ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​២​ក្រុម​បើក​ឆាកប្រយុទ្ធ​គ្នា​ផ្អើល​​ម្តុំ​​តំបន់អភិវឌ្ឍន៍​បឹងកក់​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​

​រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​ក្នុង​ចំណោម​បក្ខពួក​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​យក​កាំបិ.ត​ដេញ​កា.ប់​ប្រហារ​គ្នា​យ៉ាង​អនាធិបតេយ្យ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ​ខែមេសា​ ឆ្នាំ​២០២៣ ត្រង់​ចំណុច​ក្បែរ​បុរី​៩០ តាម​បណ្តោយ​ផ្លូវ​អត់លេខ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​ស្ទាវ​មួយ​ក្រុម​ជិត​១០​នាក់​ជិះ​ម៉ូតូ៤​ទៅ​៥គ្រឿង​មិន​ចាំ​ម៉ាក ​បាន​ជិះ​បណ្តើរគ្នា​។ លុះដល់​ចំណុច​កើតហេតុ​ ក្មេង​ស្ទាវ​មួយ​ក្រុម​នោះ ក៏​បាន​ឈប់​ម៉ូតូ​ ហើយ​បាន​ដក​កាំបិ.ត​បុ័ងតោ​ និង​ដាវ​កែ​ច្នៃ​ចេញពីម៉ូតូ​។ រួច​ក៏​បាន​ស្ទុះ​ដេញ​កា.ប់​ប្រហារ​ទៅ​លើ​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត​មាន​គ្នា​តិច​ជាង​ដែល​កំពុង​អង្គុយ​លេង​នៅ​តាម​ផ្លូវ​រត់​ប្រសាច​ចែក​ជើង​គ្នា តែ​ដោយ​កា.ប់​មនុស្ស​មិន​បាន​ ក៏​បាន​កម្ទេច​ម៉ូតូ​ចំនួន​ពីរ​គ្រឿង​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សន្តិសុខ​ដែល​យាម​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់​បាន​ចេញ​ទៅ​ជួយ​ស្ទាក់​ចាប់​បាន​យុវជន​ចំនួន​២នាក់ ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ស្គុ​ប​ភី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ 1JH-8550​។ ដកហូត​បាន​កាំបិ.ត​បុ័ងតោ​មួយ​ដើម និង​ដា.វ​កែ​ច្នៃ​មួយ​ដើម​។ ចំណែកឯ​បក្ខពួក​ផ្សេង​ទៀត រួម​ជាមួយ​ជន​រង​គ្រោះ​ដែល​គេ​កា.ប់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាន​ស្រមោល​។ បន្ទាប់​ពី​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្ដង​។

បច្ចុប្បន្ន ​យុវជន​ទាំង​២នាក់ ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ច្បាប់​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ