ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​យប់​បាត់​ក្របី​ជិត​១០​ក្បាល​ពី​ក្រោល ផ្អើល​ឆោឡោ​ពេញ​ភូមិ

11 ខែ មុន
  • ឧត្តរមានជ័យ

គេ​បាន​ដាក់​ការ​សង្ស័យ​ថា សត្វ​ក្របី​ចំនួន​៧​ក្បាល ត្រូវ​ក្រុម​ចោរ​មិន​ស្គាល់​អត្តសញ្ញាណ ចូល​លួច​ដឹក​ចេញពី​ក្រោល​យក​ទៅ​ឡើង​រថយន្ត​ដឹក​ចេញ​ដោយ​សុវត្ថិភាព

ខេត្តឧត្តរមានជ័យ ៖ គេ​បាន​ដាក់​ការ​សង្ស័យ​ថា សត្វ​ក្របី​ចំនួន​៧​ក្បាល ត្រូវ​ក្រុម​ចោរ​មិន​ស្គាល់​អត្តសញ្ញាណ ចូល​លួច​ដឹក​ចេញពី​ក្រោល​យក​ទៅ​ឡើង​រថយន្ត​ដឹក​ចេញ​ដោយ​សុវត្ថិភាព កាលពី​ប្រមាណ​វេលា​ម៉ោង​១​ទៅ​២​យប់​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៣​នេះ​។ ទីតាំង​ក្រោល​ក្របី​នេះ ស្ថិត​នៅ​ឆ្ងាយ​ពី​លំនៅ​ដ្ឋា​ន​ម្ចាស់​ក្របី ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

បើ​តាម​ប្រភព​ពី​ម្ចាស់​ក្របី​មានឈ្មោះ ផុ​ន សា​រិ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​កូន​គ្រៀល បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៣​នេះ​ថា កាលពី​វេលា​ម៉ោង​​៦​ល្ងាច រូប​គាត់​ដើរ​ចេញពីផ្ទះ​ក្នុង​គោលបំណង​ទៅ​រក​អង្ក្រង ខណៈ​ពេល​នោះ​ក៏​ដើរទៅ​ក្រោល​ក្របី​ប្រហែលជា​៤០០​ម៉ែត្រ​ពី​ផ្ទះ ដើម្បី​ដេញ​ក្របី​ឲ្យ​ចេញ​ស៊ី​ស្មៅ​នៅ​វាលស្រែ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​បាត់​ក្របី​អស់​ចំនួន​៧​ក្បាល (​ឈ្មោល​១​ក្បាល និង​ញី​៦​ក្បាល​) ក្នុង​ចំណោម​ក្របី​ចំនួន​១៩​ក្បាល​។ ពេល​ឃើញ​ដូចនេះ ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ពេញ​ភូមិ​តែ​ម្តង ហើយ​ក៏​រត់​ទៅ​ប្រាប់​មេ​ភូមិ និង​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កូន​គ្រៀល​ភ្លាម​ៗ​ផង​ដែរ​។

ម្ចាស់​ក្របី​ដដែល​ប្រាប់​បន្ត​ថា ក្របី​គាត់​ចិញ្ចឹម​ទាំងអស់​មាន​ចំនួន​១៩​ក្បាល​សុទ្ធតែ​ប្រវា​ក់​គេ​មក​ឃ្វាល​ទាំងអស់ ។​ជាក់ស្តែង​នៅ​យប់មិញ​នេះ ក៏​ត្រូវ​បាន​ចោរលួច​បាត់​អស់​ចំនួន​៧​ក្បាល​តែ​ម្តង​។ ក្រោយ​ពេល​បាត់​ក្របី គាត់​ក៏​បាន​ដើរ​រក​នៅ​តាម​ព្រៃ​ដែល​គាត់​ដេញ​ឃ្វាល​ជា​ប្រចាំ​ថ្ងៃ​ប្រមាណ​ជា​១​គីឡូ​ដី ស្រាប់តែ​ឃើញ​ស្នាម​ដឹក​ក្របី​កាត់​តាម​ចម្ការ​ដំឡូង​មី ហើយ​ក៏​ឃើញ​មាន​ស្នាមជើង​ក្របី​ទៀត​ផង ស្រប​ពេល​នោះ​គាត់​បាន​សន្និដ្ឋាន​ច្បាស់​ថា ក្របី​ដែល​ក្រុម​ចោរលួច​នេះ គឺ​បាន​ដឹក​ចេញពី​ក្រោល រួច​ដឹក​ឡើង​រថយន្ត​ទាំងអស់​។

បើ​តាម​សាក្សី​រស់នៅ​ក្បែរ​ក្រោល​ក្របី ដែល​មាន​ទីតាំង​ចំណុច​ខាងលើ បាន​រៀបរាប់​ប្រាប់​ថា បើ​កាលពី​យប់មិញ​នេះ ម៉ោង​ប្រហែលជា​១​ជាង គាត់​បាន​ភ្ញាក់​ពី​ដំណេក​ងើប​មើល​កូន​គាត់​ឈឺ ពេល​នោះ​ក៏​បានឮ​សម្លេង​ឆ្កែ​ព្រូស​ខ្លាំង​ៗ​ដែរ តែ​មិន​បាន​ចាប់អារម្មណ៍​។ ហើយ​នៅ​ម៉ោង​នោះ គាត់​ឮ​សំឡេង​មាន​ម៉ូតូ​២​គ្រឿង​មក​ឈប់​នៅ​ក្បែរ​ក្រោលគោរ​បស់បង​សា​រិ​ន​ដែរ តែ​មិនដឹង​ថា​មាន​ចោរ​លួច​ក្របី​បែប​នេះ លុះ​ព្រឹក​ឡើង​បានដឹង​ថា យប់មិញ​មាន​ចោរលួច​ក្របី​ឡើង​ឡាន​អស់​៧​ក្បាល​បាត់​ទៅ​ហើយ​។

សូម​បញ្ជាក់​ថា បើ​តាម​ការ​លើក​ឡើង​ពី​ម្ចាស់​ក្របី និង​អ្នក​រស់នៅ​ក្នុងភូមិ​ជា​ច្រើន​គ្រួសារ ក៏​បាន​និយាយ​ត​ៗ​គ្នា​ថា គាត់​ចិញ្ចឹម​ក្របី​នេះ​រយៈពេល​ជិត​ដប់​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​ករណី​ចោរលួច​បែប​នេះ​ទេ ពីព្រោះ​ថា ក្នុងភូមិ​ថ្មី​មួយ​នេះ ស្ថិត​នៅ​ក្បែរ​ប៉ុស្តិ៍​ប៉ូលិស​ទៀត ហើយ​ផ្ទះ​ប្រជា​ការពារ​ក៏​នៅ​ក្បែរ​ក្រោល​រោង​ក្របី​នេះ​ដែរ លុះដល់​ពេល​កើត​មាន​ចោរ​បែប​នេះ ពួក​គាត់​មានការ​ព្រួយ​បារ​ម្ម​ណ៍​ជា​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ