ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​តិរច្ឆាន​ចាប់​រំលោ.ភ​កូន​ស្រី​អាយុ​១៤ឆ្នាំ​​ប្រពន្ធ​ប្តឹង​ឱ្យ​ចាប់ខ្លួន​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ បុរស​តិរច្ឆាន​ម្នាក់​ឈ្មោះ​​ស្ងួន ទី អាយុ​​៣២​ឆ្នាំ រស់​នៅ​ឃុំ​ស្វាយ​​ទាប ស្រុក​​ចំការ​លើ ​បាន​ប្រើ​ល្បិច​ហៅ​កូន​ស្រី​​ច្បង​​របស់​ខ្លួន​អាយុ​១៤ឆ្នាំ ​ឱ្យ​ក្រោក​ពី​ដំណេក​​នា​​កណ្តាល​អធ្រាត្រ​​​នៅ​លើ​រោង​ចាំ​​ចម្ការ​ស្ថិត​នៅ​ខាង​កើត​ភូមិ​ប្រហែល​ជាង​១.៥០០​​ម៉ែត្រ ​ដោយ​ប្រាប់​ថា ទៅ​​រើស​ខោ និង​ទូរស័ព្ទ​ដែល​ប្រពន្ធ​យក​បោះ​ចោល​ តែ​តាម​ពិត​​គឺ​នាំកូន​ស្រី

ខេត្ត​កំពង់​ចាម ៖ បុរស​តិរច្ឆាន​ម្នាក់​ឈ្មោះ​​ស្ងួន ទី អាយុ​​៣២​ឆ្នាំ រស់​នៅ​ឃុំ​ស្វាយ​​ទាប ស្រុក​​ចំការ​លើ ​បាន​ប្រើ​ល្បិច​ហៅ​កូន​ស្រី​​ច្បង​​របស់​ខ្លួន​អាយុ​១៤ឆ្នាំ ​ឱ្យ​ក្រោក​ពី​ដំណេក​​នា​​កណ្តាល​អធ្រាត្រ​​​នៅ​លើ​រោង​ចាំ​​ចម្ការ​ស្ថិត​នៅ​ខាង​កើត​ភូមិ​ប្រហែល​ជាង​១.៥០០​​ម៉ែត្រ ​ដោយ​ប្រាប់​ថា ទៅ​​រើស​ខោ និង​ទូរស័ព្ទ​ដែល​ប្រពន្ធ​យក​បោះ​ចោល​ តែ​តាម​ពិត​​គឺ​នាំកូន​ស្រី​ទៅ​ចាប់​រំលោភ​រហូត​ដល់​បាន​សម្រេច ។ ​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​យប់​ថ្ងៃ​ទី​២៨ មេសា ​ទោះ​បី​ជា​បែប​ណា ឪពុក​ចិត្ត​អប្រិយ​នេះ​ក៏​ត្រូវ​​កម្លាំង​នគរ​បាល​​ប៉ុស្តិ៍​​រដ្ឋ​បាល​ឃុំ​ស្វាយ​ទាប ​​ចាប់​ខ្លួន​​បាន​នា​ព្រឹក​ថ្ងៃ​ទី​២៩ មេសា ។

លោក​អនុ​សេនីយ៍​ឯក ​អ៊ិត ​ដារ៉ា អធិ​ការ​នគរបាល​ស្រុក​ចំការ​លើ បាន​ឱ្យ​​ដឹងថា ​​​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ស្វាយ​ទាប ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​ថា ជន​នេះ​បាន​ចាប់​រំលោភ​កូន​ស្រី​​នៅ​​​ចម្ងាយ​ប្រមាណ​​៥០០​ម៉ែត្រ​ពី​រោង​ចាំចម្ការ​​ប៉ុណ្ណោះ ។ ​ក្រោយ​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​នេះ ​រូប​លោក​បាន​បញ្ជា​ឱ្យ​លោក​នាយ​​ប៉ុស្តិ៍​​រដ្ឋ​បាល​ឃុំ​ស្វាយ​ទាប ដឹក​នាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ទៅ​ជា​បន្ទាន់ និង​ចាប់​ខ្លួន​​ជន​ឈ្មោះ​​ស្ងួន ទី ​នាំ​​​មក​កាន់​អធិ​ការ​ដ្ឋាន​ស្រុក ។

ចំណែក​ក្មេង​ស្រី​រងគ្រោះបាន​បំភ្លឺ​ប្រាប់​ថា ​នៅយប់​ថ្ងៃ​ទី​២៨ មេសា នោះ​ ​ខណៈ​​នាង​កំពុង​​​​ដេក​ជា​មួយ​ប្អូន​ៗ​ស្រាប់​តែ​នៅពាក់​កណ្តាល​យប់​ឪពុក​របស់​នាង​បាន​មក​ដាស់​ឱ្យ​ក្រោក​​ដោយ​ប្រាប់ថា ​ម្តាយ​នាង​យក​ខោ​គាត់​គ្រវាត់​​ចោល​បាត់​ហើយ ​​និង​ឱ្យ​ទៅ​​យក​គោម​មក​បំភ្លឺ បញ្ចាំង​រក​មើល​ខោ និង​ទូរស័ព្ទ​​ដៃ ។ ​ពេល​នោះ​​នាង​ក៏​បាន​ក្រោក​ឡើង​ចុះ​ដើរ​ទៅ​ជា​មួយ​នឹង​ឪពុក​ដោយ​នាង​ដើរ​ពី​មុខ ​លុះ​ដើរ​ដល់​​អូរ​សោម ​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ ពី​ចម្ការ​​ស្រាប់តែ​ឪពុក​​​នាង​​ចាប់​នាង​រំលោភ​​តែ​ម្តង។​​ បន្ទាប់​មក​ឪពុក​​នាង​បាន​គំរាម​មិន​ឱ្យ​យក​​​រឿង​នេះ​​ទៅ​ប្រាប់​អ្នក​ណាទេ រួច​​ក៏​បាន​ដើរ​សំដៅ​មក​ភូមិ​​រក​ម្តាយ​​តែ​មិន​ឃើញ​ក៏​ត្រឡប់​​ទៅដេក​នៅ​រោង​ចាំ​ចំការ​វិញ ។ បុរស​តិរច្ឆាន​ឈ្មោះ​ស្ងួន ទី បាន​ឆ្លើយ​សារ​ភាពថា ខ្លួន​ពិត​ជា​​បាន​​​​រំលោភ​កូន​ស្រី​​មែន ។ ​លោក​អធិ​ការ​នគរបាល​ស្រុក​ចំការ​លើ​បាន​បញ្ជាក់ថា បុរស​តិរច្ឆា​ន​រូប​នេះ​ត្រូវបាន​​​បញ្ជូន​​ទៅស្នង​ការ​ដ្ឋាន​ខេត្ត​ហើយ​ដើម្បី​ចាត់​ការតាម​នីតិ​វិធី ៕