ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាមរី​ដឹក​ឈើ​​ប្រណីត​មួយ​គ្រឿង​ក្រឡាប់​ស្លា.ប់​៣នាក់​

14 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​បុរស​​បី​នាក់​​បាន​ស្លា.ប់​ក្នុង​រថយន្ត​កាមរី​ដឹក​ឈើ​ប្រណីត​មួយ​គ្រឿង​ ​ខណៈ​ពេល​ក្រឡាប់​ចូល​ប្រឡាយ​​ទឹក​ស្ថិត​នៅ​មុខ​រោង​ចក្រ​ស្រា​បៀរ​ភ្នំពេញ ក្នុង​ភូមិ​សាស្ត្រ​​ភូមិ​ចំការ​ស្វាយ ឃុំ​​សេដ្ឋី ស្រុក​កំពង់ត្រឡាច ។ ​ហេតុ​ការណ៍​​ដ៏​រន្ធត់​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៤០​​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៣០ មេសា ហើយ​ជន​រងគ្រោះ​

ខេត្តកំពង់ឆ្នាំង ៖ ​បុរស​​បី​នាក់​​បាន​ស្លាប់​ក្នុង​រថយន្ត​កាមរី​ដឹក​ឈើ​ប្រណីត​មួយ​គ្រឿង​ ​ខណៈ​ពេល​ក្រឡាប់​ចូល​ប្រឡាយ​​ទឹក​ស្ថិត​នៅ​មុខ​រោង​ចក្រ​ស្រា​បៀរ​ភ្នំពេញ ក្នុង​ភូមិ​សាស្ត្រ​​ភូមិ​ចំការ​ស្វាយ ឃុំ​​សេដ្ឋី ស្រុក​កំពង់ត្រឡាច ។ ​ហេតុ​ការណ៍​​ដ៏​រន្ធត់​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៤០​​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៣០ មេសា ហើយ​ជន​រងគ្រោះ​ទាំង​បី​នាក់​ត្រូវបាន​សមត្ថ​កិច្ច​​និយាយថា ​ជា​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​គ្រញូង​ និង​ជា​កម្ម​​ករ ។

ជន​រងគ្រោះ​ទាំង​បី​នាក់​មាន​ ១-ឈ្មោះ​​សេន សុភៀន ​អាយុ​៤០​ឆ្នាំ ហៅ​ក្រៅ​ឈ្មោះ​​ដែក​កេះ ​ជា​ឈ្មួញ​​ដឹក​ឈើ​មួយ​រូប​ដែល​ល្បី​ឈ្មោះ​នៅ​ខេត្ត​​ពោធិ៍​សាត់ ២-ឈ្មោះ​សន ​ចាន់​រឿន អាយុ​​២៥​ឆ្នាំ ​​និង​៣-ឈ្មោះ​​ស៊ុំ ​សុផាត​ អាយុ​៣៥​ឆ្នាំ ​ទាំង​បី​នាក់​​​រស់​នៅភូមិ​ដូង​ជ្រំ ​សង្កាត់​ព្រៃ​ញី ក្រុង​​ពោធិ៍​សាត់ ។ តាម​​ការសន្និ​​ដ្ឋាន​របស់​ប៉ូលិស​​ដែល​​ទៅ​ពិនិត្យ​ដល់​កន្លែង​​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ​រ​ថយន្ត​មិន​មាន​​ស្នា​ម​បែក​កង់​​​អ្វីទេ ​គឺ​បើក​​​ខុស​ផ្លូវ​ចូល​ប្រឡាយ​​ទឹក​ក្រឡាប់​តែ​ម្តង ដែល​អាច​និយាយថា ​ប្រហែល​អ្នក​បើក​បរងោក ដោយ​ការ​ងងុយ​ដេក​​ទើប​បង្ក​គ្រោះ​ថ្នាក់​បែប​នេះ ។ ​

នៅព្រឹក​ថ្ងៃទី​៣០ មេសា ​សមត្ថ​កិច្ច​ជំនាញ​បាន​ទៅ​រើស​យក​ឈើ​គ្រញូង​ចេញពី​រថយន្ត​​ដែល​ក្រឡាប់​​លិច​ចូល​ក្នុង​ទឹក​ប្រឡាយ​នោះ ​ហើយ​​ពី​ដំបូងឡើយ​​គេស្មាន​ថា មាន​មនុស្សតែ​ម្នាក់​ទេ ដែល​ស្លាប់​​ក្នុង​​រថយន្ត​នោះ​ លុះ​ទាញ​​រថយន្ត​ផ្ងារ​ឡើង​ឃើញ​​មនុស្ស​ស្លាប់​ដល់​ទៅ​៣​នាក់ ​ដោយ​ជិះ​នៅ​កៅអីខាង​​មុខ​ទាំង​អស់ ។ ជន​រងគ្រោះ​អាចស្លាប់​ដោយ​សារ​​​ឈ្លក់​ទឹក​ ព្រោះ​រើ​មិន​រួច​ដោយ​ឈើ​សង្កត់​ជាប់ ។ មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ឱ្យ​ដឹង​ថា ឈើ​​គ្រញួង​​ក្រោយ​ពីរាប់​​​ធ្វើ​ការ​វាស់​វែង​មាន​ចំនួន​១៨៤​កំណាត់ ស្មើ​នឹង​​៤២០​​គីឡូ​ក្រាម ឬ​ស្មើ​នឹង​០,៣១១​ម៉ែត្រ​គូប ។ ឈើ​និង​​រថយន្ត​កាមរី​គូទ​ប៉ោង​ចង្កូត​ស្តាំ​ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-8895 ត្រូវ​បាន​យក​ទៅរក្សា​ទុក​នៅ​ផ្នែក​​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ត្រឡាច ។ ចំណែក​​សាក​សព​ទាំង​៣​នាក់​​ ត្រូវ​បាន​ក្រុម​​គ្រួសារ​​ដឹក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​នៅ​ឯ​ខេត្ត​ពោធិ៍​សាត់ ៕