ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យពិ​និត្យ​ករណីមន្ត្រី​ប៉េ​អឹម​ខេត្តកំពង់​ធំ មួយរូប ទា​រ​លុយ និង​ស្ទូច​យក​គោយន្ត​ប្រជាពលរដ្ឋ រឿង​គ្រោះថ្នាក់​ចរាចរណ៍

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេស បានឲ្យដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣​ថា កងរាជអាវុធហត្ថ…

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេស បានឲ្យដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣​ថា កងរាជអាវុធហត្ថ បានឃើញ​អត្ថបទ​រូបភាព​ព័ត៌មាន ពាក់ព័ន្ធ​នឹង​យោធិន នៃ​កងរាជអាវុធហត្ថខេត្តកំពង់ធំ ដែល​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ដ​និង​គោ​យន្ដ ហើយ​មានការ​ទារ​លុយ និង​ស្ទួ​ចយ​ក​គោយន្ត​នោះ​ផង​ដែរ ​។

ឧត្តមសេនីយ៍ត្រី អេង ហុី បាន​ជម្រា​ប​ជូន​សាធារណ​ជន អ្នកសារព័ត៌មាន និង​បុគ្គល​ដែល​ពាក់ព័ន្ធ​ជ្រាប​ថា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេស បាន​បញ្ជា​ឱ្យ​លោក​ឧត្តមសេនីយ៍ ត្រី មាស យ៉​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ធ្វើការ​ត្រួតពិនិត្យ​ករណីខាងលើ និង​ដោះស្រាយ​ដោយ​គោរព​គោលកា​រណ៍ “ការពារ បម្រើ និង​សង្គ្រោះ​ប្រជាពលរដ្ឋ” ។

បើ​​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហៀ​ង ធូ បាន​បង្ហោះ​សារ និងរូបភាព ហើយ​ក្រោយមក​ក៏​បាន​លុប​ចេញ​ពីលើ​បណ្ដាញ​សង្គម​វិញ ដែល​មាន​ខ្លឹមសារ​ថា ៖ «​នៅ​រំលង​អា​ធ្រា​ត ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣ ខ្ញុំ​បាន​បត់​គោ​យន្ត​ចូល​ផ្ទះ​​ហើយ​បាន​ប៉ះពាល់​ឡាន​ដែល​កំពុង​បើកបរ​ពីក្រោយ​។ ម្ចាស់​ឡាន​ឈ្មោះ​ ណុ​ប ពុ​ត្ថា ជា​កង​រាជ​អាវុធ​ហត្ត​ខេត្តកំពង់ធំ ហើយ​បាន​ទារ​សំណង​ចំនួន​៦,000,000៛ (​ប្រាំមួយ​លាន​រៀល​) តែ​ខ្ញុំ​សុំ​ត្រឹម ៤,០០០,០០០៛ (​បួន​លាន​
​រៀល​) និង​បាន​ឲ្យ​រួច​ហើយ ដោយ​គិត​ថា​ចប់​ត្រឹមហ្នឹង​។ ប៉ុន្តែ​ពេល​រសៀល​ថ្ងៃខែ​​ឆ្នាំ​ដដែល លោក ណុ​ប ពុ​ត្ថា បាន​យក​ឡាន​មក​ស្ទួ​ច​គោ​យន្ត​ខ្ញុំ​ដែល​​ដាក់​ក្នុងផ្ទះ ព្រមទាំង​យក​សំបក​ជ​នា​ឈើ ដែល​ខ្ញុំ​យក​មក​ប្រើប្រាស់​ជា​គ្រួសារ​ប៉ុណ្ណោះ​ទៅ​ផង​ដែរ​។​ ដូច្នេះ​សូម ជម្រាប​ជូន សម្តេច​ពុក ព្រមទាំង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​យើងខ្ញុំ​ផង !។

ហ្វេសប៊ុកឈ្មោះ ហៀង ធូ ក៏បានបញ្ជាក់ដែរថា​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍នេះ កើតឡើង​នៅ​ភូមិ​បន្ទាយ​ចាស់ ឃុំ​ត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ