​​ការណ៍​នេះ​បាន​កើត​ឡើង​​នៅ​វេលា​​ម៉ោង​​​១១​យប់ ថ្ងៃទី​​​៣០ មេសា ​​២០១១ ​ស្ថិតនៅ​​​ខាងមុខផ្ទះ​របស់​អ្នក​​​រង​គ្រោះ​តែ​ម្តង ក្នុង​​ភូមិថ្មី ​ឃុំ​ក្រឡា ​​ស្រុកកំពង់​​​សៀម ព្រម​ទាំង​​​បាន​​បាញ់​កំញើញ​​​១គ្រាប់​​ទៀត​​​ផង​ប្លន់​​យក​ម៉ូតូ​​ជិះ​​​គេច​ចេញ​បាត់​ស្រមោល ។

ប្រភ​ព​ពី​​ស្ត្រី​រ​ងគ្រោះ​​​​ឈ្មោះ​​តន សុភា ​អាយុ​​៣៧​ឆ្នាំ ​បានរៀប​រាប់​​​ថា ​នៅ​វេលា​ម៉ោង​​​៦​និង​​​៣០នាទី​​​ល្ងាច​ថ្ងៃ​ខាង​លើ រូបគាត់​​​ និង​កូន​​​៣នាក់​ទៀត​​បាននាំគ្នាជិះ​ម៉ូតូ​ចេញពីផ្ទះ​​ទៅមើល​​ល្ខោន​បាសាក់ ​​ដែលគេ​​សម្តែង​​​នៅ​ក្នុងពិធីបុណ្យ​កាន់​​អង្គ នៅ​​​​ក្នុងវត្ត​មួយ​ដែលមាន​ចម្ងាយ​​​ពីផ្ទះ​ប្រហែល​​​ជា​​៣គីឡូម៉ែត្រ ​​ដោយកូន​​ប្រុស​​ឈ្មោះ​​អេន វីរៈ ​អាយុ​១៨​ឆ្នាំ ​ជា​អ្នកបើក​បរ​ ។ ​​​ស្ត្រី​រង​គ្រោះ​​បានប្រាប់បន្ត​ថា ​​​រហូត​ដល់​​វេលាម៉ោង​​ប្រហែល​ជិត​​​១១​យប់ ​ក៏​បានជិះ​​ម៉ូតូ​ត្រឡប់មក​​ផ្ទះវិញ ​​ខណៈ​​ពេលមក​​ដល់​មុខផ្ទះ​​រូប​គាត់ ​​គ្រាន់​តែ​​​ចុះពីលើ​ម៉ូតូត្រូវបាន​ក្រុម​ចោរ​​ដែលមាន​គ្នា​​ចំនួន​៣នាក់​​​ជិះម៉ុតូ​ C125 មួយគ្រឿង​​ស៊េរី​​​២០០៥ ​មក​ឈប់ពីខាង​ក្រោយ​​​ដោយស្រែក​គំរាម​​​ឱ្យ​ប្រគល់​ម៉ូតូ​មក​ពួក​​គេ​ ប៉ុន្តែ​កូន​ប្រុស​​​របស់គាត់​មិន​ព្រម​​ឱ្យ​នោះ​ទេ ​​​ជា​ហេតុ​​ធ្វើ​ឱ្យ​ក្រុម​​ចោរ​មាន​​​ការ​​ខឹង​​​សម្បា​ក៏​​​យកកាំភ្លើង​​​​ខ្លី​មក​​វាយ​ត្រូវ​​ក្បាល​​​បណ្តាល​​​ឱ្យ​​​រយះហូរ​​​ឈាម​​​ស្រោច​ពេញខ្លួន​​​ពេលដែល​យក​ដៃ​មក​ខ្ទប់​ក្បាល​នោះ ចោ​របាន​​ដណ្តើម​​​យក​ម៉ូតូ​​ជិះ​ចេញ​​មកតាម​ផ្លូវ​​លំ ឃើញបែបនេះ​​​គាត់បាន​រត់​តាម​ទៅ​ស្ទាក់​ចាប់ម៉ូតូ​ក៏​ត្រូវចោរ​​វាយ​ចំ​ក្បាល​​​​១​កាំភ្លើង​​​​​ដែរ រងរបួស​​រយះ​ក្បាល​​ដូចគ្នា ។
បន្ទាប់​ពី​ធ្វើសកម្មភាព​​ប្លន់​​​​រួច ក្រុម​​​ចោរ​បាន​​​បាញ់​កំញើញ​​១គ្រាប់​​ភ្ជុច​ដី​ ដើម្បី​មិន​​ឱ្យ​​​អ្នក​ណា​តាម​ ​​ដោយម៉ូតូ​ដែល​ប្លន់​​​បានជិះ​គ្នា​​​​២នាក់ និង​ម៉ូតូ​​ដែលជិះ​មក​ធ្វើសកម្មភាព​ជិះ​តាមក្រោយ​​ចេញ​ទៅ​​កាន់​​​ថ្នល់​​ជាតិ​​លេខ​៧ គេច​ខ្លួន​បាត់​ស្រមោល​។​

ស្រ្តីរង​គ្រោះ​ឈ្មោះ​តន សុភា បាន​បញ្ជាក់​ថា ក្នុង​ពេលដែល​ក្រុមចោរកំពុង​ប្លន់នោះ​​ ប្រជា​ពលរដ្ឋនៅក្បែរ​ខាង​បាន​នាំ​គ្នា​ប្រដាប់​ដោយ​ដំបង និងដុំថ្មនៅក្នុង​ដៃតែ​មិន​មានអ្នកណាហ៊ាន​ចូលមក​ជួយនោះទេ ព្រោះ​ចោរប្រដាប់​ដោយ​​អាវុធ​នៅក្នុង​ដៃ​។ បន្ទាប់មករូបគាត់​ និង​កូន​ត្រូវ​បាន​ក្រុម​សាច់ញាតិនាំទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្តភ្លាមៗ។​ តាមការពិនិត្យមើល​មុខ​របួស​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរនោះ ក៏​បានសុំ​គ្រូ​ពេទ្យ​ចេញត្រឡប់មកផ្ទះវិញនាព្រឹកថ្ងៃទី១ ឧសភា ដើម្បី​ឱ្យ​គ្រូពេទ្យឯក​ជន​​​ព្យាបាលបន្ត។ បើ​តាម​ការ​សន្និដ្ឋានក្រុមចោរ​ដែល​មក​តាម​ប្លន់​ម៉ូតូ​ដល់​ផ្ទះនោះមានបិទមុខ២នាក់​ទំនង​​ជា​​អ្នក​ដែល​បាន​ស្គាល់គាត់ ​អាចជាខ្មោចស្រុកឱ្យ​ដៃទើប​ខ្មោច​ព្រៃចូលមក​តាម​ប្លន់យ៉ាង​​គឃ្លើន​បែបនេះ​ ព្រោះ​បាន​ស្គាល់​ភូមិ​សាស្រ្តច្បាស់​ហើយ​​។

ចំណែក​លោក​អនុសេនីយ៍​ឯក​​ចក់ សុខកៅ អធិការ​រង​នគរ​​បាល​ស្រុកកំពង់សៀម ទទួល​ផែន​ព្រហ្មទណ្ឌបាន​ប្រាប់​ឱ្យ​ដឹង​​​ថា រហូត​មក​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី១ ឧសភា ​សមត្ថ​កិច្ច​​នៅ​តែស្រាវ​ជ្រាវ​ ហើយ​មិនទាន់​ស្គាល់​អត្ត​សញ្ញាណ​ក្រុមចោរប្លន់ទាំង​នោះ​នូវ​ឡើយ​ទេ​ រីឯ​ការ​បាញ់​១​គ្រាប់​ដើម្បី​កំញើញ​​នោះក៏​មិន​បណ្តាលឱ្យ​អ្នក​ណាម្នាក់រង​របួសដែរ​។ តាម​​ការចុះ​ទៅ​ពិនិត្យ​ដល់ផ្ទះ​កើត​ហេតុ សមត្ថកិច្ច​បានរកឃើញ​​​សំបក​គ្រាប់កាំភ្លើងខ្លីម៉ាក K59 មួយ​គ្រាប់ កម្លាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​កំពុង​តែ​ស្រាវ​ជ្រាវ​បន្ត​ទៀត​យ៉ាង​សកម្ម ដើម្បី​​តាម​​ប្រមាញ់​ក្រុម​ចោរ​ប្លន់​​ទាំង​នោះ ៕