ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​​​​​បច្ច័យ​បួន​​ផ្ទះលោក​​តាអាចារ្យ​​​​​ត្រូវ​​ចោរ​គាស់ទូ​​លួ​ច​ទ្រព្យ​​សម្បត្តិ​​​អស់​

14 ឆ្នាំ មុន

​ខេត្ត​កណ្តាល​ ៖ ​គ្រឿង​អលង្ការ​មាស ​ប្រាក់រៀល ​និង​លុយ​ដុល្លារ​មួយ​ចំនួន​ធំដែល​ម្ចាស់​ផ្ទះ​ទុកដាក់​នៅក្នុង​ទូលើ​ផ្ទះ​​ហើយ​ជាប់​រវល់​ធ្វើបុណ្យ​​បច្ច័យបួន​​​មិនបានចាប់អារម្មណ៍​ និង​ប្រុង​​ប្រយ័ត្ន​​​ត្រូវ​​បាន​​​ចោរធ្វើ​សកម្មភាព​​គាស់ទ្វារ​ទូ​ប្រមូល​​​យកទៅបាត់​អស់​គ្មានសល់​បង្ក​​ឱ្យ​មានការ​​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង ​ប៉ុន្តែទោះ​បីជា​បែប​ណា ​កម្មវិធីបុណ្យ​មិន​ត្រូវ​

​ខេត្ត​កណ្តាល​ ៖ ​គ្រឿង​អលង្ការ​មាស ​ប្រាក់រៀល ​និង​លុយ​ដុល្លារ​មួយ​ចំនួន​ធំដែល​ម្ចាស់​ផ្ទះ​ទុកដាក់​នៅក្នុង​ទូលើ​ផ្ទះ​​ហើយ​ជាប់​រវល់​ធ្វើបុណ្យ​​បច្ច័យបួន​​​មិនបានចាប់អារម្មណ៍​ និង​ប្រុង​​ប្រយ័ត្ន​​​ត្រូវ​​បាន​​​ចោរធ្វើ​សកម្មភាព​​គាស់ទ្វារ​ទូ​ប្រមូល​​​យកទៅបាត់​អស់​គ្មានសល់​បង្ក​​ឱ្យ​មានការ​​ភ្ញាក់​ផ្អើល​​​យ៉ាង​ខ្លាំង ​ប៉ុន្តែទោះ​បីជា​បែប​ណា ​កម្មវិធីបុណ្យ​មិន​ត្រូវ​បានផ្អាក​នោះឡើយ គឺ​​បន្តដំណើរ​​ការ​រហូត​ដល់​ចប់​​សព្វគ្រប់ ។ ហេតុ​ការណ៍​​ភ្ញាក់​ផ្អើល​នោះ​​បាន​កើតឡើ​ងកាលពី​​វេលា​ម៉ោង​​​ជាង​​៦ល្ងាច​ថ្ងៃទី​​​​៣០ ​មេសា ​​២០១១ ក្នុង​ភូមិ​​អង្គស្នួល​ទី​៣ ឃុំ​ពើក​ ស្រុក​​អង្គស្នួល ខេត្ត​កណ្តាល ។​​

តាមប្រភព​​​ព័ត៌​មាន​​​បាន​ឱ្យ​ដឹង​ថា ​​លំនៅ​ឋាន​​ដែលធ្វើបុណ្យ​​​ហើ​យ​មានចោរឡើង​​លួច​ទ្រព្យ​​​​​សម្បត្តិ​​​ទៅ​អស់​នោះ​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ផ្ទះរបស់​លោក​​តា​អាចារ្យ​​​ច្រឹក​នៅ​ក្នុងភូមិ​​កើត​ហេតុ​​​ខាងលើ ។​ ចំណែក​ឯ​ទ្រព្យសម្បត្តិ​​​​ដែល​​បាត់​បង់​​​​រួមមាន​គ្រឿង​​អលង្ការ​​​​មាស​​​១តម្លឹង​​​​៣ជី ប្រាក់លាន​រៀល​មួយ​ចំនួន​ និងលុយអាមេរិក​​​៨០០ដុល្លារ ​​ត្រូវ​​ក្រុមចោរ​ធ្វើសកម្មភាព​គាស់​ទ្វារ​​ទូ​លួច​ប្រមូល​​យកទៅ​​អស់គ្មានសល់ ។​ ប្រភពដដែល​បានបន្តទៀត​ថា ​លំនៅ​ឋាន​​នេះ​មាន​​រៀបចំ​ធ្វើបុណ្យ​​​​បច្ច័យបួន​​ដែលនៅ​​​ពេល​នោះ​មាន​ភ្ញៀវ​​ជិតឆ្ងាយ​​​ទៅ​ចូលរួម​យ៉ាង​ច្រើន​កុះ​ករ​ រួមទាំង​​បង​ប្អូន​ផងដែរ ។ ​ខណៈ​​នោះ​ម្ចាស់​ផ្ទះ​​រវល់ខ្លាំង​​ណាស់ ក្នុង​ការ​ទទួល​ភ្ញៀវ​​​​​មិន​​បាន​​គិត​ដល់​​ថា មានចោរ​ឡើង​​គាស់ទូ​នោះឡើយ ​ម្យ៉ាង​​​អាង​ថា ​ទូ​​ចាក់សោ​​ត្រឹមត្រូវ​ និង​ទុកនៅរហូត​​លើ​​ផ្ទះ និង​​មានភ្ញៀវ​​​នៅ​​​លើ​ផ្ទះ​​ពេញ​ទៅហើយ ។​​ ប្រភព​ដដែល​បានបន្តទៀត​ថា ​ពេលនោះ​ពុំដឹង​ថា ​ចោរ​ឡើង​​ទៅធ្វើ​សកម្ម​ភាព​គាស់​ទូតាំង​ពី​ពេលណា​នោះឡើយ ​លុះ​ដល់​​ពេលកើតហេតុ​​​ទើប​ប្រទះ​ឃើញ​​ទ្វារ​ទូ​​ចំហ និងបាត់​​របស់​​មាន​តម្លៃ​​​នៅ​ក្នុង​នោះ​ទាំងអស់​​ទើបមាន​​​ការ​ភ្ញាក់​ផ្អើល​​​ឆោឡោ​តែ​ម្តង ​។

ប្រភព​ដដែល​បាន​បន្តទៀត​ថា ក្នុងខណៈ​នោះ​ពិធី​​បុណ្យ​​ទើបប្រព្រឹត្ត​​​​​ទៅ​បាន​តែ​ពាក់​កណ្តាល​​ប៉ុណ្ណោះ ​ហើយ​ក្រោយ​​​ពីមានហេតុ​កាណ៍​​​បែបនេះ លោកតា​​អាចារ្យ​ច្រឹក បាន​ប្រាប់​កូនចៅរបស់គាត់​កុំ​ឱ្យ​​តូចចិត្ត​​ និង​បន្ត​ធ្វើ​បុណ្យ​​​រហូតដល់​ចប់​​ចុង​ចប់​ដើម ។​ ប្រជាពលរដ្ឋ​​​បាន​និយាយ​ថា នេះគឺជា​​ហេតុ​ការណ៍​​ដែល​នឹកស្មាន​​មិនដល់​​ និងមិន​គួរ​​​កើត​​ឡើង​នោះ​​ឡើយ ហើយ​​​តាមការ​សន្និដ្ឋាន​​​​​​ចោរ​មិន​មែន​​​ជា​អ្នក​​​​ដទៃ​​​ឯណា​ឆ្ងាយ​ទេ ដែល​​​អាច​ហ៊ាន​​​ឡើង​​ធ្វើស​កម្មភាព​លួច​គាស់ទូបែបនេះ ៕​