ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ប្តី និង​កូន​ៗ​ដេក​នៅ​ក្បែរ​ហើយ បែរជា​ហ៊ាន​ចូលចាប់​ប្រពន្ធ​គេ​បាន​ទៀត

11 ខែ មុន
  • ឧត្តរមានជ័យ

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​វែង ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ បន្ទាប់​ពី​បុរស​រូប​នេះ​បាន​រំ​លោ​.​ភ​ទៅ​លើ​ស្ត្រី​ជា​កម្មករ​សំណង់​ម្នាក់ ខណៈ​ពេល​រូប​នាង

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​វែង ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ បន្ទាប់​ពី​បុរស​រូប​នេះ​បាន​រំ​លោ​.​ភ​ទៅ​លើ​ស្ត្រី​ជា​កម្មករ​សំណង់​ម្នាក់ ខណៈ​ពេល​រូប​នាង​កំពុ​តែ​ដេក​លង់លក់​ក្នុង​ដំណេក​របស់​ខ្លួន រហូត​បាន​សម្រេច​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ក្នុង​រោង​សិប្បកម្ម​ឡឥដ្ឋ​មួយ​កន្លែង ស្ថិត​ក្នុងស្រុក​អន្លង់​វែង​ខេត្តឧត្តរមានជ័យ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​មាន​អាយុ​៤៤​ឆ្នាំ មាន​ប្តី​អាយុ​៥៣​ឆ្នាំ និង​មានកូន​ចំនួន​៦ ក្នុង​នោះ​ស្រី​៣​នាក់ មុខរបរ​កម្មករ​សំណង់ រស់នៅ​ស្រុក​ស្អាង ខេត្តកណ្តាល បច្ចុប្បន្ន​មក​ស្នាក់​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ​។ ដោយឡែក​បុរស​ជា​ជនសង្ស័យ​វិញ មានឈ្មោះ ហ៊​សេន អ៊ី​ស្មាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មក​ស្នាក់​នៅ​ធ្វើ​ជា​កម្មករ​សំណង់​ជាមួយ​គ្នា​បាន​រយៈពេល​៥​ថ្ងៃ​តែ​ប៉ុណ្ណោះ​។

តាម​ការ​រៀបរាប់​ពី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៣​នេះ​ថា បុរស​ជា​ជនសង្ស័យ​រូប​នេះ មិន​ដែល​ស្គាល់គ្នា​នោះ​ទេ ទើបតែ​ឃើញ​មក​ធ្វើ​សំណង់​រយៈពេល​៥​ថ្ងៃនេះ​ប៉ុណ្ណោះ​។ ហើយ​មុន​ពេល​កើតហេតុ រូប​គាត់​ចូល​ដេក​ក្នុង​រោង​សិប្បកម្ម​ឡឥដ្ឋ ប្តី​របស់​គាត់​ក៏​បាន​ចង​អង្រឹង​ដេក​ក្បែរ​នោះ​ដែរ ចំណែក​កូន​វិញ គឺ​ដេក​នៅ​ក្បែរ​នឹង​គាត់ (​ស្ត្រី​រង​គ្រោះ​) ពេល​នោះ​ស្រាប់​តែ​ជនសង្ស័យ​ចូល​មក​សម្រាត និង​ដោះ​សម្លៀក​បំពាក់​ខ្លួន​អស់ ខណៈ​រូប​ខ្លួន​កំពុង​តែ​ដេក​លង់លក់ ដោយ​មិនដឹង​ខ្លួន​។

ស្ត្រី​រង​គ្រោះ បាន​បញ្ជាក់​ថា ជនសង្ស័យ​រំ​លោ​.​ភ​សេពសន្ថវៈ​គាត់​រហូត​បាន​សម្រេច​តែ​ម្តង ខណៈ​ពេល​នោះ ទើប​កូន​របស់​គាត់​ភ្ញាក់​ឡើង​ឃើញ​ជនសង្ស័យ តែ​នឹក​ស្មានថា​ជា​ឪពុក​របស់​ខ្លួន លុះ​ពិនិត្យ​ទៅ​មិនមែន​ជា​ឪពុក​ក៏​ស្រែក​ឆោឡោ​ឡើង ស្រាប់តែ​គាត់​មើល​មក​ខ្លួន​មិន​មាន​សម្លៀក​បំពាក់ ហើយ​ជន​សង្ស័យ​ក៏​គ្មាន​សម្លៀក​បំពាក់​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ខាងលើ ក៏​បាន​មក​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​វែង ដើម្បី​ចាប់​ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ យក​មក​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ