ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ឆ្មក់ចូល​​​ភូមិ​គ្រឹះ​​លោក​ជា រតនា ​លួច​យក​គ្រឿង​​​អលង្ការ​អស់ប្រមាណ​​​១៥ម៉ឺន​ដុល្លារ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ភូមិ​គ្រឹះ​​លោកជា​ រតនា ​​ទីប្រឹក្សា​​​រដ្ឋាភិបាល​ត្រូវ​បាន​ចោរ​ឆ្មក់​ចូល​​លួច​យកគ្រឿង​អលង្ការ​​​របស់​លោក និងភរិយា ​សរុប​ជា​ទឹកប្រាក់​​​អស់​ប្រមាណ​​ជាង​​១៥​ម៉ឺន​ដុល្លារ បង្ក​​ឱ្យមាន​​កា​រភ្ញាក់ផ្អើល​​កាល​ពីវេលា​ម៉ោង​​៤ទៀបភ្លឺ​ថ្ងៃទី​​​​​១ ឧសភា ២០១១ ​នៅ​ភូមិ​​គ្រឹះ​​​លេខ​​​B1 ភូមិទី​៣ សង្កាត់​​​ជ្រោ​យចង្វា ​​ខណៈ​​​​រូប​​លោក​​​ភ្ញាក់ទាន់​ និងដេញ​​ចាប់​ចោរ​

រាជធានីភ្នំពេញ ៖ ​ភូមិ​គ្រឹះ​​លោកជា​ រតនា ​​ទីប្រឹក្សា​​​រដ្ឋាភិបាល​ត្រូវ​បាន​ចោរ​ឆ្មក់​ចូល​​លួច​យកគ្រឿង​អលង្ការ​​​របស់​លោក និងភរិយា ​សរុប​ជា​ទឹកប្រាក់​​​អស់​ប្រមាណ​​ជាង​​១៥​ម៉ឺន​ដុល្លារ បង្ក​​ឱ្យមាន​​កា​រភ្ញាក់ផ្អើល​​កាល​ពីវេលា​ម៉ោង​​៤ទៀបភ្លឺ​ថ្ងៃទី​​​​​១ ឧសភា ២០១១ ​នៅ​ភូមិ​​គ្រឹះ​​​លេខ​​​B1 ភូមិទី​៣ សង្កាត់​​​ជ្រោ​យចង្វា ​​ខណៈ​​​​រូប​​លោក​​​ភ្ញាក់ទាន់​ និងដេញ​​ចាប់​ចោរ​ តែ​​ដេញ​មិន​ទាន់​ចោ​​​រ​ក៏​គេច​ខ្លួន​​បាត់​ទៅ​។​

តាមព័ត៌មាន​​ឱ្យ​ដឹង​ថា ​ភូមិ​គ្រឹះ​របស់​លោក​​​ជា រតនា ​​ស្ថិត​​ក្នុងដីឡូត៍​ធំមួយ​…​រាត្រីនោះ​​ពុំ​បាន​​ចាក់សោ​ទ្វារ​ភូមិ​​គ្រឹះ​​ទេ ​គឺ​ចាក់តែ​សោ​របង​​ប៉ុណ្ណោះ ដូច្នេះ​ហើយ​​​ទើបចោរ​​ហ៊ាន​​ប្រថុយ​​​ចូល​និង​​​បើកទូសំអាង​ប្រមូល​យក​គ្រឿង​​អលង្ការ​​ដែល​មាន​តម្លៃ​ និងប្រាក់​​ដុល្លារ​វេចខ្ចប់​​យក​​ទៅ​​តែម្តង ។ គ្រឿង​អលង្ការ​​ដែល​ចោរ​​លួចយកទៅ​នោះមាន​​នាឡិកា​​​ដាំពេជ្រ​ចំនួន​២គ្រឿង ចិញ្ចៀន​ពេជ្រ​​ ខ្សែ​ដៃ ខ្សែ.ក​ និង​​ប្រាក់​​​៥ពាន់​ដុល្លារ​របស់​លោក​ជា រតនា ​និងប្រពន្ធ​​ដែល​សរុប​​ជាប្រាក់​​ប្រមាណជាង​​១៥ម៉ឺន​ដុល្លារ ។ តាម​​ព័ត៌​មានខ្លះ​​​ថា អស់ច្រើនជាង​នេះ៕