ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​១​គ្រួសារកំពុងកាក់កប​នឹង​របរ​លក់​ដើម​ដំឡូង​​មី​​

11 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ចាប់ផ្តើម​នាំ​គ្នា​សម្រុក​ដាំដំឡូង​មី​ច្រើន​ជាង ដំណាំ​ផ្សេង​ៗ ខណ​:​ដែល​តម្លៃ​ទីផ្សារ​នា​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ មានការ​ហក់​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់​ស​ម្គា​ល់ ដែល​ឈ្មួញ​ហ៊ាន​ទិញ​ដំឡូង​មី​ស្រស់ រហូត​ដល់​១​គីឡូក្រាម ជិត​៣​បាត…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ចាប់ផ្តើម​នាំ​គ្នា​សម្រុក​ដាំដំឡូង​មី​ច្រើន​ជាង ដំណាំ​ផ្សេង​ៗ ខណ​:​ដែល​តម្លៃ​ទីផ្សារ​នា​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ មានការ​ហក់​ឡើង​ខ្ពស់​គួរ​ឱ្យ​កត់​ស​ម្គា​ល់ ដែល​ឈ្មួញ​ហ៊ាន​ទិញ​ដំឡូង​មី​ស្រស់ រហូត​ដល់​១​គីឡូក្រាម ជិត​៣​បាត (​ប្រាក់​ថៃ​) ៣០០​រៀល ដែល​ជា​តម្លៃ​ខ្ពស់​ជាង​ពេល​ណា​ៗ​ទាំងអស់​។

ដូច្នេះ​ហើយ ទើប​មក​ដល់​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​១​គ្រួសារ បាន​កក់​កប​នឹង​មុខរបរ​លក់​ដើម​ដំឡូង​មី ព្រោះ​ប្រជាពលរដ្ឋ​សម្រុក​នាំ​គ្នា​ទិញ​យក​ទៅ​ដាំ​។
បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់ ឈ្មោះ តំ រស់នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ប្រាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ ក្រោយ​ពី​ដាំ​ដំណាំ​ដំឡូង​មី​នៅ​ក្នុង​ចំការ​របស់​ខ្លួន​រួច​រា​ល់ ដោយ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ចំការ​ផ្សេង​ៗ ខ្វះ​ខាតដើម​ដំឡូង​មី ទើប​ខាង​លោក​​បាន​បង្កើត​មុខរបរ​មួយ​គឺ​ជួញ​ដើម​ដំឡូង​មី​ពី​ប្រទេស​ថៃ យក​មក​លក់​ឱ្យ​ប្រជា​កសិករ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ទិញ​យក​ទៅ​ដាំ ដោយ​១​បាច់​តូច លក់​ក្នុង​តម្លៃ​៩០០០​រៀល​។

លោក​បន្ត​ទៀត​ថា ដើម​ដំឡូង​មីនេះ ជា​ប្រភេទ​ដំឡូង​(៨៩) ដែល​មាន​មើម​ច្រើន ហើយ​មិនសូវ​រើស​រក​ប្រភេទ​ដី ដូច​ដំឡូង​មី​ផ្សេង​ៗ​នោះ​ឡើយ​។ ពេល​កសិករ​ដាំ​ដុះ​នៅ​លើ​ដីចំការ ឱ្យ​តែ​មានទឹក​គ្រប់គ្រាន់​គឺ​ដើម​ដំឡូង​មីនេះ នឹង​ដុះ​លូតលាស់​យ៉ាង​ឆាប់រហ័ស​ហើយ​មាន​មើម​ច្រើន​ថែម​ទៀត​។

លោក​បញ្ជាក់​ទៀត​ថា ដើម​ដំឡូង​មី​ខាងលើ គឺ​លោក​ដឹក​យក​មក​លក់​អស់​រាប់​ពាន់​បាច់​ហើយ ក៏ មាន​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ដាំ​ដុះ​លូតលាស់​យ៉ាង​ល្អ ខណ​:​ពេល​ដែល​នៅ​ក្នុង​ខេត្ត​ប៉ៃលិន កំពុង​តែ​ធ្លាក់​ភ្លៀង​ប៉ុន្មាន​មេ ដែល​ធ្វើ​ឱ្យ​ដី​សើម​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រជាពលរដ្ឋ​ផ្សេង​ៗ​ទៀត ក៏​មានការ​ព្រួយបារម្ភ​ដែរ ដោយ​សង្កេត​ឃើញ​កសិករ​ងាក​ទៅ​ដាំ​ដើម​ដំឡូង​មី​ច្រើន ព្រោះ​ខ្លាចក្រែង​ពេល​ប្រមូល​ផល គេ​បន្ថោក​តម្លៃ​ទីផ្សារ​ ។

​បើសិនជា​ដំណាំ​ដាំ​ដុះ​នោះ​តិចតួច គឺ​គេ​ដណ្តើម​គ្នា​ទិញ លុះ​ពេល​កសិករ​ដាំ​ដុះ​បាន​ច្រើន បែរជា​នាំ​គ្នា បង្អាប់​នឹង​លែង​ទិញ​តែ​ម្តង​។ ជាក់ស្តែង ​ដូច​ជា​ដំណាំ​ស្វាយកែវ​រមៀត ពេល​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​ដាំ ជា​ច្រើន បែរជា​ធ្លាក់​តម្លៃ​ហៅ​លែង​ឮ ខណ​: សព្វ​ថ្ងៃនេះ ឈ្មួញ​ទិញ​ត្រឹមតែ​១​គីឡូ​ក្រាម តម្លៃ​១៥០​រៀល​ប៉ុណ្ណោះ ហើយ​ក្រោយ​ពេល​ប្រមូល​ផល​រួច ឱ្យ​តែ​ថ្លៃ​ឈ្នួល​កម្មករ​ដែល​ចូល​ទៅ​បេះ នោះ​គ្មាន​ចំណេញ​អ្វី​នោះ​ទេ ណាមួយ​ពេល​ដឹក​ឆ្លង​ដែន​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ ត្រូវ​បង់​ជូន​ទៅ​គយ និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត រហូត​ដល់​ត្រូវ​បង់​នៅ​ខាង​ភាគី​ប្រទេស​ថៃ​ផង​ដែរ​។

​ពួក​គាត់​សំណូមពរ​ឱ្យ​តម្លៃ​ទីផ្សារ​កសិផល គ្រប់​ប្រភេទ​មានការ​ឡើងថ្លៃ​វិញ ព្រោះ​កសិករ​ដាំ​ដុះ​ដំណាំ​ណាមួយ​ត្រូវ​ចំណាយ​អស់​ច្រើន​ណាស់​៕ ​

អត្ថបទសរសេរ ដោយ