ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​សម្រេច​ហើយ ករណី​អ្នកលេង​កាំ​ភ្លើ​.​ង​ហ្គា​ស ក្រោយ​បែកធ្លាយ​កាមេរ៉ា​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​អ្នកលេង​កាំ​ភ្លើ​.​ង​ប្រើ​ហ្គា​ស ដែល​ស្រែក​ឡូឡា និង​ទៅ​គំ​រា​.​ម​នៅ​ក្នុង​ហាង​កាត់សក់​នោះ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៣​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកាឃុំខ្លួន​អ្នកលេង​កាំ​ភ្លើ​.​ង​ប្រើ​ហ្គា​ស ដែល​ស្រែក​ឡូឡា និង​ទៅ​គំ​រា​.​ម​នៅ​ក្នុង​ហាង​កាត់សក់​នោះ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​។

បានជា​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​អ្នកលេង​កាំ​ភ្លើ​.​ង​ប្រើ​ហ្គា​ស​នោះ បន្ទាប់​លោក សេង ម៉េ​ង​ស្រ៊​ន ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៣ បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ ទៅ​លើ​ករណី​ស្រែក​ជេរ​ឡូឡា និង​យក​កាំ​ភ្លើ​.​ង​ប្រើ​ហ្គា​ស ទៅ​ភ្ជង់​គំ​រា​.​ម​ជាងកាត់សក់​ក្នុង​ហាង​យីហោ «RHM» នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ ស្ថិត​ក្នុង​សង្កាត់​​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​រូប​នោះ​មានឈ្មោះ លឹ​ម សុង​ឆ័​យ អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​អាជីវករ​លក់ដូរ ស្នាក់​នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។ បុរស​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​រូបគេ​ធ្វើ​សកម្មភាព​ស្រែក​ជេរ​ឡូឡា និង​យក​កាំ​ភ្លើ​.​ង​ប្រើ​ហ្គា​ស​ទៅ​គំ​រា​.​ម​នៅ​ក្នុង​ហាង​កាត់សក់​យីហោ «RHM» ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៣ បុរស​រូប​នោះ​បាន​ទៅ​ស្រែក​ជេរ​ឡូឡា និង​យក​កាំ​ភ្លើ​.​ង​ប្រើ​ហ្គា​ស​គំ​រា​.​ម​អ្នក​ដទៃ ហើយ​ត្រូវ​បុគ្គលិក​នៅ​ក្នុង​ហាង ហាមឃាត់​កុំ​ឲ្យ​សើច​លឺ​ព្រោះ​រំខាន​ដល់​ភ្ញៀវ​មក​កាត់សក់​នៅ​ទីនោះ​។

តាម​រយៈ​វី​ដេ​អូ​ដែល​ត្រូវ​គេ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ថ្ងៃខែ​ខាងលើ បាន​បង្ហាញ​ថា បុរស​ម្នាក់​នោះ​ស្លៀកខោ​ខូ​វ​ប៊​យ ពាក់​អាវយឺត​ពណ៌​លឿង ជិះ​រថយន្ត​ទំនើប​១​គ្រឿង ពាក់​ស្លាក​លេខ កា​រ៉េ​ពីរ (២២២២) បាន​ចូល​ទៅ​ក្នុង​ហាង​កាត់សក់​យីហោ «RHM» រួច​ស្រែក​ជេរ​គេ​ជេរ​ឯង​។ មួយសន្ទុះ​ក្រោយមក បុរស​រូប​នោះ​ក៏​ដើរ​ចេញ​ទៅ​ក្រៅ​ទំនង​ចូល​ក្នុង​រថយន្ត រួច​ក៏​យក​គ្រាប់​កាំ​ភ្លើ​.​ង​ពិត​មក​បាច​នៅ​ក្នុង​ហាង បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ជាងកាត់សក់ និង​ភ្ញៀវ​ដទៃ​ទៀត​ដែល​កំពុង​អង្គុយ​រង់ចាំ​កាត់សក់​។ បន្ទាប់​មក​ទៀត បុរស​នោះ​ក៏​ដើរ​ចេញ​ទៅ​វិញ និង​យក​កាំ​ភ្លើ​.​ង​ខ្លី​ប្រើ​ហ្គា​ស​សៀត​ចង្កេះ រួច​សើយ​អាវ​ឡើង​លើ ដើម្បី​គំ​រា​.​ម​ជាងកាត់សក់​ទំនង​ចង់​បញ្ជាក់​ថា ខ្លួន​មាន​កាំ​ភ្លើ​.​ង​។

នៅ​ក្នុង​រូបភាព​វី​ដេ​អូ​នោះ​ទៀត ក៏​បាន​បញ្ជាក់​ថា ទាំង​ជាងកាត់សក់ និង​ភ្ញៀវ​នៅ​ក្នុង​ហាង មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង រហូត​អ្នកខ្លះ​លើកដៃ​សំពះ​អង្វរ​សុំ​ឲ្យ​បុរស​រូប​នោះ​បញ្ឈប់​សកម្មភាព ខណៈ​ភ្ញៀវ​ដទៃ​ទៀត​ក៏​បាន​រត់​ចេញពី​ក្នុង​ហាង​ទាំង​ព្រលឹង​ចុង​សក់​ផង​ដែរ​។ ទ​ង្វើ​ទាំង​អស់នោះ​ហើយ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ឈាន​ដល់​ការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ