ឆេះសណ្ឋាគារមួយនៅភាគឦសានចិនស្លា.ប់10នាក់
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍ថា មានកើតគ្រោះអគ្គីភ័យឆេះសណ្ឋាគារមួយនៅភាគឦសានប្រទេសចិន កាលពីព្រឹកថ្ងៃទី១ ឧសភា បណ្តាលឱ្យស្លា.ប់មនុស្ស១០នាក់ និង៥០នាក់ទៀតរងរបួស ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួបានឱ្យដឹងទៀតថា គ្រោះអគ្គីភ័យនោះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១ ឧសភា ដោយឆេះសណ្ឋាគារយ៉ាងខ្ពស់មួយនៅក្នុងទីក្រុង Tonghua ខេត្តជីលីន ហើយត្រូវបានពន្លត់ទាំងស្រុងដោយប្រើពេលកន្លះម៉ោង។
ចែករំលែកព័តមាននេះ