ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មន្ត្រីយោធាពាក់សក្ដិ៤កន្លះម្នាក់ មកពីខេត្តព្រះសីហនុ បានបា.ញ់សម្លា.ប់ខ្លួនឯងនៅលើខ្យូសក្នុងដីចម្ការរបស់ឪពុក ដោយមិនទាន់ដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

មន្ត្រីយោធាខាងលើត្រូវបានគេស្គាល់ឈ្មោះ ហ៊ន ប៊ុណ្ណារ័ត្ន ភេទប្រុស អាយុ៤២ឆ្នាំ មានឋានន្ទរសក្តិវរៈសេនីយ៍ទោ “ពាក់សក្ដិបួនកន្លះ” បម្រើការងារនៅក្រុងព្រះសីហនុ និងមានទីលំនៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះជិះរថយន្តមួយគ្រឿង ម៉ាក XPANDER CROSS ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាVINA 5053 ដោយធ្វើដំណើរចេញពីក្រុងព្រះសីហនុ មកលេងឪពុកម្តាយនៅខេត្តតាកែវ និងទៅអង្គុយនៅលើខ្យូសក្នុងដីចម្ការតែម្នាក់ឯង ប៉ុន្តែមិនដឹងជាមូលហេតុយ៉ាងម៉េច? ជនរងគ្រោះក៏បា.ញ់សម្លា.ប់ខ្លួនដោយអាវុធខ្លី ម៉ាក SIU SAVER P220 នៅលើខ្យូសប្រក់ស្បូវ ធ្វើអំពីឈើ ក្នុងដីចម្ការរបស់ឪពុកនោះតែម្តង។

បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុ ក៏បានឱ្យដឹងដែរថា មុនកើតហេតុ ជនរងគ្រោះធ្វើដំណើរចេញមកពីខេត្តព្រះសីហនុ ដោយរថយន្តផ្ទាល់ខ្លួន ហើយមុនចូលក្នុងចម្ការ ជនរងគ្រោះបានមកអង្គុយលេងនៅផ្ទះសាច់ញាតិរបស់ខ្លួនមួយសន្ទុះ រួចក៏ចាក់សោរបងជិះរថយន្តចូលក្នុងចម្ការតែម្នាក់ឯង ដោយចុះពីរថយន្តទៅអង្គុយក្នុងខ្យូស ស្រាប់តែមួយសន្ទុះក្រោយមក ក៏លឺស្នូរកាំភ្លើ.ងផ្ទុះឡើង ធ្វើឱ្យសាច់ញាតិជនរងគ្រោះនាំគ្នាចូលមកមើល ក៏ឃើញជនរងគ្រោះដេកស្លា.ប់នៅលើខ្យូសក្នុងចម្ការបាត់ទៅហើយ។

សាក្សីបានបញ្ជាក់ទៀតថា កាលពីមុនៗ ជនរងគ្រោះឱ្យតែមកលេងដីចម្ការរបស់ខ្លួន គឺតែងតែមានប្រពន្ធនិងកូន ព្រមទាំងបងប្អូនជាច្រើននាក់មកជាមួយ ដោយផឹកស៊ីសប្បាយរាល់លើក ប៉ុន្តែលើកនេះ គឺមកតែឯងក៏មានករណីកើតឡើងតែម្តង។ ហើយសាច់ញាតិរបស់ជនរងគ្រោះ ក៏មិនទាន់ដឹងលម្អិតថា តើជនរងគ្រោះមានវិបត្តិអ្វីរឿងនោះទេ? រហូតឈានទៅដល់ការបា.ញ់សម្លា.ប់ខ្លួនឯងបែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន និងជំនាញស្រុក-ខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងបានបង្កើតគណៈកម្មការពិនិត្យសាកស.ពជនរងគ្រោះ ក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ក្រោយពីធ្វើការពិនិត្យសាកស.ពជនរងគ្រោះរួចរាល់ គណៈកម្មការបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាធ្វើអត្តឃា.តដោយប្រើអាវុធខ្លីបា.ញ់ទៅលើត្រចៀកខាងស្តាំធ្លាយទៅថ្ងាសខាងមុខ បណ្ដាលឱ្យស្លា.ប់បាត់បង់ជីវិតពិតប្រាកដមែន។ បន្ទាប់ពីពិនិត្យរួច ស.ពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ