មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងនៅក្នុងតំបន់ជនបទមួយនៃប្រទេសឥណ្ឌា ដោយសារតែសត្វដំរីព្រៃ១ក្បាល ជាប្រភេទដំរីឈ្មោល មានដុះភ្លុកយ៉ាងវែង បានជាន់សម្លាប់មនុស្ស៦នាក់។ សត្វដំរីដែលមានរហស្សនាមថា «ដំរីស៊ីស្រូវ» ១ក្បាលនេះចាប់ផ្ដើមមានឈ្មោះបោះសំឡេងកាន់តែខ្លាំង ដោយសារវាដើររាតត្បាតនៅតាមហាងលក់ទំនិញនានាដើម្បីស៊ីស្រូវ-អង្ករ និងគ្រាប់ធញ្ញជាតិរបស់អ្នកស្រុកដែលរស់នៅរដ្ឋកេរ៉ាឡា (Kerala) ស្ថិតនៅប្រទេសឥណ្ឌាភាគខាងត្បូង។
ដំរីព្រៃនេះមិនធម្មតាទេ។ ទម្រាំចាប់វាបាន, គេប្រើកម្លាំងមនុស្ស១៥០នាក់។ ម៉្យាងទៀត, ការបាញ់ម្ជុលដាក់ថ្នាំសណ្ដំត្រឹមតែ១ម្ជុល ឬ២ម្ជុលមិនអាចធ្វើអ្វីវាបានទេ។ ទាល់តែបាញ់រហូតដល់៥ម្ជុល។ ថ្នាំសណ្ដំច្រើនដល់ថ្នាក់នេះហើយត្រឹមតែធ្វើឱ្យវាមានអារម្មណ៍ស្រងល់តែប៉ុណ្ណោះ។ នៅពេលមនុស្សដើរទៅជិតវា ស្មានថាវាសន្លប់ហើយ, វានៅឆ្លៀតរើបម្រះថែមទៀត។
សត្វដំរីដែលជាន់មនុស្សស្លាប់៦នាក់នៅឥណ្ឌា ត្រូវរដ្ឋបាលព្រៃឈើប្រើប្រាស់កម្លាំងរាប់រយនាក់ និងបាញ់ថ្នាំសណ្ដំ៥ម្ជុល ទម្រាំព័ទ្ធចាប់វាបាន។ នៅក្នុងរូបនេះ, ដំរីត្រូវគេលើកដាក់ទៅលើរថយន្តធុនធំ ដើម្បីយកទៅលែងនៅក្នុងតំបន់អភរិក្សសត្វព្រៃបន្ទាប់ពីគេព្រួតគ្នារាប់រយនាក់ចាប់វាជាប់, គេយកខ្សែចងជើងទាំង៤របស់វា និងយកកន្សែងចងភ្នែករបស់វាដើម្បីឱ្យវាគេងលក់ឱ្យបានស្កប់ស្កល់ដោយសារឥទ្ធិពលថ្នាំសណ្ដំ។ គេប្រើសត្វដំរីស្រុកដែលគេផ្សាំងរួចហើយចំនួន៤ក្បាល។ ដំរីទាំងនេះបានឆ្លងកាត់ការបង្ហាត់ជំនាញខាងទាក់ដំរីព្រៃ។ បន្ទាប់មកគេលើកដំរីព្រៃដែលសន្លប់នោះដាក់ចូលទៅក្នុងឡានធំ១គ្រឿង។
គេបានចងប្រឡៅកដែលមានភ្ជាប់ឧបករណ៍ជីភីអែស (GPS) ដើម្បីងាយស្រួលតាមដានចលនាបម្លាស់ទីរបស់វា។ រួចហើយ គេដឹកជញ្ជូនវាទៅដាក់នៅក្នុងតំបន់អភិរក្សសត្វព្រៃដើម្បីឱ្យវារស់នៅទៅតាមក្រឹត្យក្រមធម្មជាតិ។ ទោះបីដំរីនេះបានជាន់សម្លាប់មនុស្សអស់៦នាក់ក៏ដោយ, ក៏គេមិនយកទោសពៃរ៍ពីវាទេ។ នៅប្រទេសឥណ្ឌា គេឱ្យតម្លៃខ្លាំងចំពោះសត្វ។ អ្នកខ្លះគោរពសក្ការៈចំពោះសត្វ ដោយចាត់ទុកថាជាព្រះអាទិទេព ឬជាបុព្វការីជនរបស់ពួកគេដែលបានចាប់កំណើតជាសត្វ។
បន្ទាប់ពីបាញ់ថ្នាំសណ្ដំ៥ម្ជុល, រដ្ឋបាលព្រៃឈើឥណ្ឌាប្រើប្រាស់ហ្មដំរី និងសត្វដំរីឈ្មោលដុះភ្លុកចំនួន៤ក្បាល ដើម្បីដឹកសត្វដំរីព្រៃដាក់ទៅលើរថយន្តធុនធំកាលពីពេលកន្លងមក, រដ្ឋបាលព្រៃឈើធ្លាប់ព្យាយាមចាប់សត្វដំរីព្រៃ១ក្បាលនេះដែលមានអាយុសាមសិបឆ្នាំជាច្រើនដងមកហើយ, ប៉ុន្តែមិនបានសម្រេច។ កាលពីឆ្នាំ២០១៧ ដំរីនេះធ្លាប់ចូលអុកឡុកនៅក្នុងភូមិដែលមានមនុស្សរស់នៅម្ដងហើយ។ កាលនោះ, គេបាញ់ថ្នាំសណ្ដំជាច្រើនម្ជុល។ ប៉ុន្តែមិនអាចធ្វើឱ្យវាសន្លប់ទេ។ វាក៏រត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ទៅ។
កាលពីខែមីនា ឆ្នាំ២០២៣, ដោយសារគេដឹងចំណុចខ្សោយរបស់វាជាសត្វដែលចូលចិត្តស្រូវ-អង្ករ និងគ្រាប់ធញ្ញជាតិ, គេក៏ប្រើល្បិចបោកបញ្ឆោតឱ្យវាដើរចូលទៅក្នុងអន្ទាក់ដោយខ្លួនឯង។ គេសាងសង់រោងសិប្បនិម្មិតប្រៀបដូចជាកន្លែងលក់ស្រូវ-អង្ករ និងគ្រាប់ធញ្ញជាតិ។ ប៉ុន្តែរឿងនេះបានលេចឮទៅដល់តុលាការ។ តុលាការក៏បញ្ជាឱ្យបញ្ឈប់ផែនការនេះជាបន្ទាន់។
ហ្មដំរី និងសត្វដំរីឈ្មោលមានភ្លុកដែលគេផ្សាំង និងបង្ហាត់ជំនាញខាងទាក់ដំរីព្រៃ ដើម្បីជួយសម្រួលដល់ការដឹកដំរីដាក់ចូលទៅក្នុងឡានក្រុមអ្នកអភិរក្សសត្វព្រៃយល់ថាអ្នកដែលត្រូវស្ដីបន្ទោសគឺមនុស្ស, មិនមែនសត្វដំរី ឬសត្វព្រៃដទៃទៀតនោះទេ។ មូលហេតុដោយសារប្រទេសឥណ្ឌាមានកំណើនប្រជាជនឆាប់រហ័សពេក។ ឥឡូវនេះឥណ្ឌាបានវ៉ាដាច់ប្រទេសចិនបាត់ទៅហើយខាងចំនួនប្រជាជាន។ ដូច្នេះមនុស្សវាតទីចូលទៅក្នុងតំបន់របស់សត្វព្រៃដើម្បីកាប់ឆ្ការព្រៃ និងសាងសង់ផ្ទះនៅកន្លែងទាំងនោះ។
ទង្វើនេះប្រៀបបាននឹងសង្គ្រាមដណ្ដើមទីកន្លែងរវាងមនុស្ស និងសត្វ។ ជានិច្ចកាល មនុស្សតែងតែមានប្រៀបជាងសត្វ។ ប៉ុន្តែនៅពេលទាល់ច្រក, សត្វក៏ដើរទន្ទ្រានចូលទៅក្នុងស្រុកភូមិរបស់មនុស្សវិញម្ដង, ព្រោះពួកវាអស់ទីកន្លែងសម្រាប់ជ្រកកោនតទៅទៀត។ របាយការណ៍របស់រដ្ឋាភិបាលបង្ហាញថាសត្វដំរីព្រៃនៅឥណ្ឌាមានចំណែកជាង៦០%នៃដំរីនៅទ្វីបអាស៊ី។
ដំណើរការដឹកជញ្ជូនសត្វដំរីព្រៃ១ក្បាលដែលព្រេចមនុស្សស្លាប់៦នាក់ ត្រូវគេដឹក និងហែហមដូចគណៈប្រតិភូលទ្ធផលជំរឿនឆ្នាំ២០១៧បង្ហាញថាឥណ្ឌាមានដំរីសរុបជាង២ម៉ឺន ៩ពាន់ក្បាល។ កាលពីឆ្នាំ២០២២, អាជ្ញាធរត្រូវបង្ខំចិត្តបាញ់សម្លាប់ខ្លា១ក្បាលដែលមានរហស្សនាម «ខ្លាស៊ីមនុស្ស» ព្រោះវាបានខាំសម្លាប់មនុស្សអស់៩នាក់ត្រឹមតែ១ប៉ប្រិចភ្នែក៕
ប្រភព៖ Channel News Asia
អត្ថបទទាក់ទងដទៃទៀត
បុរសជនជាតិថៃត្រូវដំរីរបស់ខ្លួនឯងជាន់ស្លា.ប់ព្រោះកំហឹងក្រេវក្រោធ
ចែករំលែកព័តមាននេះ