ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ដីកា​​ឱ្យ​ឃុំខ្លួនលោកដេ​វីដ ឆា​ណាយ​​​​វ៉ា ​ហៅ​ក្រៅ«កូនមានវាសនា»ដាក់​​​​​ពន្ធនាគារ​​​​ខេត្ត​​

11 ខែ មុន
  • ព្រះសីហនុ

ខេត្ត​​ព្រះ​សីហ​នុ​ ៖ សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ ដេ​វីដ ឆា​​ណាយ​វ៉ា ហៅ​ក្រៅ «កូន​មាន​វាសនា» ភេទ​ប្រុស អាយុ​៥១​ឆ្នាំ…

ខេត្ត​​ព្រះ​សីហ​នុ​ ៖ សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ ដេ​
វីដ ឆា​​ណាយ​វ៉ា ហៅ​ក្រៅ «កូន​មាន​វាសនា» ភេទ​ប្រុស អាយុ​៥១​ឆ្នាំ (​កើត​នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​១៩៧២) ជនជាតិ​ខ្មែរ មុខរបរជា​សារព័ត៌មាន ទីកន្លែង​កំណើត​សង្កាត់​លេខ​៥ភ្នំពេញ មាន​ទីលំនៅ​មុន​​ពេល​ឃាត់ខ្លួន​ផ្ទះ​លេខ​១២៦​អឺ​២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ​។

ដីកា​ដដែល​បាន​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ត្រូវបាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​ប្រព្រឹត្ត​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ចំណោត​រាម ឃុំ​ចំណោត​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ កាលពី​អំឡុង​ខែមីនា ដល់​ខែមេសា ឆ្នាំ​២០២៣ បទល្មើស​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៩៤, មាត្រា​៤៩៥ និងមាត្រា​៣០៥​នៃ​ក្រមព្រហ្មទណ្ឌ​ ។​

ដីកា​ដដែល​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៣ ​ឧសភា ឆ្នាំ​២០២៣ ដោយ​ចៅក្រម​ស៊ើបសួរ ផាត់ ពៅ បាន​បង្គាប់​៖ ១.​បញ្ជា​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​សាធារណៈ ធ្វើការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ដេ​វី​ដ ឆា​ណាយ​វ៉ា ហៅ​ក្រៅ កូន​មាន​វាសនា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ (​កើត​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​១៩៧២) ជនជាតិ​ខ្មែរ (​ដែល​មាន​សាវតា​ជាតិ​ដូច​ខាងលើ​) ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ ។ ២-​បង្គាប់​ឱ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ ទទួលយក​ជន​នេះ និង​ឃុំខ្លួន​ជន​នេះ រហូត​ដល់​មាន​បញ្ជា​ថ្មី​សម្រេច​ផ្សេង​ពី​នេះ​។

៣-​បង្គាប់​ឱ្យ​គ្រប់​ភ្នាក់ងារ​នៃ​កម្លាំង​សាធារណៈ​ទាំងអស់ នៅ​ពេល​ត្រូវ​បាន​បង្ហាញ​ដីកា​នេះ​ត្រូវ​សហ​ការ​អនុវត្ត​ឱ្យ​បាន​ល្អ នៅ​ក្នុង​ករណី​ចាំបាច់​ ។

ព័ត៌មានបន្ថែមនឹងមាន​ផ្សាយជូនបន្ត​ ។  

អត្ថបទសរសេរ ដោយ