ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួសជុល​​រថយន្ត​​​រួច​​បើក​​​សាក​ល្បង​​ធ្លាក់ចូល​​ទឹកស្រះ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​រថយន្តម៉ាក​​​​តូយ៉ា​តា ​​​ហ្វ័រ​​រ៉ាន់ន័រ ​មួយគ្រឿង ​ដែលគេ​​ទើបជួសជុល​​រួ​​ច​រាល់​ហើយ​ធ្វើការ​​​​បើកបរ​​​សាក​ល្បង​​ក្នុងល្បឿន​​​​យ៉ាង​លឿន​​​១០០គីឡូម៉ែត្រ​​​ក្នុង​​​១ម៉ោង ​បាន​ជ្រុលធ្លាក់​​ចូលទៅក្នុង​ស្រះទឹក​​ជម្រៅ​ជាង​​៥​ម៉ែត្រ ​​​លិច​បាត់​ដល់បាត្រ​​​ស្រះ ប៉ុន្តែ​​សំណាង​ល្អ​​អ្នកជិះ​នៅក្នុងនោះ​វាយ​​​កញ្ចក់​​​ចេញ​ទាន់ ទើប​គ្មាន​​​អ្នកស្លា.ប់​​​បាត់បង់ជីវិត

រាជធានីភ្នំពេញ ៖ ​​រថយន្តម៉ាក​​​​តូយ៉ា​តា ​​​ហ្វ័រ​​រ៉ាន់ន័រ ​មួយគ្រឿង ​ដែលគេ​​ទើបជួសជុល​​រួ​​ច​រាល់​ហើយ​ធ្វើការ​​​​បើកបរ​​​សាក​ល្បង​​ក្នុងល្បឿន​​​​យ៉ាង​លឿន​​​១០០គីឡូម៉ែត្រ​​​ក្នុង​​​១ម៉ោង ​បាន​ជ្រុលធ្លាក់​​ចូលទៅក្នុង​ស្រះទឹក​​ជម្រៅ​ជាង​​៥​ម៉ែត្រ ​​​លិច​បាត់​ដល់បាត្រ​​​ស្រះ ប៉ុន្តែ​​សំណាង​ល្អ​​អ្នកជិះ​នៅក្នុងនោះ​វាយ​​​កញ្ចក់​​​ចេញ​ទាន់ ទើប​គ្មាន​​​អ្នកស្លាប់​​​បាត់បង់ជីវិត ។​ ​

ហេតុការណ៍​នោះ​បានកើតឡើង​​​​កាលពី​វេលា​​ល្ងាច​ថ្ងៃទី​​​២៩ មេសា ​២០១១ នៅ​ស្រះទឹក​ផ្លូវ​លំ​ភូមិ​​​​អង្គតា​កូវ ​សង្កាត់​គោករកា ខណ្ឌដង្កោ ​​​។ រថ​យន្ត​​ហ្វ័រ​រ៉ាន់​ន័រ ​មួយ​គ្រឿង​​នោះ​ពណ៌ខ្មៅ ​អត់​​​ស្លាក​លេខ ​​​ឯ​អ្នក​បើក​បរ​ពុំត្រូវ​បានគេស្គាល់​​ឈ្មោះ​ទេ ​​គេ​គ្រាន់តែ​​ដឹង​ថា អ្នកបើកបរ​​​រូបនោះគឺ​​ជា​ម្ចាស់​រថយន្ត​ផ្ទាល់តែ​ម្តង​​ឯ​​អ្នកជិះ​​ជា​មួយ​​២នាក់ទៀត​គឺ​​ជា​ជាង​ជួស​ជុល​​រថ​យន្ត​។​

តាមប្រភពព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា នៅ​មុនពេលកើតហេតុ​​​ខាងលើ រថយន្ត​នោះត្រូវ​បាន​​គាត់ធ្វើការ​​ជួសជុល​​​ជើងក្រោម​នៅ​​យាន​ដ្ឋាន​​មួយ​ម្តុំ​​​អូរបែកក្អម​​​ សង្កាត់ស្ទឹង​មានជ័យ ​​ខណ្ឌ​មានជ័យ ​។ លុះក្រោយ​​ពេលជួសជុល​​​រួច ម្ចាស់​​រថយន្ត និង​ជាង​​២នាក់​ទៀតបាន​នាំគ្នាបើក​​​​បរ​សាក​ល្បង​​​ដើម្បី​​​​ចង់ដឹង​​មើល​ថា ​​តើ​រថយន្ត​នោះជើងក្រោម​​​​​រឹង​មាំ ឬអត់​? ហើយ​ខណៈ​នោះ​ការ​​​​​បើក​​សាកល្បង​​មានល្បឿន​​​​១០០គីឡូម៉ែត្រ​​​​ក្នុង​១ម៉ោង​​​ឯណោះ ។

ប្រភពដដែល​បាន​បន្ត​ថា លុះពេល​ទៅដល់ចំណុច​កើតហេតុ​​ក៏ស្រាប់តែ​​រេ​ចង្កូត​ជ្រុលធ្លាក់​​ទៅក្នុងស្រះទឹក​​ខាងលើ​ និង​លិច​បាត់ទៅក្នុងទឹកតែម្តង ។ ​ពេលនោះ​អ្នក​បើក​បរ​និង​ជាង​​បាន​វាយបំបែកកញ្ចក់​​​​លូនចេញ​​រួច​​ និង​ក្រោយ​​មកទើប​​ហៅរថយន្ត​ស្ទូចទៅ​​ស្ទូចចេញ​​រហូតដល់វេលា​​​​យប់ជ្រៅ​​​ទើបយក​​​​ចេញ​បាន​ពី​កន្លែង​កើតហេតុ ៕​